ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ដំណោះស្រាយតាមតុលាការ គឺមាគ៌ាសន្តិភាព ពន្លត់ភ្លើងសង្គ្រាម ការពារអនាគតជាតិ

យោងតាម ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «មកដល់ពេលនេះបងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេសប្រហែលជាអាចយល់បានហើយថា ហេតុអ្វីបានជាខ្ញុំសម្រេចចេញបញ្ជាឲ្យក្រសួងការបរទេស និងតំណាងកម្ពុជាយើងដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតប្រឆាំងរុស្សុី ដែលវាយចូលប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០២២ ដែលធ្វើឲ្យប្រទេសជាច្រើនមានការភ្ញាក់ផ្អើលអំពីឥរិយាបទរបស់កម្ពុជា។ ខ្ញុំគិតថាថ្ងៃណាមួយ…

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ៖ បញ្ជាផ្អាកការចាប់គូកីឡាករថៃ នៅគ្រប់ស្ថានីយ៍ និងសង្វៀន រហូតដល់មានដំណឹងថ្មី

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចេញសេចក្ដីជូនដំណឹង ពី ការបញ្ឈប់ចាប់គូកីឡាករ កីឡាការិនីជនជាតិថៃនៅគ្រប់ស្ថានីយ៍ ទូរទស្សន៍ និងសង្វៀននានា ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រហូតដល់មានការជូនដំណឹង ជាថ្មី។ ក្នុងសេចក្ដីជូណដំណឹងរបស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឱ្យដឹងថា…

អគ្គិភ័យសង្កាត់ចោមចៅ២៖ ឆក់យកជីវិត ៤ នាក់ ដោយសារឆ្លងចរន្តអគ្គិសនី

(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹថា អគ្គិភ័យនៅសង្កាត់ចោមចៅទី២ បានធ្វើឱ្យមនុស្ស ៤ នាក់បាត់បង់ជីវិត មូលហេតុបណ្ដាលមកពី ការឆ្លងចរន្តអគ្គីសនី។ អគ្គិភ័យមួយនេះ កើឡើងនៅផ្ទះជួសជុលម៉ាស៊ីនត្រជាក់មួយ…

គម្រោងស្ពានទន្លេបាសាក់៖ រដ្ឋបាលភ្នំពេញ ចាំបាច់ដកហូតទីតាំង ០៣ គ្រួសារ រុញផែនការសាងសង់ស្ពាន ចាក់អង្រែក្រោម-ព្រែកប្រា ឱ្យទាន់ពេល

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវដកហូតទីតាំងនេះ មកឱ្យក្រុមការងារបច្ចេកទេសបន្តអនុវត្តសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ឱ្យទាន់ផែនការកំណត់ ដើម្បីប្រយោជន៍សាធារណៈ ដោយមិនអាចបណ្តែតបណ្ដោយឱ្យបងប្អូនប្រជាពលរដ្ឋចំនួន ០៣ គ្រួសារ ធ្វើឱ្យរាំងស្ទះដល់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់នេះឡើយ។ ការអភិវឌ្ឍន៍នៃការស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតនៅភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងនោះក៏នៅមានប្រជាពលរដ្ឋចំនួន ០៣គ្រួសារ…

សោកនាដកម្មអគ្គីភ័យ៖ ឆេះផ្ទះលក់ម៉ាស៊ីនត្រជាក់នៅពោធិ៍សែនជ័យ ស្លាប់ប្ដីប្រពន្ធនិងកូន៤នាក់យ៉ាងរន្ធត់

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា នៅវេលាម៉ោង ៥:០៥នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥មានករណីឆាបឆេះអគ្គីភ័យកើតឡើងនៅចំណុចផ្ទះលេខ:គ្មានលេខ ផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះឈ្មោះ ហេង សុវណ្ណខយ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ លក់ម៉ាសុីនត្រជាក់សមត្ថកិច្ចបានបញ្ជាក់ថា…

