ព័ត៌មានជាតិ

ករណីភ្ញាក់ផ្អើល! ប្រទះឃើញសពបុរសម្នាក់ស្អុយរលួយក្នុងវ៉ាលិសនៅកោះធំ សង្ស័យជាអំពើឃាតកម្ម

ខេត្តកណ្តាល៖ មានការភ្ញាក់ផ្អើលជាខ្លាំងនៅស្រុកកោះធំ ខេត្តកណ្ដាល បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្អុយរលួយយ៉ាងដំណំ ត្រូវបានគេញាត់ចូលទៅក្នុងវ៉ាលិស ហើយយកទៅបោះចោលក្នុងគុម្ពោតព្រៃមួយកន្លែង ក្បែរផ្លូវជាតិលេខ២៣។ ករណីដ៏រន្ធត់នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយសមត្ថកិច្ចសង្ស័យថាជាអំពើឃាតកម្ម។ សមត្ថកិច្ចស្រុកកោះធំបានបញ្ជាក់ថា សពបុរសខាងលើមានអាយុប្រហែល ៣៥ឆ្នាំ ប៉ុន្តែពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ វត្ថុតាងដែលត្រូវបានចាប់យកនៅកន្លែងកើតហេតុ រួមមាន៖ វ៉ាលិសពណ៌ទឹកប្រាក់មួយ, ខ្សែសាកទូរស័ព្ទចំនួន…

រន្ធត់! ពលរដ្ឋប្រទះឃើញសពបុរសម្នាក់ដេកស្លាប់លើផ្លូវរថភ្លើង ក្រោយចេញពីធ្វើការនៅប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងប្រមាណ ១០និង១២នាទី ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវរថភ្លើង ខាងក្រោយរោងចក្រចាស់មួយកន្លែង ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីពលរដ្ឋប្រទះឃើញសពបុរសម្នាក់ ដេកផ្កាប់មុខស្លាប់យ៉ាងអាណោចអាធ័មនៅលើផ្លូវរថភ្លើង។ ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា សាកសពមានឈ្មោះ នី ណន ភេទប្រុស…

រថយន្ត VIP បិទស្លាកលេខក្លែង! ដឹកលើសទម្ងន់បង្កគ្រោះថ្នាក់ ៖ តើច្បាប់នៅទីណា?

រាជធានីភ្នំពេញ៖ រូបភាពមួយចំនួនដែលត្រូវបានថតជាប់ និងចែកចាយតាមបណ្ដាញសង្គម បានបង្កជាចម្ងល់យ៉ាងខ្លាំង អំពីមូលហេតុដែលអ្នកបើកបរមួយចំនួនធំហ៊ានប្រព្រឹត្តបទល្មើសចរាចរណ៍យ៉ាងគឃ្លើន នៅពេលគ្មានវត្តមានមន្ត្រីនគរបាលចរាចរណ៍ឈរជើង។ ទិដ្ឋភាពនេះបានធ្វើឱ្យសាធារណជនជាច្រើន មានការសោកស្ដាយ និងចោទជាសំនួរថា តើប្រទេសជាតិដែលគ្រប់គ្រងដោយច្បាប់មួយនេះ ហេតុអ្វីក៏អ្នកបើកបរដឹកជញ្ជូន និងរថយន្តឯកជនមួយចំនួន អាចប្រព្រឹត្តទង្វើទាំងនេះបានដោយគ្មានការខ្លាចរអា? ជាក់ស្ដែង ករណីដែលប្រជាពលរដ្ឋបានថតជាប់កាលពីពេលថ្មីៗនេះ បានបង្ហាញយ៉ាងច្បាស់អំពីបទល្មើសចរាចរណ៍ជាច្រើនប្រភេទ។ ក្នុងនោះ មានរថយន្តម៉ាក Alphard មួយគ្រឿង…

រាជរដ្ឋាភិបាល​ជួយ​កសិករ​រងគ្រោះ! ខេត្ត​តាកែវ​ចែក​ពូជស្រូវ ៣០តោន ដល់​ពលរដ្ឋ​៥​ស្រុក

(ខេត្តតាកែវ)៖ នៅរសៀលថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា រដ្ឋបាលខេត្តតាកែវ បាន​នាំយក​ពូជស្រូវ​ជិត ៣០តោន ចែកជូន​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​លិច​ដំណាំ​ស្រូវ ក្នុងស្រុក​ចំនួន​៥ នៃ​ខេត្ត​តាកែវ។ ការ​ចែក​ពូជស្រូវ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ជួយ​សម្រាល​ការលំបាក​របស់​ប្រជាកសិករ ដែល​បាន​បាត់បង់​ផលដំណាំ​ដោយសារ​គ្រោះធម្មជាតិ។ ឯកឧត្តម វ៉ី…

ស្ថានទូតចិនប្រចាំកម្ពុជា រៀបចំទិវាបើកទ្វារ បណ្តុះមិត្តភាពយុវជន និងលើកកម្ពស់វប្បធម៌ ខណៈឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍ចិន-កម្ពុជា

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំពិធី “ទិវាបើកទ្វារ” ដ៏អធិកអធមមួយឡើង ដើម្បីពង្រឹងចំណងមិត្តភាពដែកថែបរវាងប្រជាជនកម្ពុជា-ចិន ស្របពេលដែលឆ្នាំនេះគឺជា “ឆ្នាំទេសចរណ៍ចិន-កម្ពុជា”។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការជួបជុំគ្នាប៉ុណ្ណោះទេ តែជាការបណ្តុះនូវការយល់ដឹងកាន់តែស៊ីជម្រៅពីប្រទេសទាំងពីរ។ លោកស្រី ចុង ចៀ តំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងថា…

កងរាជអាវុធហត្ថស្វាយរៀង បញ្ជូនជនសង្ស័យ២នាក់ ព្រមវត្ថុតាងជិត១គីឡូកន្លះ ទៅតុលាការករណីគ្រឿងញៀន

ខេត្តស្វាយរៀង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបញ្ជូនជនសង្ស័យចំនួន ២នាក់ រួមទាំងវត្ថុតាងជាគ្រឿងញៀនជិត ១.៥ គីឡូក្រាម ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់។ ជនសង្ស័យទាំងពីរនាក់ រួមមាន៖ ១. ឈ្មោះ ជី…

កម្លាំងនគរបាលស្រុកកៀនស្វាយ បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនម្នាក់ រត់រួច២នាក់!

ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកកៀនស្វាយ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់មួយកាលពីវេលាម៉ោង ២១:២០ នាទីយប់ ថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សាម៉ុន វស្សា ហៅខ្លឹម ភេទប្រុស កើតឆ្នាំ២០០៤…

កម្ពុជាបន្តបោសសម្អាត! ឃាត់ខ្លួនជនពាក់ព័ន្ធ Online Scams ជាង ៦០០ នាក់ ក្នុងប្រតិបត្តិការធំនៅក្រុងបាវិត

ស្វាយរៀង៖ ប្រតិបត្តិការដ៏កក្រើកមួយនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យសរុប ៦៥៨ នាក់ ដែលភាគច្រើនជាជនបរទេស ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ នេះបើយោងតាមការបញ្ជាក់ពីលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។…

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញពន្លឿន Internet ល្បឿនលឿននៅកោះរ៉ុង គាំទ្រទេសចរណ៍ និងពលរដ្ឋជាង១ពាន់គ្រួសារ បង្កើនសេដ្ឋកិច្ចជាតិ!

(ព្រះសីហនុ)៖ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវឱ្យមានការជំរុញល្បឿនសេវា Internet នៅលើទីក្រុងកោះរ៉ុង ឲ្យកាន់តែលឿននិងខ្លាំង ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋជាង ១ពាន់គ្រួសារដែលកំពុងរស់នៅទីនោះ ស្របតាមការវិវត្តន៍បច្ចេកវិទ្យា។ ការជំរុញនេះកើតឡើងក្រោយពីឯកឧត្ដមបានសង្កេតឃើញផ្ទាល់ថា ភ្ញៀវទេសចរដែលមកលំហែកាយនៅកោះរ៉ុង ភាគច្រើនបានប្រើប្រាស់កុំព្យូទ័រដើម្បីបំពេញការងារ ឬកម្សាន្ត។…

សេវាធ្វើសៀវភៅគ្រួសារ លឿនដូចចិត្ត! បើឯកសារគ្រប់គ្រាន់ ចំណាយពេលត្រឹម ១៥ថ្ងៃប៉ុណ្ណោះ

ភ្នំពេញ៖ សៀវភៅគ្រួសារ ដែលជាឯកសារសំខាន់សម្រាប់បញ្ជាក់ចំណងញាតិភាពរវាងប្តី ប្រពន្ធ កូនបង្កើត និងកូនស្មុំ សម្រាប់ជនជាតិខ្មែរ មិនអាចប្រើប្រាស់ជាឯកសារបញ្ជាក់កម្មសិទ្ធិលំនៅឋានបានឡើយ។ នេះបើយោងតាមសេចក្តីណែនាំស្តីពី បែបបទ និងនីតិវិធីនៃការងារចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ…