ព័ត៌មានជាតិ

កម្ពុជាបដិសេធការចោទប្រកាន់របស់ថៃ ពីករណីផ្ទុះមីន និងចោទថៃប្រើរឿងក្លែងក្លាយរំលោភអធិបតេយ្យ

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃ ដែលអះអាងថាមានករណីផ្ទុះមីននៅតំបន់ហួយតាម៉ារៀ។ ការចោទប្រកាន់នេះត្រូវបានកម្ពុជាចាត់ទុកថាជាការបង្កើតរឿងក្លែងក្លាយ ដើម្បីបំភ័ន្តសហគមន៍អន្តរជាតិ និងលាក់កំបាំងមហិច្ឆតារំលោភបំពានខុសច្បាប់ចូលមកដែនអធិបតេយ្យ។ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា៖ «កាលពីថ្ងៃទី២ ធ្នូ ម៉ោង ១៤:២០ គឺពុំមានឮសម្លេងផ្ទុះគ្រាប់មីនឡើយ។ ការអះអាងរបស់ភាគីថៃគឺជាព័ត៌មានមិនពិត និងមានគោលបំណងបំភ័ន្តអន្តរជាតិ។»…

ព្រមានអាកាសធាតុ៖ ភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់គ្របដណ្តប់រហូតដល់១៥% ក្នុងខេត្តជាច្រើន

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងព្រមានអំពីស្ថានភាពអាកាសធាតុដែលនឹងកើតឡើងនៅកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥។ ស្ថានភាពនេះកើតឡើងដោយសារសម្ពាធទាបនៅសមុទ្រចិនខាងត្បូង ដែលមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងទឹកសមុទ្រអានដាមម៉ែន។ សម្រាប់តំបន់វាលទំនាប៖ សីតុណ្ហភាពនឹងមានពី២០°C ដល់២៩°C ដោយមានខ្យល់បក់ពីទិសឦសាន និងបូព៌ ល្បឿនមធ្យម៥ម៉ែត្រវិនាទី។ ខេត្តបាត់ដំបង…

អភិបាលក្រុងបាវិត អញ្ជើញជាអធិបតីពិធីខួបទី៤៧ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាក្រុងបាវិត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ នៃទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៥) នាព្រឹកថ្ងៃទី២ ធ្នូ ឆ្នាំ២០២៥។ ពិធីដ៏វិសេសវិសាលនេះ បានប្រារព្ធឡើងនៅទីស្នាក់ការគណបក្សសង្កាត់បាវិត…

ក្រសួងការងារអំពាវនាវយ៉ាងទាន់ហេតុការណ៍៖ កុំឆ្លងដែនខុសច្បាប់ទៅថៃ ព្រោះការងារក្នុងស្រុកមានជាង ៨ម៉ឺនកន្លែងរង់ចាំ!

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការអំពាវនាវយ៉ាងទាន់ហេតុការណ៍ទៅកាន់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយបន្ទាត់ព្រំដែន កុំឱ្យឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ដោយសារនៅកម្ពុជាមានឱកាសការងារជាង ៨ម៉ឺនកន្លែងកំពុងរង់ចាំ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីថ្លែងការណ៍យ៉ាងខ្លាំងក្លាកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ដោយអំពាវនាវថា៖ «ខ្ញុំសូមអំពាវនាវដោយទទូច សូមបងប្អូនប្រជាពលរដ្ឋកុំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ដែលអាចប្រឈមនឹងបញ្ហានានា នាំឱ្យខាតពេល…

ក្មេងទំនើង ២នាក់ធ្វើកិច្ចសន្យាអប់រំ ម៉ូតូត្រូវដកហូត ៣ខែ បន្ទាប់ពីបើកបង្ហោះផ្សព្វផ្សាយលើហ្វេសប៊ុក

