វៀតណាមចាប់ផ្តើមសាកល្បងបង្រៀន AI ក្នុងសាលារៀន ចាប់ពីថ្នាក់ទី១ ដល់ទី១២
ទីក្រុងហាណូយ៖ វៀតណាមបានចាប់ផ្តើមដំណើរការសាកល្បងដាក់បញ្ចូលការអប់រំអំពីបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងកម្មវិធីសិក្សាអប់រំទូទៅ ចាប់ពីថ្នាក់ទី១ ដល់ទី១២ ដោយចាប់ផ្តើមនៅខែធ្នូនេះ។ តាមព័ត៌មានពីសារព័ត៌មាន VnExpress ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមបានចេញផ្សាយគោលការណ៍ណែនាំព្រាង ដែលបង្ហាញថាការសាកល្បងនេះនឹងដំណើរការរហូតដល់ខែឧសភា ឆ្នាំ២០២៦ តាមសាលារៀនដែលត្រូវបានជ្រើសរើស។ ក្របខ័ណ្ឌអប់រំ AI ត្រូវបានរៀបចំជុំវិញវិស័យចំណេះដឹងសំខាន់ៗ៤ផ្នែក រួមមានការគិតផ្តោតលើមនុស្ស ក្រមសីលធម៌ AI បច្ចេកទេស…
