វៀតណាមរៀបចំផ្ញើលិខិតប្រកាសទៅថៃ បន្ទាប់ពីកំហុសឆ្គងច្រើនក្នុងពិធីបើកស៊ីហ្គេមលើកទី៣៣
ទីក្រុងបាងកក៖ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ ដែលប្រទេសថៃជាម្ចាស់ផ្ទះ បានធ្វើពិធីបើកជាផ្លូវការកាលពីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅកីឡដ្ឋានជាតិ Rajamangala នាទីក្រុងបាងកក។ ទោះយ៉ាងណាក៏ដោយ កំហុសនិងបញ្ហាបច្ចេកទេសជាច្រើនបានលេចឡើងនៅក្នុងពិធីបើកនោះ។ ជាក់ស្តែង ពិធីបើកបានរំលឹកពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ១៩៩៧ ដែលប្រទេសឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះ ប៉ុន្តែរូបទង់ជាតិបង្ហាញលើអេក្រង់ដ៏ធំបែរជារូបទង់ជាតិរបស់ប្រទេសសិង្ហបុរីទៅវិញ។ កំហុសនិងបញ្ហាបច្ចេកទេសដល់ទៅ២លើក កើតឡើងលើកម្ពុជា ដោយការដាក់អក្សរខុស «ជំរាបសួរ»…
