ព្រំដែនកម្ពុជា-ថៃ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ជំហរដោះស្រាយតាមច្បាប់អន្តរជាតិ ត្រៀមប្តឹងទៅ ICJ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបជាមួយសមាជិកអង្គទូតប្រចាំនៅកម្ពុជា ដើម្បីជូនព័ត៌មានជុំវិញបញ្ហាតានតឹងនៅព្រំដែនកម្ពុជា-ថៃ និងការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើលិខិតជម្រាបជូនតុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice)…