ព័ត៌មានជាតិ

សាលាដំបូងស្វាយរៀង ឃុំខ្លួនជនជាតិវៀតណាម ៣នាក់ ពីបទឆបោកតាមប្រព័ន្ធអនឡាញ

ខេត្ត​ស្វាយរៀង​៖​ សាលាដំបូងខេត្តស្វាយរៀង បានចេញសេចក្តីប្រកាសជូនដំណឹងថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ សាលាដំបូងបានទទួលសំណុំរឿងព្រហ្មទណ្ឌលេខៈ៨៣៧ ពីអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដែលមានជនជាប់ពាក់ព័ន្ធជាជនជាតិវៀតណាមចំនួន៥នាក់ ដែលមាន២នាក់គេចខ្លួន។ ជនទាំងនេះត្រូវបានតំណាងអយ្យការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAM) និងសមគំនិតក្នុងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រព្រឹត្តនៅផ្ទះលេខៈF23 ក្នុងបុរីលី ចូវ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។…

ព្រះមហាក្សត្រសាទរការសហការល្អរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានអបអរសាទរចំពោះស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដែលបានសហការគ្នាយ៉ាងល្អក្នុងការពង្រឹងនីតិរដ្ឋ។ ក្នុងព្រះរាជសារដែលផ្ញើជូនរដ្ឋសភាក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ព្រះអង្គទ្រង់បានសាទរយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។…

ក្រុងប៉ៃលិន ទទួលបានគោរពជា “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ទី៩ នៅកម្ពុជា

ខេត្តប៉ៃលិន បានទទួលការទទួលស្គាល់ជាផ្លូវការជា “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ទី៩ នៅកម្ពុជា ក្នុងពិធីដ៏អធិកអធមនាកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីនេះមានការអញ្ជើញជាអធិបតីរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ទ្រីយ៉ាស ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។ ក្នុងពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល លោក ហែម…

ចាប់បានហើយជនសង្ស័យកាប់យុវជនម្នាក់ស្លាប់ ម្នាក់ទៀតរបួសធ្ងន់នៅកណ្ដាល

ខេត្តកណ្ដាល៖ កម្លាំងប៉ូលិសបានចាប់ខ្លួនជនសង្ស័យដៃដល់ដែកាប់យុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវជាតិលេខ១។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២២:៣០នាទី នៅចំណុចមុខជីផ្កាយ៥ ភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។ កម្លាំងប៉ូលិសបានប្រទះឃើញសាកសពដេកស្លាប់នៅជាប់ផ្លូវ ហើយមានក្រុមក្មេងស្ទាវ៤នាក់នៅកន្លែងកើតហេតុ។ ជនសង្ស័យឈ្មោះ កល់ ដារ៉ុង អាយុ១៨ឆ្នាំ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ…

រថយន្តរយ៉ែថយក្រោយចេញពី KTV ជ្រុលបុករុឺម៉ក និងផ្លែឈើខូចខាតយ៉ាងធំ

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១០:៣០នាទី នៅចំណុចផ្សារនាគមាស ផ្លូវ២៣០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក បានកើតហេតុរថយន្តរយ៉ែថយក្រោយជ្រុលបុករុឺម៉ក និងផ្លែឈើខូចខាតយ៉ាងធំ។ តាមការរាយការណ៍ រថយន្តម៉ាក Ford ពណ៌ស លេខផ្លាក ភ្នំពេញ 2AT-8209 ដែលបើកបរដោយបុរសម្នាក់…

នគរបាលក្រុងបាវិតឃាត់ខ្លួនយុវជនពិសោធន៍សារធាតុញៀន និងរកឃើញកាំបិតកែច្នៃ

ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងបាវិតបានដាក់គោលដៅ អនុវត្តន៍ ត្រួតពិនិត្យ រកសារធាតុញៀន និងអាវុធជាតិផ្ទុះ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត។ នគរបាលក្រុងបាវិតបានឱ្យដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ជនសង្ស័យមានឈ្មោះ បូរ ពៅ អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិព្រែប្រសព្វ ឃុំរកាធំ ស្រុកឆ្លូង ខេត្តក្រចេះ។ សមត្ថកិច្ចបញ្ជាក់ទៀតថា…

