រថយន្ត Highlander ដឹក៤នាក់ ក្រឡាប់បះជើង ប៊ិះធ្លាក់ទន្លេ ក្រោយចេញពីពិធីមង្គលការនៅត្បូងឃ្មុំ!
ខេត្តត្បូងឃ្មុំ ៖ រថយន្តមួយគ្រឿងម៉ាក Highlander ដឹកមនុស្ស ៤នាក់ បានបើកបរជ្រុលចង្កូតធ្លាក់ច្រាំងទន្លេក្រឡាប់បះជើងទ្រមេឃ កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីចេញពីពិធីមង្គលការមួយនៅស្រុកក្រូចឆ្មារ។ ហេតុការណ៍នេះ សំណាងល្អមិនបណ្តាលឲ្យមនុស្សទាំង ៤នាក់រងរបួសឡើយ ខណៈរថយន្តប៊ិះធ្លាក់ចូលទន្លេ បើគ្មានបាវខ្សាច់យក្សទប់ជាប់នោះ។ មន្ត្រីអាជ្ញាធរស្រុកបានឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកាថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨យប់…
