ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញអនាម័យជនបទ! កម្ពុជាត្រៀមសម្រេចគោលដៅ ១០០% នៅឆ្នាំ២០៣០

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា ជា «ទិវាជាតិលើកកម្ពស់អនាម័យជនបទ» ដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងពីសារៈសំខាន់នៃអនាម័យជនបទ ឆ្ពោះទៅសម្រេចគោលដៅទឹកស្អាត និងអនាម័យ ១០០% នៅឆ្នាំ២០៣០។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ពីការងារអាទិភាពនេះ តាមរយៈសារលិខិតក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ…

ភ្ញៀវទេសចរជិត ៤០ម៉ឺននាក់ សម្រុកទៅសៀមរាប ក្នុងពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃ!

ក្រសួងព័ត៌មានបានប្រកាសកាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល៣ថ្ងៃ កន្លងទៅ ខេត្តសៀមរាបដ៏ស្រស់ស្អាត បានទាក់ទាញភ្ញៀវទេសចរសរុបជាង ៣៦ម៉ឺននាក់ ពោលគឺចំនួន ៣៦៨,២៤៦នាក់។ ក្នុងនោះ ភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តមានរហូតដល់ទៅ ៣៥៨,៦០០នាក់ ខណៈភ្ញៀវបរទេសមានចំនួន…

TUI Group ប្តេជ្ញាបន្តវិនិយោគ និងគាំទ្រវិស័យទេសចរណ៍កម្ពុជា!

ទីក្រុងឡុងដ៍៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ ក្នុងឱកាសនោះ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រីបានជួបប្រជុំពិភាក្សាការងារយ៉ាងសំខាន់ជាមួយលោក Thomas Ellerbeck ដែលជាសមាជិកប្រតិបត្តិ និងជានាយកក្រុមហ៊ុន…

អគ្គិភ័យលេបត្របាក់រោងកម្មករនៅភ្នំពេញ បង្កការភ្ញាក់ផ្អើល ដាច់ដោយសារឆ្លងចរន្ត!

ភ្នំពេញ៖ រោងស្នាក់នៅកម្មករមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចក្នុងរាជធានីភ្នំពេញ កាលពីវេលាម៉ោង ១២ និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវលេខ៤ ក្រុមទី០៥ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ភ្លាមៗក្រោយកើតហេតុ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន…

ខេត្តព្រះសីហនុ! ភ្ញៀវទេសចរជិត ៣២ម៉ឺននាក់ មកកម្សាន្តក្នុងពិធីបុណ្យអុំទូក ៣ថ្ងៃ កើនឡើងជាង ៣%

ខេត្តព្រះសីហនុ៖ ក្រសួងទេសចរណ៍ខេត្តព្រះសីហនុ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញរបាយការណ៍បង្ហាញថា ខេត្តជាប់មាត់សមុទ្រមួយនេះ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបចំនួន ៣២១.០៧៦នាក់ ក្នុងរយៈពេល ៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ ចាប់ពីថ្ងៃទី០៤ ដល់០៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ តួលេខនេះបានកើនឡើង…

ថៃប្រកាសដោះលែងយោធាកម្ពុជា១៨រូប ក្រោយឃុំខ្លួន១០៦ថ្ងៃ នៅថ្ងៃទី១២ វិច្ឆិកា ២០២៥!

ប្រភពពីកងយោធពលភូមិន្ទថៃ បានអះអាង និងត្រូវបានសារព័ត៌មានថៃចុះផ្សាយយ៉ាងទូលំទូលាយថា ភាគីថៃនឹងដោះលែងយោធាកម្ពុជាទាំង១៨រូប នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ តាមច្រកព្រំដែនអន្តរជាតិព្រំ ក្នុងខេត្តប៉ៃលិន។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត ប្រសិនបើគ្មានការប្រែប្រួលណាមួយកើតឡើងទេ គឺមានរយៈពេលសរុប ១០៦ថ្ងៃ ចាប់តាំងពីថ្ងៃចាប់ខ្លួន…

រថយន្តព្រះចៅអធិការវត្តអូរដា រងការឆាបឆេះខ្ទេចមួយគ្រឿងទាំងកណ្តាលថ្ងៃត្រង់ នៅស្រុកកំរៀង

ខេត្តបាត់ដំបង៖ រថយន្តម៉ាកធុនដ្រា ពាក់ផ្លាកលេខ ភ្នំពេញ 2AP-9957 មួយគ្រឿង ដែលជាកម្មសិទ្ធិរបស់ព្រះចៅអធិការវត្តអូរដា ព្រះនាមជុំ ប៊ុនណាត ព្រះជន្ម៣៥ព្រះវស្សា បានរងការឆាបឆេះខ្ទេចទាំងស្រុង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្តអូរដា ស្ថិតក្នុងភូមិអូរគគីរ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។…

យោធាថៃ ត្រៀមដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប នាថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២៥!

យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានថៃ Khaosod ជាភាសាអង់គ្លេស បានចុះផ្សាយនៅរសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា កងទ័ពថៃគ្រោងនឹងដោះលែងយោធាកម្ពុជាទាំង ១៨រូប ត្រឡប់មកកាន់មាតុភូមិវិញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ ដំណឹងនេះបានផ្តល់នូវក្តីសង្ឃឹមយ៉ាងខ្លាំងដល់ប្រជាជាតិកម្ពុជាទាំងមូល ក៏ដូចជាក្រុមគ្រួសាររបស់វីរកងទ័ពទាំង ១៨រូប ដែលបាននិងកំពុងរង់ចាំពួកគាត់ដោយក្តីនឹករលឹក និងក្តីឈឺចាប់អស់រយៈពេលជាយូរ។…

ភ្ញាក់ផ្អើល! សៀមរាបជាប់ចំណាត់ថ្នាក់ជាគោលដៅទេសចរណ៍ដ៏ល្អបំផុតមួយក្នុងឆ្នាំ២០២៥ ដោយ Lonely Planet!

ទីក្រុងឡុងដ៍៖ ក្រសួងទេសចរណ៍កម្ពុជា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) ទៅចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) ដ៏ធំនៅទីក្រុងឡុងដ៍។ ក្នុងឱកាសនោះ…

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញក្រុមហ៊ុន Motorola ពិចារណាបើករោងចក្រនៅកម្ពុជា ដើម្បីពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់សកល

វ៉ាស៊ីងតុន ឌីស៊ី៖ នៅព្រឹកថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាថ្ងៃបញ្ចប់នៃបេសកកម្មជំរុញវិនិយោគនៅសហរដ្ឋអាម៉េរិក ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា រួមមានថ្នាក់ដឹកនាំមកពី CDC ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា…