កូរ៉េស្វាគមន៍កិច្ចសហការកម្ពុជាប្រយុទ្ធប្រឆាំងអនឡាញស្កាំ សន្យាជំរុញវិនិយោគធំៗ
ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េបានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងអនឡាញស្កាំ (Online Scam) ដោយសម្រេចសមិទ្ធផលវិជ្ជមានជាច្រើន។ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាថ្ងៃទី១២ មីនា លោក Kim Chang Yong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បាននាំមកនូវការថ្លែងអំណរគុណពីសំណាក់លោកប្រធានាធិបតីកូរ៉េ។…
