ព័ត៌មានជាតិ

រាជធានីភ្នំពេញនិងខេត្តហ្វូជៀនចិន បង្កើតការិយាល័យពាណិជ្ជកម្មថ្មី ដើម្បីទាក់ទាញការវិនិយោគឱ្យកាន់តែច្រើន

ភ្នំពេញ៖ រាជធានីភ្នំពេញនិងខេត្តហ្វូជៀននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានក្លាយជាទីក្រុងសម្ព័ន្ធមេត្រីភាពតាំងពីឆ្នាំ២០២១មក កំពុងរៀបចំបង្កើតការិយាល័យពាណិជ្ជកម្មថ្មីមួយនៅរាជធានីភ្នំពេញ ដើម្បីជំរុញការវិនិយោគឱ្យកាន់តែធំធាត់។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីគោលបំណងនេះក្នុងជំនួបពិភាក្សាការងារជាមួយលោក ហ្វាង ឈុន (Huang Chun) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ជនជាតិចិននៅបរទេស កិច្ចការបរទេស ជនជាតិភាគតិច និងសាសនានៃសភាប្រជាជនខេត្តហ្វូជៀន។ ជំនួបនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី០២ ខែធ្នូ…

ទេសរដ្ឋមន្រ្តី លី ធុជ ទទួលជួបអ្នកតំណាងស្វីស ពង្រឹងសហប្រតិបត្តិការបោសសម្អាតមីន

ភ្នំពេញ៖ លោក បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាជាមួយ លោកស្រី Zoë Poznicek មន្ត្រីទទួលកម្មវិធីបោសសម្អាតមីនមនុស្សធម៌ នៃក្រសួងការបរទេស ប្រទេសស្វីស នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងជំនួបនេះ លោកទេសរដ្ឋមន្រ្តី…

ចំណូលអង្គរធ្លាក់ចុះ៣% ប្រមូលបាន៤០លានដុល្លារក្នុង១១ខែឆ្នាំ២០២៥

(ភ្នំពេញ)៖ ការទេសចរណ៍នៅរមណីយដ្ឋានអង្គរកំពុងប្រឈមមុខនឹងការធ្លាក់ចុះបន្តិចម្តងៗ នៅពេលដែលចំណូលពីការលក់សំបុត្រចូលទស្សនាបានធ្លាក់ចុះជាង៣% ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២៥។ យោងតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលបានចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បង្ហាញថា ចំណូលសរុបពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន៤០លានដុល្លារអាមេរិក ដែលធ្លាក់ចុះ៣.៤១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ចំណែកឯចំនួនទេសចរណ៍បរទេសដែលបានមកទស្សនារមណីយដ្ឋានអង្គរវិញ ក៏ធ្លាក់ចុះដែរ ដោយមានតែជិត៨៧ម៉ឺននាក់ប៉ុណ្ណោះ ដែលធ្លាក់ចុះ៣.៤៧%។ នេះជាសញ្ញាបង្ហាញពីការថយចុះនៃវិស័យទេសចរណ៍ក្នុងតំបន់។ ទោះជាចំណូលធ្លាក់ចុះក៏ដោយ…

អាជ្ញាធរអប្សរាបង្កើតផ្លូវកង់ថ្មីៗ ទាក់ទាញទេសចរស្នាក់នៅយូរជាងមុននៅតំបន់អង្គរ

អាជ្ញាធរជាតិអប្សរា កំពុងពង្រីកផែនការទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យស្នាក់នៅយូរជាងមុននៅតំបន់រមណីយដ្ឋានអង្គរ ដោយផ្តោតលើការអភិវឌ្ឍផ្លូវជិះកង់ថ្មីៗ និងវង់ទស្សនាបន្ថែម។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញថា ការអនុវត្តនេះស្របនឹងយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥ របស់រាជរដ្ឋាភិបាល។ “យើងកំពុងសិក្សាផលិតផលទេសចរណ៍ថ្មីលើផ្លូវជិះកង់បន្ថែម ដើម្បីឱ្យភ្ញៀវទេសចរមានជម្រើសកាន់តែច្រើនក្នុងការទស្សនាតំបន់ឆ្ងាយៗ ដូចជាប្រាសាទភ្នំបូក ប្រាសាទលាក់នាង…

ក្រសួងកសិកម្មចុះតាមដានការនាំចេញស្រូវ ទៅវៀតណាមជិត ៧០៤ ពាន់តោន

ខេត្តតាកែវ៖ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យការងារប្រមូលផលស្រូវរដូវវស្សា និងការនាំចេញស្រូវនៅស្រុកសំរោង និងស្រុកអង្គរបូរី ក្នុងខេត្តតាកែវ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ដំណើរបេសកកម្មចុះពិនិត្យនេះមានការចូលរួមពីលោក សុខ វិសាល អនុរដ្ឋលេខាធិការ លោក ញ៉ិប…

ថៃបិទច្រកព្រំដែនជាបណ្តោះអាសន្នជាមួយមីយ៉ាន់ម៉ា ក្រោយការប្រយុទ្ធគ្នាខ្លាំងក្លា

(បាងកក)៖ អាជ្ញាធរថៃបានសម្រេចបិទច្រកព្រំដែនជាបណ្តោះអាសន្នជាមួយមីយ៉ាន់ម៉ា បន្ទាប់ពីការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធជនជាតិភាគតិច Karen National Union (KNU) និងកងកម្លាំងយោធាមីយ៉ាន់ម៉ា នៅក្រុង Myawaddy រដ្ឋ Karen បានកើនឡើងខ្លាំងកាលពីថ្ងៃអាទិត្យកន្លងទៅ។ ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានេះបានជំរុញឱ្យអាជ្ញាធរថៃចេញសេចក្តីថ្លែងការណ៍បិទច្រកព្រំដែនរយៈពេល៧ថ្ងៃ ដើម្បីរារាំងការធ្វើដំណើររបស់ជនស៉ីវិល និងក្រុមប្រដាប់អាវុធឆ្លងព្រំដែន។ មានតែស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី១ នៅស្រុក Mae Sot…

ឧបនាយករដ្ឋមន្ត្រីកើត រិទ្ធ អញ្ជើញពិធីប្រកាសព្រះរាជអាជ្ញាថ្មីនៅសៀមរាប ផ្តាំផ្ញើការកែទម្រង់ប្រព័ន្ធយុត្តិធម៌

ខេត្តសៀមរាប៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសមាជិកទី១នៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់លោក សៀង សុខ ជាព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តសៀមរាប។ ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីអ្នកដឹកនាំជាន់ខ្ពស់ជាច្រើន រួមមានលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប…

ក្មេងទំនើងខេត្តកំពង់ស្ពឺឃាត់ខ្លួន ក្រោយបង្ហោះវីដេអូកាន់ដាវបើកម៉ូតូលើបណ្ដាញសង្គម

កំពង់ស្ពឺ – សមត្ថកិច្ចនគរបាលស្រុកសាមគ្គីមុនីជ័យបានឃាត់ខ្លួនក្មេងទំនើងអាយុ ២០ ឆ្នាំ ក្រោយបង្ហោះវីដេអូកាន់ដាវបើកម៉ូតូលើបណ្ដាញសង្គម ដែលធ្វើឲ្យសាធារណជនភ័យខ្លាច។ អ្នកសម្បាក់មានឈ្មោះ សុផល វាសនា អាយុ ២០ ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ដែលជាម្ចាស់គណនី Facebook “Djz Fong”…

ព្យុះត្រូពិចកម្ទេចអាស៊ីអាគ្នេយ៍៖ ស្លាប់លើស ៦០០ នាក់ ប៉ះពាល់ជិត ៥ លាននាក់

(បាងកក)៖ គ្រោះមហន្តរាយដោយសារព្យុះត្រូពិចនៅតំបន់អាស៊ីអាគ្នេយ៍បានកើនឡើងដល់កម្រិតគួរឱ្យព្រួយបារម្ភ ដោយមានអ្នកស្លាប់សរុបលើសពី ៦០០ នាក់ និងមនុស្សជាង ៤ លាននាក់រងផលប៉ះពាល់។ នេះបើយោងតាមការបញ្ជាក់ពីទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រទេសចំនួនបីគឺ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ បានទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីព្យុះត្រូពិចដ៏កម្រមួយបានកើតឡើងនៅច្រកសមុទ្រម៉ាឡាកា។ ក្នុងចំណោមអ្នកស្លាប់សរុប មាន ៤៣៥ នាក់នៅឥណ្ឌូណេស៊ី…

ឱកាសពិសេស! ក្រសួងការងាររៀបចំវេទិកាការងារជិត ៦០០លើក សម្រាប់អតីតពលករខ្មែរត្រឡប់ពីថៃ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំវេទិកាការងារជិត ៦០០លើក ដើម្បីផ្តល់ឱកាសការងារជូនដល់បងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីថៃ និងអំពាវនាវឱ្យទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ យោងតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមថ្ងៃទី២៣ វិច្ឆិកា ២០២៥ កន្លងទៅ ក្រសួងបានរៀបចំវេទិកាការងារចំនួន…