បាតុករស៊ីឈ្នួលថៃ៖ បណ្តាញសង្គមទម្លាយថា អ្នកចូលរួមបាតុកម្មនៅថៃ មិនមែនអ្នកជាតិនិយមទេ តែជាអ្នកស៊ីឈ្នួល!
(ថៃ)៖ ចូលរួមបាតុកម្មនៅថៃត្រូវបានអ្នកលេងបណ្តាញទម្លាយថា មិនមែនអ្នកជាតិនិយមថៃទេ តែជាអ្នកស៊ីឈ្នួលធ្វើបាតុកម្ម ។ នៅថ្ងៃនេះ សារព័ត៌មានថៃតូចធំបានចុះផ្សាយព្រោងព្រាតស្តីពីទិដ្ឋភាពធ្វើបាតុកម្មដោយប្រើពាក្យថា ក្រុមអ្នកជាតិនិយម ក្នុងប្រទេសថៃ បាននាំគ្នាប្រមូលផ្តុំដើរក្បួនទាមទារឱ្យរដ្ឋមន្ត្រីការពារជាតិប្រគល់អំណាចទៅអោយយោធា និងក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ដើម្បីដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជា បន្ទាប់ពីពួកគេគ្មានទំនុកចិត្តលើការដឹកនាំរបស់រដ្ឋាភិបាលលោកស្រី នាយករដ្ឋមន្ត្រី អន អ៊ីង ដែលជាកូនស្រីរបស់លោកថាក់ស៊ីន ដោយចោទប្រកាន់ថា គ្រួសារមួយនេះពីឳពុកដល់កូន…
