ព័ត៌មានជាតិ

ប្រច័ណ្ឌស្នេហាភេទដូចគ្នា៖ អតីតគូស្នេហ៍តាមបាញ់របួសធ្ងន់ ក្រោយខាងប្រុសត្រឡប់ទៅរកប្រពន្ធវិញ

ខេត្តព្រៃវែង ៖ បុរសម្នាក់ ត្រូវបានបុរសម្នាក់ទៀតដែលជាគូស្នេហ៍តាមបាញ់ប្រហារដល់លើផ្ទះបណ្ដាលឲ្យរងរបួសធ្ងន់ ដោយសារតែខឹងប្រុសស្នេហ៍រូបនោះរត់ចោលរូបគេ ហើយមកត្រូវគ្នាជាមួយប្រពន្ធនៅស្រុកកំណើតវិញ។ ករណីបាញ់ប្រហារខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៩ និង ៣៥នាទីយប់ ថ្ងៃទី១ មិថុនា ឆ្នាំ២០២៥ នៅលើផ្ទះជនរងគ្រោះដែលស្ថិតនៅក្នុងភូមិព្រៃភ្លាំង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ជនបង្កដែលជាគូស្នេហ៍ឈ្មោះ ឃុន ហ៊ុយ…

ស៊ីម៉ាក់បោសសម្អាតមីន៖ ៥ខែដើមឆ្នាំ២០២៥នេះ រកឃើញនិងកម្ទេចគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង១,៧ម៉ឺនគ្រាប់

ភ្នំពេញ ៖ ថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥ នៅ សាលសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការរយៈ៥ខែ ឆ្នាំ២០២៥ និងលេីកទិសដៅបន្ដ​។ សូមជម្រាបថា រយៈពេល៥ខែ (មករា-ឧសភា) ឆ្នាំ២០២៥នេះ កិច្ចប្រតិបត្តិការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់​…

និយ័តករមូលបត្រកម្ពុជា៖ បច្ចុប្បន្នភាពប្រតិបត្តិការក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ន ប្រចាំខែមេសា ឆ្នាំ២០២៥

ភ្នំពេញ ៖ នៅថ្ងៃទី២ ខែមិថុនា គ.ស.២០២៥ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សូមធ្វើការបំភ្លឺដល់ក្រុមហ៊ុនធ្វើអាជីវកម្មក្នុងវិស័យមូលបត្រ និង សាធារណជនទាំងអស់ អំពីស្ថានភាពប្រតិបត្តិការរបស់ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្នដែលមានបង្ហាញ នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ស្តីពីការជួញដូរឧបករណ៍និស្សន្នប្រចាំខែមេសា ឆ្នាំ២០២៥ ដូចខាងក្រោម៖ ១. នៅក្នុងខែមេសា ឆ្នាំ២០២៥…

TVET សម្រាប់អនាគតយុវជន៖ រាជរដ្ឋាភិបាលនឹងរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ដើម្បីបង្កើតឱកាសការងារ និងសាងក្តីសង្ឃឹម

ភ្នំពេញ ៖ រាជរដ្ឋាភិបាលនឹងរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ នៅទូទាំងប្រទេស។ ការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះទី១ គឺមនុស្ស ដោយបានផ្តោតសំខាន់លើការកសាងនិងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់…

បច្ចេកវិទ្យាឌីជីថលកម្ពុជា៖ ឯកឧត្តម ជា វ៉ាន់ដេត ជំរុញក្រុមហ៊ុនជប៉ុនជាង១០០ មកវិនិយោគ!

ភ្នំពេញ ៖ ឆ្លៀតឱកាសជួបជាមួយប្រធាន-តំណាងក្រុមហ៊ុនជប៉ុនជាងរយក្រុមហ៊ុន-សហគ្រាសនោះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្សព្វផ្សាយអំពីឱកាសវិនិយោគនៅកម្ពុជា លើវិស័យប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងជំរុញការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH ព្រោះកម្ពុជាមានសួនឌីជីថល។ ការជំរុញបែបនេះរបស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើឡើងនៅថ្ងៃទី១-២ ខែមិថុនា ឆ្នាំ២០២៥…

សម្តេចតេជោ ហ៊ុន សែន៖ ជំរុញរដ្ឋាភិបាលពង្រីកធារាសាស្ត្រទឹក សម្រាប់កសិករបង្កើនផល

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តល់អនុសាសន៍ណែនាំ ឲ្យរាជរដ្ឋាភិបាលខិតខំបន្ថែមទៀត ក្នុងការដោះស្រាយប្រព័ន្ធធារាសាស្រ្តទឹកជូនប្រជាពលរដ្ឋធ្វើកសិកម្ម ដើម្បីបង្កើនរដូវដាំដុះ ទាំងស្រូវ និងដំណាំដទៃទៀត ខណៈការលើកឡើងរបស់សម្តេចតេជោនេះ ក្នុងឱកាសបន្តដឹកនាំពិធីសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ។ សម្តេចតេជោ…

ត្រួតពិនិត្យគុណភាពនាំចូល៖ ឯកឧត្តម ម៉ុង ឬទ្ធី ស្នើឱ្យរាជរដ្ឋាភិបាលពង្រឹងការត្រួតពិនិត្យជីកសិកម្ម, ពូជផ្លែឈើ និងពូជសត្វពីប្រទេសជិតខាង

បើយោងតាម ក្រសួងព័ត៌មាន​ នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម ម៉ុង ឬទ្ធី សមាជិព្រឹទ្ធសភាបានស្មើឱ្យរាជរដ្ឋាភិបាលត្រួតពិនិត្យគុណភាពការនាំចូលជីគីមី ពូជផ្លែឈើ និងពូជសត្វពី ប្រទេសជិតខាង។ ការស្នើរបស់ឯកឧត្តម ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា បែបនេះ…

សន្តិសុខកើនឡើង! បទល្មើសព្រហ្មទណ្ឌ៤ខែដើមឆ្នាំ២០២៥ ថយចុះជាង ២០០លើក ធៀបនឹង២០២៤

បើយោងតាម ក្រសួងព័ត៌មាន​ នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួន ៨៨៦លើក។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ បានថយចុះចំនួន២៦៦លើក។ ឆ្នាំ២០២៤ សមត្ថកិច្ច បង្ក្រាបបទល្មើសបានចំនួន១.១៥២លើក។ ក្នុងចំណោមបទល្មើសដែលបានថយចុះនៅក្នុងរយៈពេល៤ខែដើមឆ្នាំមកនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ…

ចាប់ខ្លួនចោរលួចសកម្ម៖ មុខសញ្ញាមិនរាងចាល ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្ក្រាបជាថ្មី

យោងតាម នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាល នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ…

ផ្លូវភ្លោះ «មហាវិថីសម្ដេចតេជោ ហ៊ុន សែន» សម្រេចការសាងសង់ ៦៥% គិតត្រឹមខែមិថុនា

បើយោងតាម ក្រសួងព័ត៌មាន​ នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា តាមការបញ្ជាក់ឲ្យដឹងពីលោក ឈឺន រិទ្ធ ចៅសង្កាត់អូរឫស្សី បានអោយដឹងថា គម្រោងស្ថាបនាផ្លូវខេត្តលេខ ៧៣ ដែលមានឈ្មោះថា “មហាវិថីសម្ដេចតេជោ ហ៊ុន សែន” មានប្រវែងជាង…