ផ្ទុះប្រតិបត្តិការទ្រង់ទ្រាយធំ! ឆ្មក់ចូលក្លឹបបាវិត ឃាត់ខ្លួនជាង ៣០០នាក់ ករណីគ្រឿងញៀន។
ខេត្តស្វាយរៀង៖ ប្រតិបត្តិការដ៏កក្រើកមួយរបស់កម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបទីតាំងក្លឹបកម្សាន្តអន្តរជាតិបាវិត កណ្តាលក្រុងបាវិត នាវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយឃាត់ខ្លួនជនសង្ស័យទាំងប្រុសស្រីជាង ៣០០នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងជាថ្នាំញៀនមួយចំនួនផងដែរ។ ប្រតិបត្តិការដ៏ធំមួយនេះ ត្រូវបានធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ…
