នយោបាយ

សារាចរ ហ៊ុន ម៉ាណែត៖ រៀបចំទិវាអតីតយុទ្ធជនកម្ពុជា លើកទី១៨ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរ ស្តីពី ការរៀបចំទិវាអតីតយុទ្ធជនកម្ពុជាលើកទី១៨ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥៕ រក្សាសិទ្ធដោយ៖សុទ្ធលី

សមាជរដ្ឋសភា-ព្រឹទ្ធសភាលើកទី១៖ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្របម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ

សភានៃព្រះរាជាណាចក្រម្ពុជា មានព្រឹទ្ធសភានិងរដ្ឋសភា បានផ្តើមកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២ ខែមិថុនាឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅវិមានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជ រដ្ឋសភានិងព្រឹទ្ធសភាចំនួន ១៨២អង្គនិងនាក់ ក្នុងនោះសមាជិកព្រឹទ្ធសភាចំនួន៦១រូប សមាជិករដ្ឋសភា ចំនួន១២១រូប។សមាជរដ្ឋសភានិងព្រឹទ្ធសភា បានអនុម័តលើកយកប្រធានបទចំនួនបី មកប្រជុំពិភាក្សា ប្រធានបទី១…

ហ៊ុន ម៉ានី អំពាវនាវ៖ រក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិត្តរាជរដ្ឋាភិបាលការពារអធិបតេយ្យជាតិ បូរណភាពទឹកដី

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី យន្តការច្បាប់អន្តរជាតិ និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់ និងសូមគាំទ្រផងដែរនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលគាំទ្រឱ្យរាជរដ្ឋាភិបាលប្រទេសទាំងពីរនាំយកបញ្ហាព្រំដែនទៅដោះស្រាយនៅតុលាការអន្តរជាតិ…

ប្រព័ន្ធគាំពារសង្គម៖ សមាជរដ្ឋសភា-ព្រឹទ្ធសភា បើកកិច្ចប្រជុំជាប្រវត្តិសាស្ត្រផ្តោតលើសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យកសិកម្ម

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា​និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១​ ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។…

សម្តេចតេជោ ហ៊ុន សែន ៖ ប្រសិនថៃស្មោះត្រង់ គួរឯកភាពដឹកដៃគ្នាទៅ ICJ ដោះស្រាយជម្លោះព្រំដែន!

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា មុននេះបន្តិចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នឹងយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្តង។ ខ្ញុំគាំទ្រទាំងស្រុង ព្រោះ…

ស៊ើបអង្កេតបន្ទាន់! រាជរដ្ឋាភិបាលកម្ពុជាទាមទារយុត្តិធម៌ពេញលេញលើឧប្បត្តិហេតុបាញ់ប្រហារព្រំដែនកម្ពុជា-ថៃ។

ភ្នំពេញ ៖ ក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ​នៃព្រះរាជាណាចក្រកម្ពុជា ផ្ញេីលិខិតជូនចំពោះស្ថានទូតថៃប្រចាំនៅរាជធានីភ្នំពេញ​ ពាក់ព័ន្ធនឹងអរិភាពដោយអាវុធនៅព្រំដែនកម្ពុជា-ថៃ​ នៅថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ២០២៥​។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវគារវកិច្ចចំពោះ ស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ ហើយពាក់ព័ន្ធនឹងអរិភាពដោយអាវុធនៅព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី28 ខែឧសភា ឆ្នាំ2025 មានកិត្តិយសសូមជម្រាបទៅកាន់ភាគីថៃដូចខាងក្រោម៖ នៅថ្ងៃទី28 ខែឧសភា ឆ្នាំ2025 វេលាម៉ោង…

ការពារបូរណភាពទឹកដីកម្ពុជា៖ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ជំហរប្រើកម្លាំងប្រដាប់អាវុធ ប្រសិនបើមានការឈ្លានពាន

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១ខែមិថុនានេះ បានថ្លែងសារនៅលើបណ្តាញសង្គមថា ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស ថ្ងៃនេះខ្ញុំបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែនដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ។ សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា ដូចខ្ញុំបានបញ្ជាក់រួចហើយ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។ ក្នុងន័យនេះខ្ញុំបានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា ÷ ១.…

យុវវ័យ និងមេរោគអេដស៍៖ ៤៤% នៃករណីឆ្លងថ្មីជាក្រុមអាយុ ១៥-២៤ ឆ្នាំ

ភ្នំពេញ ៖ សន្និសីទសារព័ត៌មានស្តីពីលទ្ធផលសម្រេចបានថ្មីនៃគោលដៅ ៩៥-៩៥-៩៥ និងទស្សនកិច្ចរបស់លោកជំទាវ វីននី ប៊ីយ៉ាន់យីម៉ា (Winnie Byanima) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការយូអិនអេដស៍ (UNAIDS) ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកស្រី Patricia Ongpin…

កិច្ចការពារកុមារ៖ សម្តេច ហ៊ុន ម៉ាណែត ចេញសារលិខិតអំពាវនាវក្នុងឱកាសខួបលើកទី៧៦ទិវាកុមារអន្តរជាតិ ខួបលើកទី២៤ទិវាប្រឆាំងពលកម្មកុមារ និងទិវាកុមារកម្ពុជាឆ្នាំ២០២៥

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានចេញសារលិខិតក្នុងឱកាសខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងឱកាសខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥នេះ ទូលព្រះបង្គំ…

បំភ្លឺព័ត៌មាន៖ ច្រកទ្វារព្រំដែនកម្ពុជា-ថៃ មិនបិទដូចការចុះផ្សាយរបស់កាសែតថៃឡើយ

រាជធានីភ្នំពេញ៖ លោកវរសេនីយ៍ឯក ឃុំឃិត ចំរើនសិរី ប្រធានផ្នែកទំនាក់ទំនងថៃ-កម្ពុជា នៃទីចាត់កិច្ចការការងារព្រំដែន បានឲ្យដឹងថា៖ មិនមានការបិទច្រកទ្វារព្រំដែនកម្ពុជា ថៃ និងច្រកឆ្លងកាត់ណាមួយ ដូចកាសែតថៃបានចុះផ្សាយនោះទេ និងពុំមានបទបញ្ជាពីថ្នាក់លើឱ្យបិទច្រកទ្វារណាមួយផងដែរ។ ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីគេហទំព័ររបស់ Facebook ថៃ (កាសែត Khaosod English) នៅព្រឹកថ្ងៃទីបានចុះផ្សាយថា៖…