នយោបាយ

កម្ពុជា-ជប៉ុន៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីជប៉ុន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ទីក្រុងតូក្យូ, ថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះខ្ញុំបានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុន ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ខ្ញុំមកកាន់ប្រទេសជប៉ុន។ សម្តេចមហាបវរធិបតី បានថ្លែងថា “ជប៉ុនគឺជាមិត្តចាស់របស់កម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ក៏ដូចជាការជួយគាំទ្រដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាក្រោយការបញ្ចប់សង្គ្រាម។ក្នុងជំនួបផ្លូវការនេះ…

សម្តេចតេជោ ហ៊ុន សែន ចែករំលែកជាមួយបណ្ដាគណបក្សនយោបាយ ទាក់ទងទៅនឹងការទប់ស្កាត់នូវនយោបាយជ្រុលនិយម

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព ដែលមានគណបក្សនយោបាយចំនួន ២៩ចូលរួម។ គណបក្សនយោបាយទាំង២៩ ដែលបានចូលរួម រួមមាន៖ គណបក្សប្រជាជនកម្ពុជា , គណបក្សខ្មែររួបរួមជាតិ, គណបក្សពន្លឺថ្មី ,គណបក្សសញ្ជាតិកម្ពុជា…

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងវេទិកានីកកៃ (Nikkei) : កិច្ចសហប្រតិបត្តិការពិតប្រាកដ មិនត្រូវបានជួញដូរទេ វាមានតម្លៃក្នុងការបង្កើតទំនុកចិត្ត, មិត្តភាព និងជំរុញគោលការណ៍មនុស្សធម៌ !

ថ្លែងទៅកាន់ក្រុមមន្ត្រីចម្រុះ និងវិស័យឯកជន ក្នុងវេទិកានីកកៃ (Nikkei) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ស្តីពី អនាគតរបស់អាស៊ី​ ក្រោមប្រធានបទ «បញ្ហាប្រឈមរបស់អាស៊ីនៅក្នុងពិភពលោកដ៏ច្របូកច្របល់» , សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សង្កត់ថា ដល់ពេលដែលយើងត្រូវស្វែងរកការស្ដារកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការកសាងភាពសុខដុមរមនា…

ប្រទេសទួរគីយ៉េ បង្ហាញពីចំណាប់អារម្មណ៍ក្នុងការពិចារណាចូលរួមចំណែកជាមួយកម្ពុជា ដល់កិច្ចជួយសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ភ្នំពេញ៖ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋទួរគីយ៉េប្រចាំនៅកម្ពុជា និងលោក Burak Saritarla អ្នកសម្របសម្រួលថ្នាក់តំបន់នៃទីភ្នាក់ងារសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការទួរគីយ៉េ(TIKA)…

សម្តេចធិបតី អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទអន្តរជាតិ លើកទី៣០ ស្តីពីអនាគតរបស់អាស៊ី នៅទីក្រុងតូក្យូ

តូក្យូ : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងសន្និសីទអន្តរជាតិ លើកទី៣០ ស្តីពីអនាគតរបស់អាស៊ី ក្រោមប្រធានបទ «បញ្ហាប្រឈមរបស់អាស៊ីនៅក្នុងពិភពលោកដ៏ច្របូកច្របល់» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ (ម៉ោងនៅតូក្យូ)។រក្សាសិទ្ធដោយ៖សុទ្ធលី

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ រួមគ្នាផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង និងការប្រឆាំងព័ត៌មានក្លែងក្លាយ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញធ្វើសន្និសីទសារព័ត៌មាន «ផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ ក្នុងរដូវកាលបៃតង (Green Season) និងការប្រឆាំងព័ត៌មានក្លែងក្លាយ» ដែលប្រព្រឹត្តទៅនៅក្រសួងព័ត៌មាន នារសៀលទី២៩ ខែឧសភា ឆ្នាំ២០២៥។ ការផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយជូនអ្នកសារព័ត៌មាន អំពីយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង…

ក្រសួងចំនួន ៣ ចេញសេចក្ដីប្រកាសព័ត៌មានរួមស្ដីពី «កិច្ចប្រជុំត្រី-វិស័យលើកទី៤ស្ដីពីកសិកម្ម-ទឹក-ជនបទ»

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម…

កម្ពុជា និងជប៉ុន ផ្លាស់ប្តូរអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការចំនួន២ ក្នុងគោលបំណងកសាងភាពជាដៃគូវិនិយោគដ៏រឹងមាំនាពេលអនាគត

ទីក្រុងតូក្យូ ប្រទេសជប៉ុន ៖ ល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ឧសភា ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការចំនួន២៖ ១. អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងសភាពាណិជ្ជកម្មកម្ពុជា និង អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ក្នុងគោលបំណងជំរុញពាណិជ្ជកម្ម…

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ ៖ ឯកភាពគ្នា និងទទួលយកនូវចំណុចចំនួនបួន , ភាគីកម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបាន ប៉ះទង្គិចគ្នានោះទេ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ អគ្គបញ្ជការដា្ឋនកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីថ្លងការណ៍ថា ក្រោយពីមានព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពី ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥…

អង្គការ JETRO នឹងបន្តជំរុញការវិនិយោគជប៉ុននៅកម្ពុជា

នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ISHIGURO Norihiko ប្រធាន និងជានាយកប្រតិបត្តិ នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Japan External Trade Organization-JETRO) និងសហការី ចូលជួបសម្ដែងការគួរសម…