រឿងភ្ញាក់ផ្អើល! ជនសង្ស័យជួញដូរគ្រឿងញៀនគេចខ្លួនបាត់ស្រមោល បន្សល់ទុកម៉ូតូ និងថ្នាំញៀនរាប់សិបកញ្ចប់ នៅភ្នំស្រួច
ខេត្តកំពង់ស្ពឺ៖ ករណីបង្រ្កាបគ្រឿងញៀនដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយជនសង្ស័យម្នាក់បានគេចខ្លួនបាត់ស្រមោល ខណៈកម្លាំងនគរបាលចុះទៅដល់ទីតាំង។ យ៉ាងណាមិញ ម៉ូតូមួយគ្រឿង និងថ្នាំញៀនចំនួនមួយកញ្ចប់ធំត្រូវបានបន្សល់ទុកជាភស្តុតាង។ ប្រតិបត្តិការនេះធ្វើឡើងតាមបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ។ នៅវេលាម៉ោងប្រមាណ ១៦ និង ៤០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកភ្នំស្រួច…
