ភ្នំសំពៅ៖ ចម្លាក់ពុទ្ធប្រវត្តិដ៏មហិមា និងហ្វូងប្រចៀវរាប់លាន កំពុងឆក់យកបេះដូងទេសចរ!
ខេត្តបាត់ដំបង ៖ ផ្ទាំងចម្លាក់ «ពុទ្ធប្រវត្តិ» ដ៏ធំសម្បើមចំនួន ០៣ ផ្ទាំង ដែលទើបសាងសង់រួចរាល់ជាស្ថាពរលើជញ្ជាំងថ្មភ្នំសំពៅ កំពុងក្លាយជាទស្សនីយភាពប្រវត្តិសាស្ត្រថ្មីមួយទៀត តាមបែបគន្លងសាសនា និងវប្បធម៌។ នេះជាការបន្ថែមភាពទាក់ទាញបន្ថែមលើកេរ្តិ៍ឈ្មោះល្បីល្បាញដ៏យូរលង់របស់ «រមណីយដ្ឋានធម្មជាតិប្រវត្តិសាស្ត្រភ្នំសំពៅ» ដែលមាន «ល្អាងបុរាណ» និង «ហ្វូងសត្វប្រចៀវ» រាប់លានក្បាលហោះចេញពីល្អាងនាពេលល្ងាច កាត់មុខផ្ទាំងចម្លាក់បដិមាករដ៏ត្រជាក់ភ្នែកនេះ។ រមណីយដ្ឋាន…
