នយោបាយ

សម្តេចតេជោ ហ៊ុន សែន ព្រមានធ្ងន់ៗ៖ បើទំនិញថៃមិនអាចនាំចូលកម្ពុជាបាន ប្រជាជនថៃជាអ្នកខាត ហើយត្រូវដោះស្រាយជាមួយរដ្ឋាភិបាលខ្លួនឯង

ភ្នំពេញ ៖ សម្តេចតេជោបានលើកឡើងថា បើតោងតាមតួលេខ ក្រសួងពាណិជ្ជកម្មឆ្នាំ២០២៤ កម្ពុជានាំទៅប្រទេសថៃជាង១.១ពាន់លានដុល្លារ រីឯថៃនាំចូលមកកម្ពុជាវិញជាង៥.២ពាន់លានដុល្លារគឺថៃនាំចូលមកកម្ពុជាច្រើនជាង ៤.១ពាន់ដុល្លារ។ សម្រាប់៥ខែដើមឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញទៅថៃជាង២០០លានដុល្លារ ចំណែកឯថៃបនាននាំចូលមកកម្ពុជាជាង១.៦ពាន់លានដុល្លារ ។ នៅរាត្រីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥តាមរយៈបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញខ្លឹមសារទាំងស្រុង៖ ខ្ញុំគ្រាន់តែចង់រំលឹកដល់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជនថៃឲ្យបានជ្រាបថា ប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជាមិនមែនមកពីកម្ពុជាពហិការ…

សម្ដេចតេជោ ហ៊ុន សែន៖ អំពាវនាវជនរួមជាតិរក្សាភាពថ្លៃថ្នូរម៉ឺងម៉ាត់ និងបកស្រាយរឿងថៃបិទច្រកព្រំដែន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន​សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់ថា សូមកុំពង្រីកទំនាស់ឲ្យរីករាលដាលដល់វិស័យផ្សេងរហូតដល់ការស្អប់ខ្ពើមជាតិសាសន៍ ជាមួយនោះសម្តេចតេជោ បានលើកឡើងថា កងទ័ព័ថៃបិទច្រកប៉ោយប៉ែតជាឯកតោភាគី ដូច្នេះបើគ្មានទំនិញថៃលើទីផ្សារកម្ពុជាមិនមែនមកពីកម្ពុជាពហិការនោះទេ។ នៅរាត្រីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥តាមរយៈបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញខ្លឹមសារទាំងស្រុង៖មុននេះខ្ញុំឃើញលោក ដួង ឆាយ បង្ហោះសារដែលខ្លឹមសារសំខាន់គឺបបួលគ្នាឈប់ប្រើផលិតផលថៃ។ នាយករដ្ឋមន្ត្រី…

ផលប៉ះពាល់ការបិទព្រំដែន៖ បិទព្រំដែនឯកតោភាគី នាំតានតឹងទំនាក់ទំនង សេដ្ឋកិច្ច និងបែកបាក់សហគមន៍

ភ្នំពេញ ៖ លោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងថា ប្រទេសមួយអាចបិទព្រំដែនជាមួយប្រទេសជិតខាងរបស់ខ្លួនជាឯកតោភាគីបាន ប៉ុន្តែនឹងនាំផលប៉ះពាល់ជាច្រើនដូចជា ធ្វើឱ្យទំនាក់ទំនងជាមួយប្រទេសជិតខាងកាន់តែមានភាពតានតឹង ពិបាកដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងដឹកជញ្ជូន បែកគ្រួសារ ឬសហគមន៍ដែលរស់នៅក្បែរព្រំដែន…ហើយបើចង់បើកឡើងវិញ ត្រូវការចរចាជាផ្លូវការរវាងប្រទេសទាំងពីរ។ តាមរយៈបណ្តាញសង្គមនាថ្ងៃសៅរ៍នេះ ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា បើកម្នាក់ឯងមិនអាចបានដូចពេលខ្លួនបិទនោះទេ លើកលែងតែប្រទេសជិតខាងនោះចង់បានសន្តិភាពនិយម…

ច្រកព្រំដែនថៃ-កម្ពុជាបិទ៖ ថៃប្រកាសជាឯកតោភាគីបិទច្រកតំបន់ និងច្រករបៀងមួយចំនួនជាបណ្ដោះអាសន្ន រង់ចាំចរចាជម្លោះព្រំដែន ចាប់ពីថ្ងៃទី០៧ ខែមិថុនា

ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បានឲ្យដឹងថា ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ ច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន (ឯកតោភាគី)។ យោងតាមលិខិតជូនដំណឹង នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥នេះ របស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បន្ទាប់ពីបានទទួលព័ត៌មានពីយោធាថៃ…

