ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ប្រកាសពីករណីបាត់បង់ជីវិតដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ ២២ឆ្នាំម្នាក់ រស់នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ ២២ឆ្នាំម្នាក់ រស់នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

កម្ពុជា​ស្នើ​ស៊ើបអង្កេត​ឯករាជ្យ​ករណី​ផ្ទុះ​មីន​របួស​ទាហាន​ថៃ៖ បដិសេធ​ការ​ចោទ​ប្រកាន់​ថា​ដាក់​មីន​ថ្មី

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យមួយ ជុំវិញឧប្បត្តិហេតុផ្ទុះមីនកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យទាហានថៃមួយចំនួនរងរបួស។ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស បានសង្កត់ធ្ងន់ថា ករណីនេះមិនគួរប៉ះពាល់ដល់ដំណើរការស្តារសន្តិភាពរវាងប្រទេសទាំងពីរនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងឱកាសថ្លែងបទបង្ហាញជូនអង្គទូតបរទេស…

តាកែវ-កំពង់ស្ពឺ កំណត់ព្រំដែនរដ្ឋបាលរួមគ្នា ធានាសេវាសាធារណៈ និងសន្តិសុខកាន់តែប្រសើរ

ដើម្បីលុបបំបាត់ភាពស្រពេចស្រពិលក្នុងការផ្តល់សេវាសាធារណៈ ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់ព្រំដែនរដ្ឋបាលទទួលខុសត្រូវរវាងខេត្តទាំងពីរឲ្យបានច្បាស់លាស់។ កិច្ចប្រជុំដ៏សំខាន់នេះ ត្រូវបានប្រារព្ធឡើងកាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ…

រថយន្ត BYD ទើបនឹងទិញមិនទាន់បានមួយថ្ងៃផង ត្រូវរថយន្ត EASCALET បុកពេញទំហឹងនៅផ្លូវបំបែកបួន បណ្ដាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្ត BYD មួយគ្រឿង ដែលម្ចាស់ទើបនឹងទិញមិនទាន់បានមួយថ្ងៃផង ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវនារីស្រស់ស្អាតម្នាក់បើករថយន្តម៉ាក EASCALET បុកពេញទំហឹងត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឱ្យខូចខាតមួយហៀងយ៉ាងដំណំ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ២:១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ១៦៩ កែងផ្លូវ៥៦៦ (បឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។…

អភិបាលខេត្តបន្ទាយមានជ័យ ចុះចែកអំណោយសម្តេចតេជោ និងសម្តេចធិបតី ជូនជនភៀសខ្លួន៤៩៦គ្រួសារ នៅវត្តចានស៊ី ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន…

រន្ធត់! ម៉ូតូបុកគូទរថយន្តបែនពេញទំហឹង ស្លាប់ម្នាក់ភ្លាមៗ នៅស្រុកសង្កែ

បាត់ដំបង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងម៉ូតូ និងរថយន្តបែនធុនធ្ងន់ បានឆក់យកអាយុជីវិតយុវជនម្នាក់ភ្លាមៗ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកវរសេនីយ៍ទោយុត តុងហូ អធិការនគរបាលស្រុកសង្កែ បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ។ តាមរបាយការណ៍របស់លោកអធិការ បានឲ្យដឹងថា…

💥បង្ក្រាបធំ! អាវុធហត្ថក្រុងច្បារមន បោសសម្អាត៤ទីតាំងជួញដូរគ្រឿងញៀន នៅកំពង់ស្ពឺ ឃាត់ខ្លួនមេក្លោងជាច្រើននាក់!

ខេត្តកំពង់ស្ពឺ៖ មន្ត្រីកងរាជអាវុធហត្ថក្រុងច្បារមនបានប្រាប់ឱ្យដឹងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការកងរាជអាវុធហត្ថក្រុងច្បារមន បានចុះបង្ក្រាបករណីគ្រឿងញៀនចំនួន៤ទីតាំងផ្សេងគ្នា។ ទីតាំងទី១៖ នៅវេលាម៉ោង០៩និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន…

ក្រសួងធនធានទឹក៖ ព្យាករណ៍ភ្លៀង ១០% គ្របដណ្តប់ទូទាំងប្រទេស ចាប់ពីថ្ងៃទី១៤-១៦ វិច្ឆិកា!

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចេញផ្សាយព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស ដោយព្យាករណ៍ថា ប្រទេសកម្ពុជា រួមទាំងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតគ្របដណ្តប់លើផ្ទៃដីប្រមាណ ១០%។ ស្ថានភាពអាកាសធាតុនេះ នឹងបន្តពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។…

រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យវះកាត់ជាកម្លាំងស្នូលសង្គ្រោះជីវិតអ្នកជំងឺមហារីក! #សន្និសីទសល្យសាស្ត្រ

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទសល្យសាស្ត្រកម្ពុជាប្រចាំឆ្នាំលើកទី៣០ ក្រោមប្រធានបទ «ភាពប្រឈមនៃការវះកាត់ជំងឺមហារីក» កាលពីថ្ងៃសៅរ៍ ១០រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានប្រមូលផ្តុំអ្នកជំនាញ…

សមត្ថកិច្ចក្រុងតាខ្មៅបង្ក្រាបបានក្មេងទំនើង ៤នាក់ ក្នុងចំណោម ៨នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់!

កណ្ដាល៖ កម្លាំងនគរបាលក្រុងតាខ្មៅ បានធ្វើការបង្រ្កាប និងឃាត់ខ្លួនបានក្រុមក្មេងទំនើងចំនួន ៤នាក់ ក្នុងចំណោមបក្ខពួក ៨នាក់ ដែលបានប្រព្រឹត្តបទល្មើសកាន់កាប់អាវុធ (បំពង់ទីប) ខុសច្បាប់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២៖១៩នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវ២១ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។…