ចាប់បានហើយ! មុខសញ្ញាលួចទូរស័ព្ទ២នាក់យ៉ាងសកម្ម នៅខណ្ឌដូនពេញ ក្រោយប្រតិបត្តិការយ៉ាងក្ដៅគគុក!
ភ្នំពេញ៖ ប្រតិបត្តិការបង្ក្រាបមុខសញ្ញាលួចទូរស័ព្ទយ៉ាងសកម្មចំនួន ២នាក់ ដែលបង្កការរំខានដល់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងនគរបាលជំនាញធ្វើឡើងយ៉ាងក្ដៅគគុក រហូតឈានដល់ការឃាត់ខ្លួនបានដោយជោគជ័យ កាលពីវេលាម៉ោង ២១៖១២នាទីយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការបង្ក្រាបនេះ ធ្វើឡើងតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ បានដឹកនាំកម្លាំងចុះដល់ចំណុចផ្លូវព្រះសុធារស សង្កាត់ចតុមុខ…
