គ្រោះធម្មជាតិ – ឧតុនិយម

រដ្ឋបាលខេត្តព្រះសីហនុ៖ ផ្អាកបណ្ដោះអាសន្នការចូលកម្សាន្តរមណីយដ្ឋានក្បាលឆាយ ដោយសារទឹកជំនន់ហូរច្រោះដាច់ផ្លូវ

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជ្រាបថា៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នេះស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ ហើយមានកម្រិតទឹកខ្ពស់បានធ្វើឱ្យ មានទឹកជំនន់នៅតំបន់ក្បាលឆាយ និងបានហូរច្រោះដាច់ផ្លូវចូលរមណីយដ្ឋានក្បាលឆាយប្រវែង ២០ម៉ែត្រ ត្រង់ចំណុច PK4.70 ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ…

ព្យាករណ៍អាកាសធាតុ៖ ក្រសួងធនធានទឹកជម្រាបជូនពីស្ថានភាពនៅកម្ពុជា ថ្ងៃទី១៩ មិថុនា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥៖សម្ពាធទាបដែលកំពុងគ្របដណ្តប់លើសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យលមូសុងនិរតី នឹងព្រះរាជាណាចក្រកម្ពជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៥៖

បេសកកម្មសំខាន់: ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងរំដោះទឹកជំនន់ភ្នំពេញនៅព្រែកពាមសត្ថា សម្រេចបាន ៧៧,៨%

នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារអនុគម្រោងព្រែកពាមសត្ថា ស្ថិតនៅឃុំពញាពន់ ឃុំសំរោង ឃុំព្រែកតាទែន ស្រុកពញាឭ ខេត្តកណ្តាល ដែលគិតមកដល់ពេលនេះលទ្ធផលការងារសម្រេចបានប្រមាណ ៧៧,៨%។ សូមជម្រាបថា…

ព្យុះវូតទីព (T2501) ៖ ឥទ្ធិពលព្យុះទី១ លើកម្ពុជា ឈូងសមុទ្រថៃ និងរបបខ្យល់មូសុងនិរតី

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥៖ សម្ពាធទាបដែលកំពុងគ្របដណ្តប់លើសមុទ្រចិនខាងត្បូងបានវិវត្ដទៅជាព្យុះទី១ ក្នុងឆ្នាំ២០២៥ T2501 ឈ្មោះ វូតទីព (Wutip) មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥៖

ការត្រៀមជួយសង្គ្រោះ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បញ្ជាឱ្យកងយោធពលខេមរភូមិន្ទ ត្រៀមជានិច្ចដើម្បីការពារទ្រព្យ និងអាយុជីវិតពលរដ្ឋពីគ្រោះមហន្តរាយ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធិផលការងារ សង្រ្គោះគ្រោះមហន្តរាយឆមាសទី១ ទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៥ របស់ក្រសួងការពារជាតិ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញរបស់ក្រសួងការពារជាតិ។…

សាឡង់បូមទឹកសម្រួលចរន្ត៖ ឯកឧត្តម ថោ ជេដ្ឋា ស្នើឱ្យនាយកដ្ឋានជលសាស្ត្រ ប្រើប្រាស់ចំទិសដៅ និងថែទាំយូរអង្វែង

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ នៅបរិវេណមាត់ទន្លេ នៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ(ចាក់អង្រែ) ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាឡង់បូមសម្រួលចរន្តទឹក ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម…

ត្រៀមបង្ការទឹកជំនន់ ២០២៥៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចេញសេចក្ដីណែនាំពង្រឹងការត្រៀមឆ្លើយតប

ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២៥បានឲ្យដឹងថា យោងសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមធ្វើការណែនាំដល់គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយរាជធានី ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីឆ្លើយតបគ្រោះ…

ព្យាករណ៍ទឹកជំនន់ ២០២៥៖ ទន្លេមេគង្គនៅស្ទឹងត្រែង និងក្រចេះ ទឹកមានកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹង ដល់សាធារណជនអំពីការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គ លើកទី១ ប្រចាំឆ្នាំ២០២៥។ កម្ពស់ទឹកជំនន់ទន្លេមេគង្គ លើកទី១នៅស្ថានី ជលសាស្ត្រទន្លេបាសាក់- ចតុមុខ ទឹកអាចមានកម្ពស់អតិបរមា៩,០៥ម៉ែត្រ ដែលចាត់ទុកជាប្រភេទជំនន់មធ្យម។ បន្ទាប់ពីបានធ្វើការតាមដាន អង្កេត និងពិនិត្យលើបាតុភូតិធម្មជាតិ ស្ថានភាពអាកាសធាតុក្នុងតំបន់ និង ស្ថានភាពទឹកជំនន់ទន្លេមេគង្គជាច្រើនឆ្នាំបន្តបន្ទាប់រួចមក…

ការព្យាករណ៍ធាតុអាកាសកម្ពុជា៖ ក្រសួងធនធានទឹក ជូនដំណឹងពីឥទ្ធិពលខ្យល់មូសុង សម្រាប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥៖ខ្យល់មូសុងនិរតីជាមួយសម្ពាធទាបដែលគ្របដណ្តប់ លើឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ខែមិថុនាឆ្នាំ២០២៥៖ រក្សាសិទ្ធដោយ៖សុទ្ធលី

ក្រសួងធនធានទឹក៖ ព្យាករណ៍អាកាសធាតុនៅកម្ពុជា សម្រាប់ថ្ងៃទី៤ មិថុនា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៤ខែមិថុនា ឆ្នាំ២០២៥៖ខ្យល់មូសុងនិរតីជាមួយសម្ពាធទាបដែលគ្របដណ្តប់ លើឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៥៖