បង្ក្រាបចាប់បង្ខាំង៖ អាវុធហត្ថព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ៤នាក់រឿងចាប់ឃុំឃាំងជនជាតិចិន ក្នុងនោះ៣នាក់ជាអ្នកសារព័ត៌មាន
ខេត្តព្រះសីហនុ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីចាប់ឃុំឃាំងមនុស្សដោយខុសច្បាប់ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត, ហិង្សាដោយចេតនា និងប្រើប្រាស់ស្លាកលេខក្លែង រហូតឈានដល់ការសង្គ្រោះជនរងគ្រោះជាជនជាតិចិនម្នាក់ និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ក្នុងនោះ៣នាក់ ជាអ្នកសារព័ត៌មាន ។ ជនសង្ស័យទាំងនោះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុហើយ…
