នយោបាយ

JICA ៖ ឯកឧត្តម ស សុខា ស្នើសុំបន្តការគាំទ្រអភិបាលកិច្ចមូលដ្ឋាន និងគម្រោងទីក្រុងឆ្លាតវៃ

រាជធានីភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក SANUI Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន (JICA) បានផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមហាផ្ទៃ ពិសេសគម្រោងដែលផ្ដល់ការគាំទ្រដោយ…

បណ្តឹង ICJ ប្រាសាទខ្មែរ៖ ឯកឧត្តម ប៉ែន បូណា៖ ការប្តឹង ICJ ករណីតាមាន់-តាក្របី បោះជំហានទៅមុខ ក្រោមឯកភាពជាតិខ្មែររឹងមាំ។

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ដូចដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់កាលពីថ្ងៃទី២ ខែមិថុនា និងដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឥឡូវនេះ គណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិករណីតំបន់មុំបី…

ភាពជាដៃគូយុទ្ធសាស្ត្រ៖ កម្ពុជា-បារាំង កំពុងធ្វើការរួមគ្នាដើម្បីតម្លើងកម្រិតទំនាក់ទំនងការទូតឆាប់ៗនេះ

បារាំង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីបារាំង ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ ទីក្រុងនីស ប្រទេសបារាំង ល្ងាចថ្ងៃអង្គារ ទី១០ មិថុនា ២០២៥។ សម្តេចមហាបវរធិបតី…

មហាសមុទ្រជាកំណប់ទ្រព្យរួម: សម្តេច ហ៊ុន ម៉ាណែត ជំរុញមេដឹកនាំពិភពលោកចាត់វិធានការបន្ទាន់ការពារបរិស្ថានសមុទ្រ!

ថ្លែងសុន្ទរកថាពិសេសទៅកាន់បណ្ដាមេដឹកនាំប្រទេសជុំវិញពិភពលោក សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា មហាសមុទ្រគឺជាកំណប់ទ្រព្យរួមរបស់យើង ជាបេះដូងពណ៌ខៀវនៃភពផែនដី ហើយកម្ពុជាបានប្តេជ្ញាពង្រឹងសមត្ថភាពជាតិរបស់ខ្លួនក្នុងការការពារសមុទ្រ, ក្នុងនោះ កម្ពុជាបានពង្រីកតំបន់ការពារ ដែនសមុទ្ររបស់ខ្លួន ពង្រឹងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាព និងពង្រឹងគំនិតផ្តួចផ្តើមថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលសមុទ្រ។ ក្នុងសន្និសីទ អង្គការសហប្រជាជាតិ ស្តីពី មហាសមុទ្រលើកទី៣ ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព…

ក្បត់ជាតិ៖ សកម្មជនប្រឆាំងនៅថៃក្លែងធ្វើជាកងទ័ព បំបាក់ទឹកចិត្តជាតិ – សម្តេចតេជោ៖ «ទាំងមេទាំងកូនគឺដូចគ្នា!»

ខេត្តកោះកុង : សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់ទុកថា សកម្មភាពរបស់ សមាជិកក្រុមប្រឆាំងម្នាក់ស្នាក់នៅប្រទេសថៃ ដែលក្លែងបន្លំធ្វើជាកងទ័ពជួរមុខ ហើយផលិតវីដេអូបំបាក់ទឹកចិត្តកងទ័ព គឺជាអំពើក្បត់ជាតិ ដែលក្បត់ជាតិទាំងមេទាំងកូនចៅតែម្តង។ តាមបណ្តាញសង្គម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ បានចែករំលែកសេចក្តីប្រកាសរបស់​ស្នងការដ្ឋននគរបាលរាជធានីភ្នំពេញ និងរូបភាពជនខាងលើនេះ…

កិច្ចសហប្រតិបត្តិការកម្ពុជា-បែលហ្ស៊ិក៖ រដ្ឋមន្ត្រីយុត្តិធម៌បែលហ្ស៊ិក ពេញចិត្តខ្លាំង នឹងវឌ្ឍនភាពទំនាក់ទំនងទ្វេភាគី ក្នុងជំនួបសម្តេច ហ៊ុន ម៉ាណែត

នាព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Annelies Verlinden រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្របែលហ្ស៊ិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3)…

កម្ពុជា-សិង្ហបុរី៖ ប្តេជ្ញាបង្កើនពាណិជ្ជកម្ម-វិនិយោគ ពិសេសកសិកម្ម-ស្បៀង

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សេចក្តីប្រកាសព័ត៌មានលទ្ធផល នៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី២រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេសសិង្ហបុរី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ថៃ…

ករណីប្រាសាទតាមាន់ តាក្របី និងតំបន់មុំបី៖ រាជរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការពិសេស ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ

ភ្នំពេញ ៖ រាជរដ្ឋភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាកបី យោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល ប្រការ១ . សម្រេច ត្រូវបានបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដែលមានសមាសភាពដូចខាងក្រោម៖​…

ដំណើរទស្សនកិច្ចហុងគ្រី៖ សម្តេច ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាជាន់ខ្ពស់ទៅពង្រឹងទំនាក់ទំនងកម្ពុជា-ហុងគ្រីសប្តាហ៍ក្រោយ

ភ្នំពេញ ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅប្រទេសហុងគ្រី ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ សកម្ម និងគ្រប់ជ្រុងជ្រោយឡើង ពិសេសការងារការទូតសភានៃប្រទេសទំាងពីរ ដើម្បីជំរុញ និងលើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទាំងពីរឱ្យទទួលបានកាន់តែច្រើនឡើង។ ដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ ពីថ្ងៃទី១៥ដល់ថ្ងៃទី២០…

លក្ខខណ្ឌដី និងសំណង់បេតិកភណ្ឌ៖ កិច្ចប្រជុំផ្សព្វផ្សាយការកំណត់លក្ខខណ្ឌប្រើប្រាស់ដី និងគ្រប់គ្រងសំណង់នៅតំបន់រមណីយដ្ឋានអង្គរ

សៀមរាប ៖ កិច្ចប្រជុំផ្សព្វផ្សាយស្តីពី​ “ការកំណត់លក្ខខណ្ឌនៃការប្រេីប្រាស់ដី​ និងការគ្រប់គ្រងសំណង់ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌ បានធ្វើឡើងនៅថ្ងៃទី៩​ ខែមិថុនា​ ឆ្នាំ២០២៥​ នៅសណ្ឋគារបាយ័នអេរ៉ា​ ក្រោមអធិបតីភាពឯកឧត្តម​ សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នរូបនីយកម្ម​ និងសំណង់​ ឯកឧត្តម​ ទៀ​ សីហា​ ឧបនាយករដ្ឋមន្ត្រី​…