ជំហរជាតិរឹងមាំ! បណ្ឌិត យង់ ពៅ៖ កម្ពុជាត្រូវពង្រឹងយន្តការផ្លូវច្បាប់ ការទូត និងយោធា ដើម្បីបញ្ចប់ការរំលោភអធិបតេយ្យភាពព្រំដែនពីថៃ
ពាក់ព័ន្ធនឹងការរំលោភអធិបតេយ្យភាពកម្ពុជា ពីសំណាក់ប្រទេសថៃ ជាបន្តបន្ទាប់តាំងពីអតីតកាលរហូតមកដល់ពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញថា មិនខុសពីសៀមនោះទេ ពិសេសអ្នកនយោបាយជាតិនិយមនិងយោធានិយមថៃ នៅតែបន្តចេតនាទុច្ចរឹតរបស់ខ្លួនចំពោះព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ថៃ។ អង្គសមាជជាព្រឹទ្ធសភា-រដ្ឋសភា បានប្រកាសគាំទ្រនូវការដាក់ចេញនូវវិធានការផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើង ឆ្លើយតបនឹងពាក់ព័ន្ធនឹងការឈ្លានពានពីសំណាក់កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជា ពិសេសការលើកយកករណីតំបន់មុំ៣ ករណីប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបិទបញ្ចប់បញ្ហាប្រឈមនៅក្នុងតំបន់ទាំង៤។…