រតនគិរី៖ រាជរដ្ឋាភិបាលមិនមើលរំលង ខេត្តឆ្ងាយបំផុតនេះ! បន្តចាក់បញ្ចូលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់គ្រប់វិស័យយ៉ាងសកម្ម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​សម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ ស្ថិតក្នុងសង្កាត់ឡាបាន​សៀក ក្រុងបានលុង ខេត្តរតនគិរី នាព្រឹកថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ ថាខេត្តរតនគិរី ជាខេត្តដែលមានចម្ងាយឆ្ងាយជាងគេ ធៀបនឹងបណ្តាខេត្តទូទាំង​ប្រទេស តែរាជរដ្ឋាភិបាល​មិនបាន​មើលរំលង ឬទុកចោលនោះទេ…

ព្រំដែនកម្ពុជា-ថៃ៖ សម្តេចហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងទុកចិត្តរដ្ឋាភិបាលក្នុងការដោះស្រាយដោយសន្តិវិធី

រតនគិរី៖ សម្ដេចហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី បានបន្តអំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ជុំវិញបញ្ហាព្រំដែនកម្ពុជា និងថៃ ដោយធ្វើយ៉ាងណា បញ្ចៀសជម្លោះជាតិសាសន៍ ហើយត្រូវជឿជាក់លើរដ្ឋាភិបាល ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ជម្លោះដោយសន្តិវិធី គ្រប់យន្តការដែលមានស្រាប់ ។កម្ពុជា នៅតែរក្សាជំហរយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាជាងបន្សល់ទុកបញ្ហាឱ្យនៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កឱ្យកើតមានជាជម្លោះប្រដាប់អាវុធសារជាថ្មី។ សម្ដេចនាយករដ្ឋមន្ត្រី…

ក្រសួងអប់រំ យុវជន និង កីឡា៖ ជំរុញកិច្ចសហការគ្រឹះស្ថានរដ្ឋ-ឯកជន ពង្រឹងការអប់រំ STEAM ដើម្បីបំណិនសតវត្សរ៍ទី២១

ខេត្តរតនគិរី ៖ អនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ភោធអគារសិក្សា អគារទីចាត់ការ អគារសយនដា្ឋន និង អគារពិសោធន៍ និងសមិទ្ធផលនានា នៅក្នុងខេត្តរតនគិរី ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។ អនុសាសន៍របស់សម្តេចមហាបវរធិបតី៖១. រដ្ឋបាលខេត្ត និង…

វឌ្ឍនភាពក្រសួងព័ត៌មាន៖ ឯកឧត្តម នេត្រ ភក្ត្រា រាយការណ៍សមិទ្ធផល ២២ខែ ជូនគណៈកម្មការទី៥ រដ្ឋសភា

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំថ្នាក់ដឹកនាំក្រសួងព័ត៌មានមកចូលរួមប្រជុំទល់មុខជាមួយគណៈកម្មការទី៥ និងសមាជិកនៃគណៈកម្មការចំនួន៩ នៃរដ្ឋសភា ដើម្បីរាយការណ៍ពីវឌ្ឍនភាពការងាររបស់ក្រសួងព័ត៌មានកាលពីឆ្នាំកន្លងទៅ។ កិច្ចប្រជុំតទល់គ្នារវាងឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ខណៈគណៈកម្មធិការទី៥ នៃរដ្ឋសភាដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា…

ជូនពរថ្ងៃរ៉ាយ៉ាហាជី៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនពរម៉ូស្លីមកម្ពុជាទាំងក្នុង-ក្រៅប្រទេស និងអបអរសាទរអ្នកបំពេញហាជី ទទួលបានរ៉ស់ម៉ាត់ ស្លើម៉ាត់ ប៉ារ៉ាកាត់

ភ្នំពេញ ៖ ថ្ងៃទី៧ មិថុនា ឆ្នាំ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង…

ICJ និង JBC: កម្ពុជាសម្រេចបញ្ជូនតំបន់ព្រំដែនរសើបទៅ ICJ រួចហើយ ដូច្នេះ JBC នឹងមិនមានរបៀបវារៈព្រំដែននោះទៀតទេ!

ដោយហេតុថា បញ្ហានៅតំបន់រសើបទាំង៤ កម្ពុជា-ថៃ គឺតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី កម្ពុជាបានរៀបចំសំណុំរឿងដ៏ត្រឹមត្រូវ ច្បាស់លាស់ ហ្មត់ចត់ បញ្ជូនទៅកាន់តុលាការយុត្ដិធម៌អន្ដរជាតិ ICJ រួចទៅហើយ ដូច្នេះករណីព្រំដែនរសើបទាំង៤នេះ នឹងមិនត្រូវបានបញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ( JBC ) នៅថ្ងៃទី១៤…