នយោបាយ

ជំនួបការពារជាតិកម្ពុជា-ថៃ៖ ឯកឧត្តម ទៀ សីហា ជួបសមភាគីថៃ ជជែកដោះស្រាយបញ្ហាជម្លោះព្រំដែន

ប្រមុខនៃក្រសួងការពារជាតិកម្ពុជាឯកឧត្តម ទៀ សីហា បានជួបជាមួយសមភាគីថៃ លោក Phumtham Wechayachai ដើម្បីជជែកពិភាក្សាគ្នាពីបញ្ហាមួយចំនួន នៅតំបន់ព្រំដែនដែលមានជម្លោះ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ តែលទ្ធផលយ៉ាងណានោះ គេនៅពុំទាន់ដឹងនៅឡើយទេ។ គោលបំណងនៃកិច្ចពិភាក្សានេះគឺដើម្បីផ្លាស់ប្តូរយោបល់ និងពិភាក្សាអំពីវិធីដោះស្រាយជម្លោះរវាងភាគីទាំងពីរ។ នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកថៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

វិវាទព្រំដែនកម្ពុជា-ថៃ៖ រាជរដ្ឋាភិបាលបញ្ជូនតំបន់មុំបី ប្រាសាទតាមាន់ធំ តាក្របី និងតាមាន់តូច ទៅ ICJ ក្រុងឡាអេ

ភ្នំពេញ ៖ នៅថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ទី៤ ខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋភិបាលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍រយ៉ាងដូច្នេះថារាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសដែលចាក់ឫសក្នុង សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រជាជាតិនានា ជាពិសេសជាមួយប្រទេសជិតខាង មានព្រំដែនរួម ដែលត្រូវបានបែងចែកឡើង…

ខឿនការពារជាតិប្រជាជន៖ ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ការគាំទ្រប្រជាជន ១៧លាននាក់នៅពីក្រោយកងកម្លាំងប្រដាប់អាវុធ ដើម្បីការពារអធិបតេយ្យជាតិ

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវ ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវត្តចំប៉ាចារ៍ ក្នុងភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងអំពីភាពអង់់អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅជួរមុខនៅតាមបន្ទាត់ព្រំដែន ដែលមានគោលជំហរ និងបេសកកម្មច្បាស់លាស់ ប៉ុន្តែពួកគាត់ ត្រូវការភាពកក់ក្តៅពីប្រជាពលរដ្ឋនៅសមរភូមិខាងក្រោយពីគ្រប់ទិសទី ពិសេសចុះសួរសុខទុក្ខដោយផ្ទាល់ ដោយដាក់បេះដូង…

កិច្ចសហប្រតិបត្តិការយោធា៖ អគ្គមេបញ្ជាការ វង្ស ពិសេន ទទួលជួបទីប្រឹក្សាយោធានីហ្សេរីយ៉ា ពិភាក្សាពង្រឹងទំនាក់ទំនង

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ទោ RAZAQ KOLAWOLE SHITTU ទីប្រឹក្សាយោធានីហ្សេរីយ៉ាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។ នៅក្នុងឱកាសនោះ ឯកឧត្តម…

ក្រសួងធនធានទឹក | ឯកឧត្តម ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូក្រសួង ជួបប្រជុំ និងពិភាក្សាការងារជាមួយប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីប្រមូលធាតុចូល

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយទទួលបានការឯកភាពអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…

កម្ពុជា-អូស្ត្រាលី៖ អូស្ត្រាលី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីផលប្រយោជន៍រួម

ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៥ មិថុនា ឆ្នាំ២០២៥ ឯកឧត្តម Bernard Philip ជំនួយការលេខាទី១ផ្នែកគោលនយោបាយអន្តរជាតិអូស្ត្រាលី បានអះអាងពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងការស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចរបស់ ឯកឧត្តម…

លទ្ធផលសមាជរដ្ឋសភា-ព្រឹទ្ធសភា៖ អនុម័តសេចក្តីសម្រេចប្រវត្តិសាស្ត្រលើគាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម (២-៣ មិថុនា ២០២៥)

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានសមាជរដ្ឋសភា និងព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្ត ជ្រាបថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងវាងវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលបានប្រារព្ធធ្វើ ឡើងនៅវិមានរដ្ឋសភា រយៈពេល២ថ្ងៃ…

ព្រះមហាក្សត្រ ឧទ្ទិសទិវាបរិស្ថានជាតិ ៥មិថុនា៖ បណ្តុះស្មារតីថែរក្សាបរិស្ថាន និងធនធានធម្មជាតិប្រកបដោយនិរន្តរភាពក្នុងបេះដូងប្រជាពលរដ្ឋខ្មែរ

ភ្នំពេញ ៖ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកក្រោមប្រធានបទ៖ ” ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution) ” នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ថ្ងៃទី៥ ខែមិថុនា…

ប្រយុទ្ធប្រឆាំងការបំពុលប្លាស្ទិក៖ ព្រះរាជពិធីទិវាបរិស្ថានជាតិ និងពិភពលោក ៥ មិថុនា ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ

ភ្នំពេញ ​៖ អបអរសាទរព្រះរាជពិធីនៃទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ២០២៥ ក្រោមប្រធានបទ៖ ” ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution) ” ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីនេះប្រារព្ធឡើងនៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ…

កំណែទម្រង់ច្បាប់កម្ពុជា៖ ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំ គ.ក.ច. លើកទី២ ជំរុញអនុម័តផែនការយុទ្ធសាស្ត្រពង្រឹងនីតិរដ្ឋ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២ របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈ៖ ទី១. វឌ្ឍនភាពការងារនិងសមិទ្ធផលសំខាន់ៗដែល គ.ក.ច. សម្រេចបាន និងទី២. ផែនការសកម្មភាពរបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់…