បញ្ហាព្រំដែនកម្ពុជា-ថៃ៖ រាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ផ្លូវការ ត្រៀមបន្តដំណើរការនៅ ICJ
ភ្នំពេញ៖ នៅយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ពិេសសមួយពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ក្នុងនោះភាគីកម្ពុជានៅតែបង្ហាញក្ដីសង្ឃឹមថា ថៃនឹងសហការគ្នាបញ្ជូនសំណុំរឿងនេះទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ក្នុងស្មារតីយុត្តិធម៌, ការកសាងទំនុកចិត្ត, មិត្តភាពយូរអង្វែង និងភាពជាអ្នកជិតខាងល្អ។ យ៉ាងណាក៏ដោយ បើមិនមានកិច្ចសហការនៅពេលខាងមុខទេ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តដំណើរការរឿងនេះដោយខ្លួនឯង ។ ជាមួយគ្នា ដោយហេតុថាបញ្ហានៅតំបន់រសើបទាំង៤ គឺតំបន់មុំបី ប្រាសាទតាមាន់ធំ…