សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា “ស្ងាត់ តែមិនស្ងៀម” កំពុងផលិតអាវក្រោះ DFF សម្រាប់ការពារជាតិ និងនាំចេញ!
ភ្នំពេញ៖ «ស្ងាត់ តែមិនស្ងៀម»! សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសពីគម្រោងដ៏សំខាន់របស់កម្ពុជាក្នុងការផលិតអាវក្រោះការពារគ្រាប់ម៉ាក DFF សម្រាប់បំពាក់ជូនកងទ័ពខ្មែរផ្ទាល់ផង និងត្រៀមនាំចេញទៅក្រៅប្រទេសផង។ ការថ្លែងនេះធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ក្នុងពិធីបើកអនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣។ សម្តេចតេជោ ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យបន្តគាំទ្ររាជរដ្ឋាភិបាល ដើម្បីរួមគ្នាកសាង «ខឿនការពារជាតិ» ដ៏រឹងមាំ…
