អគ្គិភ័យឆាបឆេះបន្ទប់ស្នាក់នៅមួយកន្លែង នៅភ្នំពេញ បង្កឡើងដោយខ្សែសាកទូរស័ព្ទឆ្លងចរន្ត!
ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ ៧:២០ នាទីយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ មានហេតុការណ៍អគ្គិភ័យមួយបានឆាបឆេះបន្ទប់ស្នាក់នៅមួយកន្លែង ស្ថិតនៅផ្ទះលេខ៦A តាមបណ្ដោយផ្លូវវេងស្រង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ហេតុការណ៍ដ៏រន្ធត់នេះ ត្រូវបានគេដឹងថា បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ពីខ្សែសាកទូរស័ព្ទដៃ ដែលបង្កឱ្យមានជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ អគ្គិភ័យនេះបានធ្វើឱ្យខូចខាតបន្ទប់ដែលមានទំហំ…
