យុទ្ធនាការអប់រំគុណតម្លៃអូឡាំពិកផ្សព្វផ្សាយទៅយុវជនខេត្តកណ្ដាល
ខេត្តកណ្ដាល – យុទ្ធនាការផ្សព្វផ្សាយអប់រំគុណតម្លៃអូឡាំពិកឆ្នាំ២០២៥ ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាប់ផ្ដើមសកម្មភាពជាផ្លូវការនៅវិទ្យាល័យហ៊ុនសែនតាខ្មៅ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ វាគ្មិនប្រចាំកម្មវិធី បានចែករំលែកប្រវត្តិកីឡាអូឡាំពិកដ៏យូរលង់តាំងពីសម័យក្រិកបុរាណ រហូតដល់សម័យបច្ចុប្បន្ន ដែលធ្វើឱ្យសិស្សានុសិស្សទទួលបានចំណេះដឹងយ៉ាងសំខាន់។ យុទ្ធនាការនេះមានគោលបំណងជំរុញឱ្យយុវជនកាន់តែយល់ដឹងពីគុណតម្លៃនៃការលេងកីឡា ស្របតាមគោលការណ៍រដ្ឋាភិបាលក្នុងការជំរុញប្រជាជនម្នាក់ចេះលេងកីឡាយ៉ាងតិចមួយប្រភេទ។ លោក ទី ណាដា…
