ព័ត៌មានជាតិ

រឿងម្ហូបមួយពេល! បងប្រុសប្រមឹកគ្រឿងញៀន វាយប្អូនស្រីរបួសធ្ងន់ ផ្អើលដល់សមត្ថកិច្ចស្រុកកណ្តាលស្ទឹង

ខេត្តកណ្ដាល៖ ករណីហិង្សាដ៏សាហាវមួយបានកើតឡើងបង្កការភ្ញាក់ផ្អើលនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយសារតែបញ្ហាម្ហូបអាហារ បងប្រុសម្នាក់ដែលត្រូវបានគេស្គាល់ថាជាអ្នកញៀនថ្នាំ បានប្រើហិង្សាវាយទៅលើប្អូនស្រីបង្កើតរបស់ខ្លួនបណ្ដាលឲ្យរងរបួសយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧:៣០នាទីយប់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅភូមិចារ ឃុំគោកត្រប់។ លោកវរសេនីយ៍ឯក ឡេង សុខរុន អធិការនគរបាលស្រុកកណ្ដាលស្ទឹង បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ប៉ាត…

ព្យុះកាលម៉េហ្គីបង្កភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ខ្លាំងទូទាំងប្រទេស ចាប់ពីថ្ងៃទី៤ ដល់ទី៦ វិច្ឆិកា!

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសពីស្ថានភាពធាតុអាកាសសម្រាប់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីជាច្រើនភាគរយទូទាំងប្រទេស។ ការប្រែប្រួលអាកាសធាតុនេះ កើតឡើងដោយសារសម្ពាធទាបនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២៥ ឈ្មោះ កាលម៉េហ្គី (Kalmaegi) T2525។ ព្យុះកាលម៉េហ្គីនេះ មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន…

ក្តីសង្ឃឹមថ្មីនៃប្រជាកសិករ៖ ទំនប់អាងទឹកពាម ត្រលប់មកវិញស្រោចស្រពដំណាំ និងលើកកម្ពស់ជីវភាពរាប់ពាន់គ្រួសារនៅឃុំម្សាក្រង

កំពង់ធំ៖ ទំនប់អាងទឹកពាម ដែលស្ថិតនៅក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បានកសាងឡើងតាំងពីសម័យប៉ុល ពត មានតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលទឹកពីស្ទឹងស្ទោង និងផ្ទៃរងទឹកភ្លៀង ដើម្បីបម្រើឱ្យវិស័យកសិកម្ម ដំណាំរួមផ្សំ និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាកសិករក្នុងតំបន់។ ដើម្បីឆ្លើយតបនឹងការលំបាករបស់ប្រជាពលរដ្ឋ និងសំណូមពររបស់អាជ្ញាធរមូលដ្ឋាន ក្រសួងធនធានទឹក និងឧតុនិយម តាមរយៈនាយកដ្ឋានវិស្វកម្ម បានប្រឹងប្រែងជួសជុលទំនប់អាងទឹកពាមឡើងវិញ។ ការងារនេះមានសារៈសំខាន់ណាស់ ព្រោះទំនប់ចាស់បានបាក់បែក…

រឿងរន្ធត់! ប្រទះឃើញសពបុរសម្នាក់ចងកសម្លាប់ខ្លួនក្នុងចំការដំឡូងមី ភូមិអូរដា ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង០៧ និង១៥នាទីព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់បានចងកសម្លាប់ខ្លួនយ៉ាងអណោចអធ័មនៅក្នុងចំការដំឡូងមីមួយកន្លែង ស្ថិតនៅចំណុចក្រុមទី០១ ភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ច។ ក្រោយទទួលបានព័ត៌មានមជ្ឈមណ្ឌលប្រចាំបញ្ជា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការពិនិត្យ និងកោសល្យវិច័យសាកសព។ តាមការពិនិត្យ…

ចិនប្រកាសផែនការ៥ឆ្នាំទី១៥៖ បោះជំហានកាន់តែខ្លាំងលើឆាកសកល!

អន្តរជាតិ, កិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដើម្បីពិនិត្យ និងពិភាក្សាលើ «សំណើស្តីពីការតាក់តែងផែនការ៥ឆ្នាំ ទី១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិន»។ ក្នុងចន្លោះឆ្នាំ២០២១-២០២៥ ប្រទេសចិនបានសម្រេចនូវសមិទ្ធផលគួរជាទីមោទនៈជាច្រើន លើវិស័យសំខាន់ៗដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច ការច្នៃប្រឌិតវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។…

អង្គរវត្តនៅតែជាមាសទឹកដប់! រយៈពេល ១០ខែ ឆ្នាំ២០២៥ ទទួលបានចំណូលជាង ៣៥លានដុល្លារ!

