នយោបាយ

កម្ពុជា-ហ្វីលីពីន ប្ដេជ្ញាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ

នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី…

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ÷ប្រទេសមួយសម្បូរធនធានមនុស្សគឺមានការអភិវឌ្ឍជឿនលឿនទៅមុខឆាប់រហ័ស

ខេត្តកំពង់ចាម: “ការកសាងប្រទេសមួយរីកចម្រើនបានឆាប់រហ័សនោះដោយសារតែសម្បូរធនធានមនុស្សគឺមានការអភិវឌ្ឍន៍ជាងលឿន ។ផ្ទុយទៅវិញនៅកម្ពុជាក្រោយពីថ្ងៃរំដោះអ្នកចេះច្រើនបង្រៀនអ្នកចេះតិចអ្នកចេះតិចបង្រៀនអ្នកមិនចេះ” នេះជាប្រសាសន៏លើកឡើងពីសំណាក់ឯកឧត្តមកែវ រ៉េមី ទេសរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយលើកឡើងនៅក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងនយោបាយ(ICCPR) នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៥ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម។ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា:ជាក់ស្ដែងសិទ្ធិមនុស្សបានចាក់ឬសយ៉ាងជ្រៅក្នុងមនសិការនយោបាយនៃមនុស្សរាល់គ្នានៅក្នុងសម័យកាលបច្ចុប្បន្ននេះ។យើងទាំងអស់គ្នាសុទ្ធតែអាចដឹងថារឿងអ្វីដែលល្អ ដែលមនុស្សមានសិទ្ធិក្នុងការទទួលយក និងរឿងអ្វីដែលមិនទទួលយក ហើយគួរជៀសវាង។ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិឆ្នាំ១៩៤៥ បានចែងថារដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិទាំងអស់ផ្ដេជ្ញាលើកតម្កើងជំរុញគោរពសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន ដោយគ្មានការប្រកាន់ពូជសាសន៍…

ប្រមុខដឹកនាំអាស៊ាន បានគូសបញ្ជាក់ផងដែរពីសារៈសំខាន់ នៃសមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ និងការបង្កើន ឡើងបន្ថែមទៀត នៃលំហូរពាណិជ្ជកម្ម និងការវិនិយោគក្នុងអាស៊ាន

ម៉ាឡេស៊ី ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ក្រោមមូលបទ “បរិយាបន្ន និងចីរភាព” នៅទីក្រុងគូឡាឡាំពួ។នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី…

កម្ពុជា-កូវ៉ែត ឯកភាព ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

នារសៀលថ្ងៃ ២៧ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយព្រះអង្គម្ចាស់ Sheikh Sabah Khaled AL-Hama AL-Sabah រជ្ជទាយាទនៃរដ្ឋកូវ៉ែត ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានចាកចេញពីប្រទេសម៉ាឡេស៉ី បន្តដំណើរឆ្ពោះទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចការងារផ្លូវការ រយៈពេល៤ថ្ងៃ

ម៉ាឡេស៉ី៖ ល្ងាចថ្ងៃអង្គារ ទី២៧ ឧសភា ២០២៥បន្ទាប់ពីបញ្ចប់បេសកកម្មប្រកបដោយជោគជ័យ និងផ្លែផ្កាក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី រយៈពេលបីថ្ងៃ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបានបន្តដំណើរឆ្ពោះទៅកាន់ ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមទស្សនកិច្ចការងារផ្លូវការ ចាប់ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥។ នៅយប់ថ្ងៃទី២៧ ខែឧសភា…

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិល

ភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យ…

កិច្ចសហប្រតិបត្តិការរដ្ឋសភាកម្ពុជានិងថៃ បានពង្រឹងពង្រីកជាលំដាប់ ឆ្លើយតបតម្រូវការនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋទំាងសងខាង

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានអនុញ្ញាតជូន ឯកឧត្តម ណាតាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ (NATTACHA BOONCHAIINSAWAT) សមាជិករដ្ឋសភានៃព្រះរាជាណាចក្រថៃ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា…

សម្តេចព្រះមហាក្សត្រី ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឯកឧត្តម ឌិត ទីណា ទូលថ្វាយអំពីវឌ្ឍនភាពវិស័យកសិកម្ម ការងារអភិរក្សធនធានធម្មជាតិ និងសត្វផ្សោតទន្លេមេគង្គ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងប្រតិភូអមដំណេីរ ចូលជួបសវនាការ ដើម្បីទូលថ្វាយអំពីវឌ្ឍនភាពវិស័យកសិកម្ម…

កម្ពុជា-បារ៉ែន ឯកភាពជំរុញឱ្យមានយន្តការពិគ្រោះយោបល់រវាងក្រសួងការទេស

នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ព្រះអង្គម្ចាស់ Salman bin Hamad Al Khalifa រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្របារ៉ែន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ…

កម្ពុជា-ម៉ាឡេស៊ី វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ

នាសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥,  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato’ Seri Anwar Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី…