ជីវិត និងសង្គម

ព្យុះទី១ ឆ្នាំ២០២៥៖ កម្ពុជា​រង​ឥទ្ធិពល​សម្ពាធ​ទាប​ពី​ឈូង​សមុទ្រ​ថៃ អាង​ទន្លេមេគង្គ និង​សមុទ្រ​ចិន​ខាងត្បូង នឹង​វិវឌ្ឍន៍​ជា​ព្យុះ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​រង​ឥទ្ធិពល​សម្ពាធ​ទាប​ដែល​គ្របដណ្តប់ លើ​ឈូង​សមុទ្រ​ថៃ អាង​ទន្លេមេគង្គ និង​សមុទ្រ​ចិន​ខាងត្បូង និង​វិ​វ​ឌ្ឍ​ន៌​ទៅ​ជា​ព្យុះ​ទី​១ ក្នុង​២០២៥ ។ យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ស្តី​ពី​ស្ថានភាព​ធាតុអាកាស របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា ខ្យល់មូសុង​និរតី​ជាមួយ​សម្ពាធ​ទាប ដែល​គ្របដណ្តប់​លើ​ឈូង​សមុទ្រ​ថៃ​អាង​ទន្លេមេគង្គ…

សិស្សឆ្លងដែន៖ កម្ពុជា-ថៃ ឯកភាពសម្រួលការចេញចូលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត

រាជធានី​ភ្នំពេញ ៖ កម្លាំង​ជំនាញ​កម្ពុជា​-​ថៃ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៥​នេះ បាន​ឯកភាព​សម្រួល​ដល់​ការ​ចេញ​-​ចូល របស់​សិស្សានុសិស្ស​កម្ពុជា ដែល​ស្នាក់​នៅ​ក្នុង​ផ្សារ​រោង​គ្លឿ ឱ្យ​បាន​ចូល​-​ចេញ​នៅ​ពេល​ព្រឹក​វេលា​ម៉ោង ០៦.០០-០៨.០០​នាទី​ព្រឹក និង​ពេល​ល្ងាច​វេលា​ម៉ោង ១៧.០០-១៨.០០​នាទី ទាំងសិស្សមក​ពី​ប្រទេសកម្ពុជា និងប្រទេស​ថៃ​ ដែលត្រូវចេញចូលតាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។ លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វ​ណ្ណា…

រថយន្តចតគ្មានសញ្ញា៖ យុវជនម្នាក់បើកម៉ូតូបុកយ៉ាងរន្ធត់ បណ្ដាលឲ្យស្លាប់ភ្លាមៗ ក្រោយបោកក្បាលនឹងគូទរថយន្តធំខូចចតចោល

ខេត្តកំពង់ស្ពឺ​៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ ខណៈ​ដែល​ជិះ​ម៉ូតូ​ម្នាក់ឯង ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ធុន​ធំ ដែល​ខូច​ចត​ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥១ ពេញទំហឹង​ បណ្តាល​ឱ្យ​បោក​ក្ប​ល​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​៤០​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥១ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​០៨-​ទៅ​លេខ​០៩ ត្រង់​ចំណុច​ភូមិ​ត្រពាំង​ឈូក សង្កាត់​ព្រះ​ស្រែ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ខេត្តកំពង់ស្ពឺ ។ បើ​តាម​ការ​បញ្ជាក់​ពី​លោក​អធិការរង ទទួល​បន្ទុក​ផ្នែក​សណ្ដាប់ធ្នាប់​និង​ចរាចរណ៍​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​ឱ្យ​ដឹង​ថា​មាន​ម៉ូតូ…

ក្រសួង​អប់រំ៖ បើក​ឱកាស​ការងារ​ថ្មី​ជាង​១​ម៉ឺន​កន្លែង តាមរយៈ​ការ​ជ្រើសរើស​គ្រូបង្រៀន​ផ្អែក​លើ​កិច្ចព្រមព្រៀង

រាជធានី​ភ្នំពេញ ៖ ការ​ជ្រើសរើស​គ្រូបង្រៀន ផ្អែក​លើ​កិច្ចព្រមព្រៀង​ការងារ ជំនួស​គ្រូបង្រៀន​ជាប់កិច្ចសន្យា គ្រូបង្រៀន​ថ្នាក់​ពីរ​វេន និង​គ្រូបង្រៀន​ថ្នាក់​គួប មិន​មាន​ផល​ប៉ះពាល់​លើ​បន្ទុក​ថវិកា​នោះ​ទេ ប៉ុន្តែ​នឹង​ជួយ​ពង្រឹងគុណភាព​គ្រូបង្រៀន ការ​បង្រៀន និង​ជា​ការ​ផ្តល់​ឱកាស​ការងារ​ថ្មី​ដល់​យុវជន ជាង​១​ម៉ឺន​កន្លែង​ថែម​ទៀត នេះ​បើ​តាម​ក្រសួង​អប់រំ​យុវជន និង​កីឡា ។ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ…

គ្រុនឈាមរាតត្បាតបាងកក៖ ជាង ១.២ម៉ឺននាក់កើត, ១៦នាក់ស្លាប់! ថៃប្រកាសអាសន្នសុខភាពសាធារណៈ

ថៃ ៖ ក្រសួងសុខាភិបាល​ថៃ បាន​ចាត់​ទុក​ស្ថានភាព​ឆ្លង​រាលដាល​នៃ​ជំងឺ​គ្រុន​ឈា​.​ម​ទូ​ទាំង​ប្រទេស នា​ពេល​បច្ចុប្បន្ន​នេះ​ថា កំពុង​បង្ក​ការ​ហា​នី​ភ័យ​យ៉ាងធ្ងន់ធ្ងរ ទៅ​លើ​សុខភាព​សាធារណៈ ជា​ពិសេស ជំងឺ​ដែល​គេ​ស្គាល់​ច្បាស់​ដូច​ថ្ងៃ ដែល​អាច​ប្រល័យ​ជីវិត​អ្នកជំងឺ ក្នុង​រយៈពេល​ដ៏​លឿន​រហ័ស ក្នុង​ករណី​ធ្វេសប្រហែស​បណ្តែតបណ្តោយ​អោយ​អ្នកជំងឺ​ឈាន​ដល់​អាកា​រៈ​ធ្ងន់ធ្ងរ ជា​ពិសេស​ទីក្រុង​បាងកក កំពុង​រង​ការ​ព្រមាន ។ ប្រភព​ពី​សារព័ត៌មាន The Nation បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា…

បង្ក្រាប​ក្មេង​ទំនើង៖ ជាង ៤០ នាក់ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ពន្ធនាគារ ក្នុង​រយៈពេល ៨ ថ្ងៃ!

រាជធានី​ភ្នំពេញ​ ៖ ​នា​ដើម​ស​ប្តា​ហ៍​ទី​១ ពោល​ក្នុង​រយៈពេល​៨​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៥ កម្លាំង​មាន​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ បាន​បន្ត​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ជាង​១០​ករណី ដោយ​ឃាត់ខ្លួន និង​បញ្ជូន​មនុស្ស​ជាង​៤០​នាក់​ទៀត​ទៅ​ពន្ធនាគារ​ នេះ​បើ​តាម​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​លោក ទូច សុ​ឃៈ ​។ បើ​តាម​លោក ទូច សុ​ឃៈ លទ្ធផល…

យុទ្ធសាស្ត្រ​ការពារជាតិ៖ ឥណ្ឌា​ត្រៀម​ទិញ​យន្តហោះ​ស៊ើបការណ៍​រាប់​ពាន់​លាន​ដុល្លារ ទប់ទល់​ឥទ្ធិពល​ចិន​និង​ប៉ាគីស្ថាន

ទី​ក្រុង​ញូដេលី​៖ ឥណ្ឌា​ត្រៀម​ពង្រឹង​វិស័យ​ស៊ើប​ការណ៍​​របស់​ខ្លួន​ និង​សមត្ថ​ភាព​ប្រមូល​ព័ត៌​មាន​សម្ងាត់​។ ក្រោយ​ពេល​ប៉ះ​គ្នា​មួយ​ប្រាវ​ជា​មួយ​ប៉ាគី​ស្ថាន​ឃើញ​ថា​ហាក់​ដូច​ជា​មិន​ស៊ី​សង​គ្នា​ប៉ុន្មាន​ទេ​។ ទោះ​បី​ឥណ្ឌា​ជា​ប្រទេស​មហា​យក្ស​នៅ​អាស៊ី​ខាង​ត្បូង​ជា​មួយ​នឹង​ប្រជា​ជន​ជាង​មួយ​ពាន់​លាន​នាក់ ប៉ុន្តែ​​ក៏​មិន​ទាន់​អាច​បំបាក់​ប៉ាគីស្ថាន​បាន​ទេ​ព្រោះ​ប៉ាគី​ស្ថាន​មានប្រទេស​ចិន​ជួយ​ជ្រោម​ជ្រែង​ពី​ក្រោយ​ខ្នង​សុទ្ធ​តែ​អាវុធ​បំពាក់​បច្ចេក​វិទ្យា​ទំនើប​ៗ​។​ ប្រភព​ខ្លះ​ថា​ឥណ្ឌា​ត្រៀម​ទិញ​យន្ត​ហោះ​ស៊ើប​ការណ៍​ម៉ាក​អាយ​ស្តា (I-STAR)​។ នេះ​ជា​ផ្នែក​១​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ឥណ្ឌា​ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​អាវុធ​របស់​បរទេស​។ កាល​ពី​ពេល​ផ្ទុះ​សង្គ្រាម​មួយ​ចម្អិន​កំពិស​ ប៉ុន្តែ​ស្លាប់​យ៉ាង​រង្គាល​នោះ ប៉ាគីស្ថាន​ហាក់​ដូច​ជា​ធ្វើ​បាន​ល្អ​ជាង​ឥណ្ឌា​នៅ​ក្នុង​សង្គ្រាម​បាញ់​គ្នា​លើ​អាកាស​។ កាល​ពី​ខែ​ឧសភា​នោះ ភាគី​ទាំង​២​មិន​បាន​បញ្ជូន​ទ័ព​ជើង​គោក ឬ​ជើង​អាកាស​ហោះ​ចូល​ទឹក​ដី​ភាគី​ម្ខាង​ទៀត​ទេ​។ ប៉ុន្តែ​បាញ់​មីស៊ីល​ពី​ដី​គោក ឬ​ពី​យន្ត​ហោះ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​​ពី​ចម្ងាយ។ មាន​ពេល​មួយ​នោះ យន្ត​ហោះ​របស់​ប្រទេស​ទាំង​២​ហោះ​សំកាំង​​នៅ​លើ​អាកាស​ជាង​១​រយ​គ្រឿង និង​បាញ់​កាំ​ភ្លើង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​។…

