នយោបាយ

នយោបាយការទូតសភា៖ ក្លិបអ្នកកាសែតកម្ពុជា និងព្រឹទ្ធសភា រៀបចំវេទិកាពិភាក្សាពិសេស

ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា សហការជាមួយព្រឹទ្ធសភា រៀបចំវេទិកាពិភាក្សាលើប្រធានបទ “នយោបាយការទូតសភា” ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ វិមានព្រឹទ្ធសភា (សាលសិក្ខាសាលាខាងជើង)។ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សូមជម្រាបជូនថា ដោយមានកិច្ចសហការជាមួយគណៈកម្មការទី៥ ព្រឹទ្ធសភា កអក នឹងរៀបចំវេទិកាពិភាក្សាដូចប្រធានបទខាងលើ ដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មាន បានស្វែងយល់កាន់តែច្បាស់នូវនយោបាយការទូតសភាក្រោមការដឹកនាំរបស់…

ICJ និង ព្រំដែន: កម្ពុជា ប្តឹង ថៃ ដល់ តុលាការ​យុត្តិធម៌អន្តរជាតិ នៅថ្ងៃទី១៥ មិថុនា ២០២៥ – ចៃដន្យ ប្រផ្នូលល្អ?

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការដែលប្រទេសកម្ពុជា សម្រេចដាក់ពាក្យប្តឹង ទៅកាន់​តុលាការ​យុត្តិធម៌អន្តរជាតិ (ICJ) ចំថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ គឺជារឿងចៃដន្យ តែក៏ជាប្រផ្នូលល្អ ព្រោះជាថ្ងៃដែលកម្ពុជាឈ្នះក្តីថៃ រយៈពេល៦៣ឆ្នាំ។សម្តេចធិបតី ហ៊ុន ម៉ាណែត​ បញ្ជាក់ថា…

សម្តេចតេជោ ហ៊ុន សែន៖ បើស្អាតស្អំ ហេតុអ្វីចាំបាច់តាមដាន Facebook ខ្ញុំ?

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញខ្លឹមសារសំខាន់មួយដោយដាក់ចំណងជើងថា «ហេតុអ្វីចាំបាច់ខ្លាច Facebook របស់ខ្ញុំ» ជាមួយនោះសម្តេចបានលើកឡើងថា «ខ្ញុំគ្រាន់តែនិយាយការពិត ពន្យល់ការពិត នូវអ្វីដែលជាការពិតកើតឡើងចំពោះប្រទេសរបស់ខ្ញុំ នូវទង្វើឈ្លានពានលើដែនអធិបតេយ្យភាពរបស់ខ្មែរ។ ខ្ញុំត្រូវការពន្យល់ប្រាប់ការពិតដល់ប្រជាជនរបស់ខ្ញុំ និងមិត្តបរទេស»។ ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន…

សាមគ្គីភាពខ្មែរ៖ ខ្មែរគ្រប់កាយរួបរួមប្តូរផ្តាច់ការពារអធិបតេយ្យ និងបូរណភាពដែនដី

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ព្រឹកនេះសម្រែកជ័យឃោសន៍ បទ «ដែនដីខ្មែរ» បានអង្រួនបេះដូង ទឹកចិត្តរបស់ខ្មែរគ្រប់ប្រាណឱ្យមានសេចក្តីក្លាហាន រួមរួមសាមគ្គីជាធ្លុងមួយក្រោមទង់ជាតិព្រះរាជាណាចក្រកម្ពុជា។ ការចូលរួមដ៏ច្រើនកុះកររបស់បងប្អូនពីគ្រប់មជ្ឈដ្ឋាន និងកោសិកាសង្គមជាតិពិតជាបានបង្ហាញយ៉ាងជាក់ច្បាស់នូវទឹកចិត្តស្នេហាជាតិ គាំទ្រដល់រារដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងយ៉ាងអង់អាចការពារជាតិ ការពារទឹកដី និងការពារយ៉ាងប្តូរផ្តាច់នូវអធិបតេយ្យ និងបូរណភាពដែនដី…

កម្លាំងជាតិកម្ពុជា៖ ប្រទេសតូច ប្រជាជនតិច តែមានកម្លាំងចិត្តមហាសាមគ្គីរឹងមាំនៅពីក្រោយមេដឹកនាំដ៏ខ្លាំងក្លា!

