ភ្នំពេញក្រោនគ្រងជើងឯក Hun Sen Cup ជាលើកទី៣ ក្រោយខកខាន១៦ឆ្នាំ
រាជធានីភ្នំពេញ ៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានគ្រងជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ ២០២៤/២៥ (ថ្នាក់ជាតិ) ក្រោយយកឈ្នះលើក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ២ទល់នឹង១ នៅពហុកីឡដ្ឋានជាតិមរកតេជោ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ។ ស្ថិតនៅក្នុងការប្រកួតដ៏ស្វិតស្វាញនេះ…
