លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី៖ ការលើកស្ទួយស្ត្រីជាកម្លាំងចលករសេដ្ឋកិច្ចជាតិ
ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង ដោយសារស្រ្តីជាកម្លាំងចលករដ៏សំខាន់មួយនៅក្នុងសង្គម។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី» នៅភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។ លោកស្រីបណ្ឌិតបានពន្យល់ថា៖ «ស្ត្រីគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឲ្យកាន់តែមានភាពធន់…