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនក្មេងទំនើងចំនួន ០២នាក់ និងដកហូតម៉ូតូ ០១គ្រឿង បន្ទាប់ពីពួកគេបានបើកបង្ហោះម៉ូតូ និងយកវីដេអូបង្ហោះលើបណ្ដាញសង្គម Facebook។ យោងតាមសមត្ថកិច្ចនគរបាលស្រុកកំពង់រោទិ៍ ការបង្ក្រាបនេះធ្វើឡើងតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥។ កម្លាំងនគរបាលបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតាយាន ដើម្បីអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ។ នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំងពីរនាក់បានទទួលស្គាល់កំហុស…

ក្រសួងរៀបចំដែនដីរៀបចំផែនការផ្ទះសម្បែងសម្រាប់ប្រជាពលរដ្ឋគ្រប់រូប

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងរៀបចំផែនការសំខាន់ ដើម្បីធានាឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ និងមានលំនៅឋានដែលមានរបៀបរៀបរយ។ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសថា ក្រសួងនឹងជួបពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បីរកវិធីសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការធានាសិទ្ធិលំនៅឋានដល់ប្រជាពលរដ្ឋ។ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ ឯកឧត្តម សាយ…

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន អំពាវនាវឱ្យសង្គមទាំងមូលរួមគ្នាលើកស្ទួយសិទ្ធិជនពិការភាព

ភ្នំពេញ៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យ ដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម»។ លោកបានថ្លែងក្នុងឱកាសនោះថា គុណតម្លៃដែលយើងបានរៀនសូត្រពីជនមានពិការភាពរបស់យើង គឺជាការតស៊ូដ៏រឹងមាំនៅក្នុងជីវិត។ ពួកគាត់បានបង្ហាញឲ្យសង្គមទាំងមូលឃើញពីការតាំងចិត្តយ៉ាងខ្ពស់ក្នុងការជម្នះរាល់ឧបសគ្គ។ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានអំពាវនាវឱ្យមានចលនាជាតិ និងស្មារតីរួមមួយក្នុងសង្គមកម្ពុជា…

រន្ធត់ចិត្ត! រថយន្ត FUSO បុកព្រុសពីក្រោយ បណ្តាលជនបរទេសស្លាប់១ របួស៣នាក់នៅស្វាយរៀង

ខេត្តស្វាយរៀង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់បានកើតឡើងនៅពេលយប់យូរ បណ្តាលឱ្យយុវជនជនជាតិបរទេសម្នាក់ស្លាប់ភ្លាមៗ និងរងរបួសធ្ងន់ស្រាលចំនួន៣នាក់ទៀត។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣:១៥នាទី នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រទី១២៩-១៣០ ក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ យោងតាមការអះអាងពីសមត្ថកិច្ចនគរបាលក្រុង មុនកើតហេតុមានរថយន្តម៉ាក FUSO ពណ៌បៃតង លេខស្លាកស្វាយរៀង ៣A-៧៥៧៤ បើកបរដោយអ្នកថន…

អ្នកវិភាគសង្គមគាំទ្រកម្ពុជា ក្នុងការប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ

ភ្នំពេញ៖ លោកបណ្ឌិត កៅ មុយថង អ្នកវិភាគសង្គមដ៏ល្បីល្បាញនៅកម្ពុជា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបញ្ជាក់ឡើងវិញនូវជំហររបស់កម្ពុជាក្នុងការប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ។ បណ្ឌិត កៅ មុយថង បានពន្យល់ថា៖ «ការបដិសេធគោលការណ៍ចិនតែមួយ គឺជាទង្វើបង្កហេតុដែលគំរាមកំហែងដល់ស្ថិរភាព និងសន្តិសុខទាំងក្នុងតំបន់ និងពិភពលោកទាំងមូល។ កម្ពុជាតែងតែបញ្ជាក់ជំហររបស់ខ្លួនឡើងវិញលើគោលការណ៍នេះ ដើម្បីបង្ហាញជាសាធារណៈនូវទំនាក់ទំនងជិតស្និទ្ធ និងយូរអង្វែងរបស់កម្ពុជាជាមួយនឹងចិន។» អ្នកវិភាគសង្គមបានបន្តថា…

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញដឹកនាំពិធីប្រកាសផ្ទេរតំណែងប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងពិធីដ៏ខ្ពង់ខ្ពស់នេះ លោក មីន មករា ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ជំនួសលោក ឡុង…