ភ្នំពេញ៖ រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក និងជាព្រលឹងនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តជាមាសទឹកដប់ដ៏មានតម្លៃសម្រាប់សេដ្ឋកិច្ចជាតិ។ យោងតាមក្រសួងព័ត៌មាន ចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ គ្រឹះស្ថានអង្គរបានបង្ហាញរបាយការណ៍ប្រចាំខែថា ក្នុងរយៈពេល ១០ខែដើមឆ្នាំនេះ គឺចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២៥ រមណីយដ្ឋានអង្គរបានរកចំណូលបានយ៉ាងតិច ៣៥លានដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនាជូនភ្ញៀវទេសចរអន្តរជាតិជាង ៧៦ម៉ឺននាក់។ មិនត្រឹមតែប្រាសាទអង្គរវត្តប៉ុណ្ណោះទេ ប្រាសាទកោះកែ…

កម្ពុជា បង្ហាញសុឆន្ទៈ! ក្រសួងការពារជាតិសម្របសម្រួល AOT ត្រួតពិនិត្យការផ្លាស់ប្តូរអាវុធធុនធ្ងន់ ដំណាក់កាលទី១ ត្រឡប់ទីតាំងដើម

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះត្រួតពិនិត្យការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ដំណាក់កាលទី១ ដែលត្រូវបានបញ្ជូនត្រឡប់មកកាន់ទីតាំងដើមវិញ ស្ថិតក្នុងខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីលោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។ អាវុធ និងយុទ្ធោបករណ៍ធុនធ្ងន់ទាំងនេះ ត្រូវបានកែសម្រួលចេញពីស្រុកជាំក្សាន្ត និងស្រុករវៀង…

ចាប់បានភ្លាមៗ! ក្រុមជនសង្ស័យ ២នាក់ លួចបេះស្វាយ ១បាវ ក្នុងចំការប្រជាពលរដ្ឋ ត្រូវបានម្ចាស់ឃាត់ប្រគល់ឱ្យសមត្ថកិច្ច ខណៈរកឃើញមានសារធាតុញៀនក្នុងខ្លួនផង!

(កណ្ដាល)៖ ហេតុការណ៍ចាប់ខ្លួនជនសង្ស័យ ២នាក់ ដែលលួចបេះស្វាយ ១បាវ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ បានកើតឡើងនៅវេលាម៉ោង ៣ និង១០នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រង់ចំណុចចំការស្វាយរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យទាំងពីរ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាលន់ ធ្វើការឃាត់ខ្លួនភ្លាមៗ…

អភិបាលខេត្តតាកែវ ដាស់តឿនយុវជនអ្នកបង្កើតមាតិកា៖ ត្រូវមានក្រមសីលធម៌ខ្ពស់ ការពារកិត្តិយសខេត្ត!

(ខេត្តតាកែវ)៖ កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានផ្សាយថា រដ្ឋបាលខេត្តតាកែវ បានចេញសេចក្តីណែនាំយ៉ាងមុតមាំដល់យុវជនអ្នកបង្កើតមាតិកាទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងពិនិត្យខ្លឹមសារឲ្យបានច្បាស់លាស់មុននឹងផ្សព្វផ្សាយ ដើម្បីជៀសវាងការប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ក៏ដូចជាមុខមាត់របស់ខេត្ត។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសិក្សា និងការត្រួតពិនិត្យខ្លឹមសារមុនការផ្សព្វផ្សាយ ដើម្បីធានាថា…

យុវជន​អ្នក​ផលិត​មាតិកា “បញ្ញា-Panha” ធ្វើ​កិច្ចសន្យា ៥ ចំណុច​ចំពោះ​មុខ​សមត្ថកិច្ច បញ្ឈប់​រាល់​ទង្វើ​ប៉ះពាល់​កិត្តិយស​ខេត្ត​តាកែវ និង​ខេត្ត​ដទៃ

ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ យុវជន​អ្នក​ផលិត​មាតិកា​ម្នាក់​ដែល​ប្រើ​ឈ្មោះ «បញ្ញា-Panha» ដែល​បាន​ផលិត​វីដេអូ​មាន​លក្ខណៈ​ប៉ះពាល់​ដល់​កិត្តិយស​ខេត្ត​តាកែវ បាន​បង្ហាញ​ខ្លួន​ចំពោះ​មុខ​សមត្ថកិច្ច និង​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​កិច្ចសន្យា​បញ្ឈប់​ជា​ស្ថាពរ​នូវ​រាល់​ទង្វើ​ទាំងឡាយ​ណា​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​កិត្តិយស​ខេត្ត​តាកែវ ក៏​ដូចជា​ខេត្ត​ដទៃ​ទៀត​នៅ​កម្ពុជា។ នៅ​ក្នុង​កិច្ចសន្យា​ដែល​ធ្វើ​ឡើង​ចំពោះ​មុខ​សមត្ថកិច្ច លោក តែត បញ្ញា ដែល​មាន​អាយុ ២០ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ហាន់ទា ឃុំ​កំពែង ស្រុក​គិរីវង្ស…