ក្រសួងការពារជាតិកម្ពុជា៖ សម្រួលកម្លាំងទ័ពព្រំដែន ដើម្បីបន្ថយភាពតានតឹង និងប្រឈមមុខ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ក្រសួងការពារជាតិ​កម្ពុជា បាន​បញ្ជាក់​ថា ការ​សម្រួល​កម្លាំង​ទ័ព​ចេញពី​តំបន់​ដែល​អាច​នឹង​ប៉ះ​គ្នា ដើម្បី​បន្ថយ​ភាព​តានតឹង​ការ​ប្រឈម​មុខ​គ្នា ។ ការ​លើក​ឡើង​របស់​ឯកឧត្តម ទៀ សីហា ក្រោយ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​ឲ្យ​ដឹង​ថា​កងទ័ព​កម្ពុជា ថៃ បាន​សម្រេច​កែសម្រួល​នៅ​តាម​ព្រំដែន ។ ឯកឧត្តម ទៀ សីហា…

បទល្មើសនេសាទ៖ ជនសង្ស័យឆក់ត្រីវាយសហគមន៍នេសាទរបួសនៅស្ទឹងត្រែង ត្រូវបញ្ជូនទៅពន្ធនាគារ

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់ ត្រូវ​បាន​កម្លាំង​នៃ​ខណ្ឌ​រដ្ឋបាល​​ជលផល​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៥ ក្រោយ​បញ្ចប់​សំណុំរឿង​ករណី​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ឆក់​ល្មើសច្បាប់ ព្រមទាំង​បង្ក​ហិង្សា​វាយប្រហារ​ទៅ​លើ​ក្រុម​សហគមន៍​នេសាទ បណ្ដាល​ឲ្យ​រង​របួស​ចំនួន​ពីរ​នាក់​ផង​ដែរ​។ បើ​តាម​ការ​រៀបរាប់​របស់​សហគមន៍​នេសាទ​បាន​រៀបរាប់​ពី​ដំណើររឿង​ថា កាលពី​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៥ វេលា​ម៉ោង​២០​និង​១០​នាទី ក្រុមការងារ​អភិរក្ស​ត្រី​មេ​ពូជ​ប៉ុស្តិ៍​កោះ​សំពាយ ដោយ​មានការ​ចូលរួម​ពី​សហគមន៍​កាំ​ង​ដីស កោះ​សំពាយ ភូមិ​ស្វាយ នឹង​ឆ្នាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​ប៉ុស្តិ៍​កោះ​សំពាយ…

ម៉ោងបើកច្រកព្រំដែនបន្ទាយមានជ័យ៖ ច្រកអន្តរជាតិ២កន្លែង បើក៨ម៉ោង ច្រកតំបន់បើក៤ម៉ោង

បន្ទាយ​មាន​ជ័យ ៖ ច្រក​ទ្វារ​អន្តរជាតិ​ចំនួន​២ បើក​រយៈពេល​៨​ម៉ោង​និង​ច្រក​តំបន់​ព្រំដែន បើក​រយៈពេល​៤​ម៉ោង បើក​ដំណើរការ នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២៥ ខេត្តបន្ទាយមានជ័យ ។ លោក លៀម សុ​ដា អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ៖​ភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ មាន​ច្រក​ទ្វារ​ព្រំដែន ចំនួន​៤​កន្លែង​ក្នុង​នោះ​ច្រក​ទ្វារ​អន្តរជាតិ​២ មាន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត…