វិធីផឹកស្រា៖ តិចនិកកុំឱ្យឈឺក្បាលពេលព្រឹក ដែលអ្នកត្រូវដឹងដើម្បីសុខភាពល្អ
ការពិសាស្រាបន្តិចម្តងៗពេញមួយយប់នៅក្នុងពិធីជប់លៀង អាចធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលពីស្រ្តេស។ ពីកែវមួយទៅកែវមួយទៀត អ្នកបន្តចាក់ស្រាបន្ថែមទៀត ព្រោះតែមិនដឹងខ្លួនថាកំពុងតែស្រវឹង។ នេះក៏ព្រោះតែឥទ្ធិពលនៃស្រា មិនធ្វើឱ្យយើងដឹងថាស្រវឹងភ្លាមៗនោះទេ។ បន្ទាប់ពីផឹកស្រាអស់អស់ហើយ អ្នកពិតជាដេកលក់ស្រួលណាស់។ តែពេលភ្ញាក់មកវិញ គឺមិនស្រួលទេ។ ពោលគឺអ្នកនឹងមានអារម្មណ៍ឈឺក្បាល ពិបាកក្នុងខ្លួន។ តើត្រូវធ្វើយ៉ាងដូចម្តេចទៅ ដើម្បីផឹកកុំឱ្យឈឺក្បាល? ១. កុំផឹកស្រាទាំងពោះទទេ កុំពិសាគ្រឿងស្រវឹង ប្រសិនបើអ្នកមិនទាន់មានអាហារនៅក្នុងក្រពះ។ ការផឹកស្រាទាំងមិនទាន់មានអ្វីក្នុងពោះ…