ព្រែកជីកហ្វូណនតេជោ៖ ការងារបោះបង្គោលព្រំដីកំណាត់ទី២ ខេត្តតាកែវ ត្រៀមចាប់ផ្ដើមថ្ងៃទី៣ មិថុនា
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៥ នេះបានចុះផ្សាយថា ក្រុមការងារចុះបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តតាកែវ គ្រោងចុះអនុវត្តចាប់ពីថ្ងៃទី៣ ខែមិថុនាខាងមុខនេះ។នេះបើយោងតាមស្មារតីនៃកិច្ចប្រជុំស្តីពីការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូននៅទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ។ ក្នុងកិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តម ម៉ក់…