ភ្នំពេញ ៖ ឯកឧត្តម​ប៉ែន បូណា រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តីនិងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៨ខែមិថុនានេះ បានថ្លែងថា ភាពតានតឹងជុំវិញបញ្ហាព្រំដែនជាមួយប្រទេសថៃពេលនេះ បានស្តែងឱ្យឃើញពីចំណុចខ្លាំងរបស់កម្ពុជាដ៏គួរឱ្យចាប់អារម្មណ៍បំផុត៖ ទី១៖ ប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនថារស់នៅក្នុងឬក្រៅប្រទេសសុទ្ធតែមានទឹកចិត្តស្រឡាញ់ជាតិនិងទឹកដីហើយប្តូរផ្តាច់ការពារមិនឱ្យបាត់បង់ទោះជាត្រូវលះបង់អ្វីក៏ដោយ ហើយខ្មែរចេះរួមសាមគ្គីគ្នានៅពេលប្រទេសជាតិប្រឈមនឹងគ្រោះថ្នាក់ដោយការរំលោភបំពានណាមួយក្រោមស្មារតី«សាមគ្គីជាកម្លាំង»ឬ«ចង្កឹះមួយបាច់កាច់មិនបាក់»។ ដំណើរថ្មើរជើងសាមគ្គីភាពដើម្បីគាំទ្ររាជរដ្ឋាភិបាលនិងកងទ័ពសមរភូមិមុខដែលបានប្រារព្ធធ្វើក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៥នេះ គឺជាឧទាហរណ៍មួយដែលស្តែងឱ្យឃើញពីកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំបំផុត។ ទី២៖ រាជរដ្ឋាភិបាលកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបជាមួយថៃតាមគ្រប់រូបភាពមិនថាផ្នែកយោធា សេដ្ឋកិច្ច នយោបាយ…

កម្លាំងសាមគ្គីជាតិ៖ ប្រជាពលរដ្ឋប្រមាណ ១៥ម៉ឺននាក់ ចូលរួម «Solidarity March» គាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា

ភ្នំពេញ ៖ មហាជនគ្រប់ស្រទាប់វណ្ណៈ ប្រមាណ១៥ម៉ឺននាក់ បានចូលរួមការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ចាប់ពីសាលមហាស្រពកោះពេជ្រ ដល់វិមានឯករាជ្យ។ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំរៀបចំព្រឹត្តិការណ៍នេះ…

ក្រសួងមហាផ្ទៃ៖ ចេញសេចក្តីណែនាំបន្ទាន់ដល់រដ្ឋបាលរាជធានី-ខេត្ត ស្តីពីការគ្រប់គ្រង និងសម្របសម្រួលការវិលត្រឡប់របស់ពលរដ្ឋខ្មែរពីប្រទេសថៃ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២៥ បានចេញលិខិតជម្រាបមកឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ស្តីពីការសម្របសម្រួល សហការគាំទ្រ និងគ្រប់គ្រងការធ្វើដំណើរត្រឡប់ចូលមកប្រទេសកម្ពុជាវិញរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនិងស្នាក់នៅក្នុងប្រទេសថៃ។ យោងតាមការចាំបាច់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមជម្រាប ឯកឧត្តម…

Solidarity March: ពលរដ្ឋខ្មែររួបរួមគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខការពារបូរណភាពទឹកដីកម្ពុជា

ភ្នំពេញ : ការធ្វើដំណើរថ្មើរជើង  “ Solidarity March “ ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា (សាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ) ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។ បើតាមផ្សាយព័ត៌មាននៅលើទំព័រ facebook ផ្លូវការរបស់សម្ដេចតេជោហ៊ុនសែនបានបញ្ជាក់ថា ” ទិដ្ឋភាពនៃការចូលរួមរបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលមកពីគ្រប់ទិសទីទាំងអស់ចូលរួមសម្តែងទឹកចិត្ត…

កម្ពុជា៖ ជាប់ឆ្នោតជាថ្មីជាសមាជិកក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីយូអិនអេដស៍ សម្រាប់អាណត្តិ ២០២៦-២០២៨

ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានថា “ព្រះរាជាណាចក្រកម្ពុជា បានជាប់ឆ្នោតសាជាថ្មី ជាសមាជិកនៃក្រុមប្រឹក្សាសម្រប សម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ សម្រាប់អាណត្តិ ២០២៦-២០២៨» ព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសជម្រាបអំពីការជាប់ឆ្នោតជាថ្មីម្តងទៀតជាសមាជិកក្រុមប្រឹក្សា សម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក អាណត្តិ ២០២៦-២០២៨ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០១…

សម្តេចតេជោ ហ៊ុន សែន៖ បំភ្លឺការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃ និងបញ្ហាសំឡេងបែកធ្លាយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦នាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរ។…