មណ្ឌលគិរី៖ វែកមុខ! ក្រុមជួញដូរគ្រឿងញៀន១៣នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបានទាំងសម្ភារៈពាក់ព័ន្ធ!
ខេត្តមណ្ឌលគិរី៖ ក្រោមបទបញ្ជាម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនដ៏ធំមួយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចតារាងបាល់ទះមួយកន្លែង ក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ដោយឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់។ កម្លាំងនគរបាលខេត្ត សហការជាមួយកម្លាំងអន្តរាគមន៍ និងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងផ្លាស់…