អភិបាលខេត្តស្ទឹងត្រែង ប្រគល់អាវរងាជូនជនងាយរងគ្រោះ និងចូលរួមពិធីព្យាបាលឥតគិតថ្លៃ

ខេត្ត​ស្ទឹង​ត្រែង​៖​ លោក​ សរ​ សុពុត្រា​ អភិបាល​ នៃគណៈអភិបាលខេត្ត​ស្ទឹងត្រែង​ នៅថ្ងៃទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ អាវរងាដែលជាអំណោយរបស់សប្បុរសជនជាម្ចាស់អាជីវកម្មលក់អាវនៅរាជធានីភ្នំពេញ ផ្តល់ជូនតាមរយៈលោក ប៉ក់ ណារ៉ូន ប្រធានក្រុមការងារព័ត៌មានសម្តេចតេជោ ត្រូវបានប្រគល់ជូនរដ្ឋបាលក្រុងស្រុកទាំង៦ នៃខេត្តស្ទឹងត្រែង ដើម្បីផ្តល់ជូនបន្តដល់ជនងាយរងគ្រោះនៅតាមមូលដ្ឋាន​ នៅសាលាខេត្តស្ទឹងត្រែង។ សូមជម្រាបជូនថា​…

អង្គភាពអាជ្ញាសាលាភ្នំពេញ ចុះអនុវត្តសាលដីការរឹបអូសរថយន្ត Lexus របស់កូនបំណុល កាន់ ចន្ថា ដោយសារបរិហារកេរ្តិ៍

រាជធានីភ្នំពេញ – កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អង្គភាពអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តសាលដីការរឹបអូសរថយន្ត Lexus LX600 របស់កូនបំណុល កាន់ ចន្ថា ដែលត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍លើបណ្តាញសង្គម។ ការអនុវត្តនេះធ្វើឡើងតាមសាលដីកាព្រហ្មទណ្ឌលេខ៨៨៤ XIV ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ របស់តុលាការកំពូល នៅទីតាំងផ្ទះលេខ…

អាជ្ញាធរដង្កោចាប់ខ្លួនជនសង្ស័យ២នាក់វាយប្លន់ម៉ូតូនារីអាយុ១៩ឆ្នាំ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោបានចាប់ខ្លួនជនសង្ស័យ២នាក់ក្រោយពីពួកគេធ្វើសកម្មភាពវាយប្លន់ម៉ូតូពីនារីម្នាក់អាយុ១៩ឆ្នាំបានសម្រេច នៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ នគរបាលបានបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់គឺ អ៊ុង ធារ៉ា និង ផន បញ្ញា អាយុ១៩ឆ្នាំទាំងពីរ មកពីខេត្តកំពង់ស្ពឺ។ ពួកគេបានវាយប្លន់ម៉ូតូពីនារីរងគ្រោះ រីម គីមហៀក ដោយប្រើដំបងឈើនៅមុខផ្ទះសំណាក់សុខុម។ ក្រោយពីកើតហេតុ កម្លាំងនគរបាលបានប្រដេញតាមរហូតដល់ចំណុចផ្លូវបេតុង…

ព្យុះកូតូឆ្លងកាត់ កម្ពុជាពុំមានភ្លៀងធ្លាក់ តែទទួលឥទ្ធិពល២០%

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងថា ព្យុះទី២៧ឈ្មោះ “កូតូ” ដែលកើតចេញពីសម្ពាធទាបនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង កំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាននៅកម្ពុជា។ ក្រសួងបានបញ្ជាក់ថា កម្ពុជាទទួលរងឥទ្ធិពលកម្រិត២០% ពីព្យុះនេះ ចាប់ពីថ្ងៃទី២៦ ដល់ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទោះបីជាមានឥទ្ធិពល ប៉ុន្តែប្រទេសកម្ពុជាទាំងមូលនឹងពុំមានភ្លៀងធ្លាក់ទេ។ ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២៨ ដល់ទី៣០…