ជំនាញឌីជីថលជាគន្លឹះឆ្ពោះទៅរកប្រសិទ្ធភាពការងារកីឡា
រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមវគ្គបណ្តុះបណ្តាលជំនាញឌីជីថលដើម្បីពង្រឹងសមត្ថភាពក្នុងការស្រង់ទិន្នន័យ និងស្ថិតិកីឡា ដោយមានសិក្ខាកាមចូលរួមជិត ៨០នាក់។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលធ្វើជាអធិបតីក្នុងពិធីបើកវគ្គនេះ បានថ្លែងថា៖ “ការសិក្សាជំនាញឌីជីថលពិតជាចាំបាច់ និងជួយបង្កើនប្រសិទ្ធភាពការងារ ជាពិសេសក្នុងការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល។” វគ្គបណ្តុះបណ្តាលដែលមានរយៈពេល៤ថ្ងៃនេះ…
