នយោបាយ

ជំហរកម្ពុជា៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត គាំទ្រពេញលេញកិច្ចសហប្រតិបត្តិការពហុភាគី និងសកម្មភាពមហាសមុទ្រនៅ UNOC3

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការចូលរួមរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ លើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង។ ​ក្នុងសន្និសីទនេះ សម្ដេចធិបតី ក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញលេញ និងត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួម ឯកភាពលើសេចក្តីប្រកាសនយោបាយសន្និសីទ UNOC3 ដើម្បីបញ្ជាក់ពីការបន្តការប្ដេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី…

ការណែនាំពិសេស៖ រដ្ឋមន្រ្តីសុខាភិបាលជំរុញនិស្សិតពេទ្យខិតខំសិក្សាកសាងសមត្ថភាពនិងក្រមសីលធម៌ខ្ពស់ក្លាយជាក្តីសង្ឃឹមរបស់ជាតិ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបង្រៀនទ្រីស្តី និងថ្នាក់បង្ហាញត្រាប់ ដោយពុំជូនដំណឹងជាមុន នៃមហាវិទ្យាល័យវេជ្ជសាស្រ្ត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទីតាំងទី១។ ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះពិនិត្យដោយផ្ទាល់នៅក្នុងថ្នាក់រៀន…

ប្រឆាំងពលកម្មកុមារ៖ សម្តេច ហ៊ុន ម៉ាណែត អំពាវនាវលើកកម្ពស់ការងារសមរម្យ ក្នុងទិវាពិភពលោក ១២ មិថុនា ដើម្បីអនាគតកុមារ និងកំណើនសេដ្ឋកិច្ច

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអបអរសាទរ ខួបទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ៖ «លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិត វ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាពនិងភាពធន់» ។ ការប្រារព្ធទិវាកុមារអន្តរជាតិនេះឡើង គឺដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ…

កម្ពុជាឯករាជ្យ! សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសធានាការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតដោយខ្លួនឯង ឆ្លើយតបការគំរាមកាត់ផ្តាច់ពីថៃ

ភ្នំពេញ ៖ សម្ដេចមហា​បវរធិបតី នាយករដ្ឋមន្ត្រី បានអះអាងថា ៖ «ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា និងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារយើងមានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង។» តាមរយៈសំណេក្នុងបណ្តាញទំនាក់ទំនងសង្គមផ្លូវការនៅយប់ថ្ងៃទី ១២ មិថុនានេះ សម្តេចមហាបវរធិបតី ហ៊ុន…

បិទព្រំដែនទាហានថៃ៖ ពាណិជ្ជកម្មថៃ-កម្ពុជា រងការខាតបង់ ៥០០លានបាត (១៣.៦លានដុល្លារ) ក្នុងមួយថ្ងៃ

បើតាមការចេញផ្សាយរបស់សារព័ត៌មានថៃ The Nation បានឲ្យដឹងថា សហព័ន្ធឧស្សាហកម្មថៃ (FTI) បានសម្ដែងការព្រួយបារម្ភកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ថា វិធានការបិទច្រកព្រំដែនដោយឯកតោភាគីពីសំណាក់ទាហានថៃ មកលើខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជា អាចនឹងធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មតាមព្រំដែន ដែលមានតម្លៃសរុប ១៧០ពាន់លានបាតក្នុងមួយឆ្នាំ ស្មើប្រមាណ៤៦០០លានដុល្លារ។ ប្រធាន FTI លោក គ្រៀងក្រៃ…

សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រឡប់ដល់មាតុភូមិវិញ៖ បញ្ចប់បេសកកម្មសន្និសីទមហាសមុទ្រ UN ដោយជោគជ័យ

ទីក្រុងនីស ប្រទេសបារាំង ៖ ព្រឹកថ្ងៃពុធ ទី១១ មិថុនា ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍វិញបន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យក្នុងការចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) រយៈពេល៣ថ្ងៃ នៅទីក្រុងនីស ប្រទេសបារាំង ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

កិច្ចសហប្រតិបត្តិការទ្វេភាគី៖ កម្ពុជា-កូតឌីវ័រ ឯកភាពពង្រឹង និងពង្រីកទំនាក់ទំនងលើគ្រប់វិស័យ

នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Robert Beugré Mambé នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័រ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥…

ស សុខា គាំទ្រនគរបាលព្រំដែន៖ នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត នាំភាពកក់ក្ដៅនិងថាមពលអង់អាចពីសម្ដេចធិបតី ទៅដល់តំបន់មុំបី!

ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខ លើកទឹកចិត្ត និងផ្ដល់ការគាំទ្រស្បៀងអាហារ សម្ភារៈ និងថវិកាដល់នគរបាលការពារព្រំដែន…

ព័ត៌មានពិត និងប្រឆាំងព័ត៌មានក្លែងក្លាយ៖ រដ្ឋមន្ត្រីព័ត៌មាន និងអភិបាលព្រះវិហារ ជំរុញផលិតមាតិកាព័ត៌មានគុណភាពខ្ពស់ និងបន្សាបព័ត៌មានក្លែងក្លាយ

វិស័យសារព័ត៌មាន គឺជាអំណាចទី៤ បើយើងប្រើប្រាស់ត្រឹមត្រូវ វិស័យព័ត៌មានមានសារៈសំខាន់ណាស់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ។ ជាមួយគ្នានេះនឹងសារៈសំខាន់របស់វិស័យព័ត៌មាននេះ ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានលើកទឹកចិត្តឱ្យមន្ត្រីនៃមន្ទីរព័ត៌មាន ក្នុងខេត្តព្រះវិហារ ពង្រឹងការផលិតព័ត៌មាន បង្កើតមាតិកា និងបង្កើតមុមសរសេរព័ត៌មានល្អ មានខ្លឹមសារ…

ក្រសួងសុខាភិបាលជំរុញ៖ គ្រូពេទ្យបង្កើនសេវាព្យាបាល និងសង្គ្រោះដល់កងទ័ពការពារព្រំដែនកម្ពុជា!

ជាការរួមចំណែកការពារអធិបតេយ្យភាព និងបូរណភាពទឹកដី លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវឱ្យសហភាតរៈទាំងអស់ ត្រៀមខ្លួន ជួយគាំទ្រទាំងស្មារតី និងសម្ភារៈ ដល់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ដែលឈរជើងការពារទឹកដី នៅឯខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាពិសេស ផ្តល់សេវាព្យាបាល-សង្គ្រោះក្នុងគ្រាអាសន្ន។ ក្នុងវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធសន្និសីទ…