ពោធិ៍សាត់៖ រោងចក្រធំៗ ១៤មូលដ្ឋាន ខិតខំពង្រឹងសមត្ថភាព និងភាពធន់ ដើម្បីជំរុញឧស្សាហកម្ម

លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា វិស័យឧស្សាហកម្ម ជាចលករជំរុញ ក៏ដូចជាការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេសផ្ដល់ប្រាក់ចំណូលទាំងពលរដ្ឋ និងថ្នាក់ជាតិ ព្រមទាំងបានរួមចំណែកធ្វើឱ្យជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូច្នេះយើងត្រូវតែខិតខំប្រឹងប្រែងបន្ថែម…

សារមន្ទីរតេជោសន្តិភាព៖ ដាក់តាំងបង្ហាញអាវុធ និងគ្រាប់យុទ្ធភណ្ឌដ៏ច្រើនជាសំណល់សង្គ្រាមនៅសៀមរាប

ភ្នំពេញ ៖ ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី ១៣ មិថុនា ២០២៥ បានលើកឡើងថា ក្នុងដំណើរវិលត្រឡប់ពីជួរមុខខេត្តព្រះវិហារវិញ ខ្ញុំបានចុះមកត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់សារមន្ទីរតេជោសន្តិភាពនៅខេត្តសៀមរាបនៅសារមន្ទីរតេជោសន្តិភាពមានដាក់តាំងបង្ហាញអាវុធនិងគ្រាប់យុទ្ធភណ្ឌយ៉ាងច្រើនជាសំណល់សង្គ្រាមជាក់ស្តែងមានដាក់តាំងកាំភ្លេីងធំប្រភេទ១៥២មម ហៅថាD-20 ផលិតនៅសហភាពសូវៀត ក្នុងទសវត្សឆ្នាំ១៩៥០។ ឯកឧត្តមហេង រតនា បានថ្លែងថា នៅទសវត្ស១៩៨០-៩០ កាំភ្លេីងធំនេះត្រូវបានដាក់ឱ្យប្រយុទ្ធនៅទីតាំងអូរស្មាច់…

គ្រោះអគ្គិភ័យរន្ធត់៖ អគ្គិភ័យឆក់យកជីវិត ៤នាក់ នៅចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (ឪពុកម្ដាយ និងកូនស្រី២នាក់)

(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អគ្គិភ័យមួយកន្លែង នៅសង្កាត់ចោមចៅទី២ បានបណ្តាលឱ្យមនុស្ស ៤នាក់ បាត់បង់ជីវិត។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងមន្ថែមថា នៅវេលាម៉ោង ០៥:០៥នាទី ថ្ងៃទី…

កំពង់ធំ៖ ជំនន់ទឹកភ្លៀងប៉ះពាល់ស្រូវ! ឯកឧត្តម នួន ផារ័ត្ន ចុះពិនិត្យដំណាំរងគ្រោះនៅឃុំសាន់គ ត្រៀមពូជស្រូវជួយប្រជាកសិករ

កំពង់ធំ ៖ យោងតាម ព័ត៌មានទូរទស្សន៍មហាផ្ទៃ នាថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥…

អគ្គិសនីកម្ពុជាគ្រប់គ្រាន់៖ ឯកឧត្តម កែវ រតនៈ បញ្ជាក់ថា កម្ពុជាពុំបាននាំចូលភ្លើងពីថៃចូលបណ្តាញជាតិឡើយ គឺសូន្យ។

យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្ដម កែវ រតនៈ បានថ្លែងថា ពេលនេះ ម៉ោងនេះ ថ្ងៃនេះ កម្ពុជាពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់កម្ពុជានៅក្នុងបណ្តាញជាតិរបស់ប្រទេសទាំងពីរនោះទេ គឺសូន្យ បន្ទាប់ពីកម្ពុជាមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់…