ព័ត៌មានជាតិ

⚡️អាជ្ញាធរអគ្គិសនីកម្ពុជា បង្ហាញមុខក្រុមជនខិលខូច លួចកែនាឡិកាភ្លើងជាង១០០គ្រឿង នៅកំពត!

ភ្នំពេញ ៖ អាជ្ញាធរអគ្គិសនីកម្ពុជា (EAC) បានចេញមុខជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ថ្មីៗនេះ ខ្លួនបានប្រទះឃើញករណីជនខិលខូចមួយក្រុម បានដើរបោកបញ្ឆោតប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់អគ្គិសនី ស្ថិតនៅតំបន់ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស និងឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ក្នុងតំបន់ផ្គត់ផ្គង់របស់សហគ្រាសអគ្គិសនី ទូកមាស។ ជនល្មើសទាំងនេះ បានជួលឲ្យកែច្នៃនាឡិកាស្ទង់អគ្គិសនី ដើម្បីឲ្យចំនួនអគ្គិសនី (kWh)…

ចាប់បានហើយ! រថយន្តស៊ីម៉ង់ត៍បុកអ្នកជិះកង់ស្លាប់នៅទឹកថ្លា ក្រោយរត់គេចខ្លួន

ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍ដែលបានបើកបុកបុរសម្នាក់ជិះកង់ហាត់ប្រាណបណ្ដាលឲ្យស្លាប់ កាលពីព្រឹកមិញនៅសង្កាត់ទឹកថ្លា ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខស្រាវជ្រាវឃាត់ខ្លួនបានហើយ។ លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា រថយន្តក្រឡុកស៊ីម៉ង់ត៍ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុកអ្នកជិះកង់ស្លាប់ ត្រូវបានលោកដឹកនាំកម្លាំងស្រាវជ្រាវឃាត់បាននៅទីតាំងក្រឡុកស៊ីម៉ង់ត៍មួយកន្លែង ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកអធិការបានបន្តទៀតថា បន្ទាប់ពីកើតមានគ្រោះថ្នាក់ខាងលើរួចមក លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឆែកឆេរតាមកាមេរ៉ាសុវត្ថិភាព រកឃើញរថយន្តបង្កនៅទីតាំងបាញ់ស៊ីម៉ង់ត៍មួយកន្លែង ក្នុងខណ្ឌដង្កោ…

កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ បោះជំហានជិត៥០% សំដៅប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលដឹកជញ្ជូនតំបន់!

ក្រុងព្រះសីហនុ ៖ គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ដំណាក់កាលទី១ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបង្ហាញវឌ្ឍនភាពដ៏គាប់ប្រសើរ ដោយសម្រេចបាន ៤៧,៩០% ហើយ គិតត្រឹមដំណាច់ខែតុលា។ លទ្ធផលនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំប្រចាំខែតុលា ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់។ លោក ទី សាគុណ អគ្គនាយករងទទួលបន្ទុកបច្ចេកទេសនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដឹកនាំកិច្ចប្រជុំប្រចាំខែនេះ ដើម្បីតាមដានយ៉ាងដិតដល់នូវដំណើរការសាងសង់គម្រោងជាមួយក្រុមហ៊ុន…

ក្រុម​ក្មេង​ទំនើង​៧​នាក់​ត្រូវ​ឃាត់ខ្លួន​ក្រោយ​បង្ក​ហិង្សា​វាយ​តប់​គ្នា​យ៉ាង​កក្រើក​នៅ​បាត់ដំបង!

បាត់ដំបង៖ ក្រុម​ក្មេង​ទំនើង​២​ក្រុម​បាន​បង្ក​ហិង្សា​វាយ​តប់​គ្នា​យ៉ាង​កក្រើក​កាលពី​រសៀល​ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ម្សិលមិញ​នេះ​ នៅ​លើ​ផ្លូវ​កៅស៊ូ​ ភូមិ​រ៉ា​ ឃុំ​ធិបតី​ ស្រុក​គាស់ក្រឡ​ ខេត្ត​បាត់ដំបង​។ ករណី​នេះ​ត្រូវ​បាន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បញ្ជាក់​ថា​ ជា​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​។ ភ្លាមៗ​ក្រោយ​កើតហេតុ​ កម្លាំង​នគរបាល​ស្រុក​គាស់ក្រឡ​ ក្រោម​ការ​ដឹកនាំ​របស់​លោក​អនុសេនីយ៍ឯក​ ចាន់​ ថានូ​ អធិការនគរបាល​ស្រុក​ បាន​ចុះ​អន្តរាគមន៍​និង​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៧​នាក់​ រួម​មាន៖ ទី១.…

រឿងក្តីមាតិកាប្រមាថខេត្តតាកែវ៖ ក្រសួងព័ត៌មានកោះហៅអ្នកផលិតមកអប់រំ ក្រោយមហាជនផ្ទុះការប្រតិកម្ម!

ខេត្តតាកែវ៖ អ្នកផលិតមាតិកាមួយរូប ត្រូវបានក្រសួងព័ត៌មានកោះហៅមកអប់រំ បន្ទាប់ពីបានផលិតវីដេអូដែលមានខ្លឹមសារប្រាសចាកក្រមសីលធម៌ ដោយលើកឡើងជាសំណួរថា «តើខេត្តណាសាហាវឃោរឃៅជាងគេ?» ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសខេត្តតាកែវ និងបង្កឱ្យមានការរើសអើងក្នុងសង្គម។ កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានផ្ទុះការប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះបុគ្គលម្នាក់ឈ្មោះ «បញ្ញា-Panha» ដែលបានផលិតវីដេអូបែបកំប្លែង និងចម្អកទៅកាន់ប្រជាពលរដ្ឋខេត្តតាកែវ។ ការផលិតមាតិកាបែបនេះ ត្រូវបានមហាជនចាត់ទុកថា ជាទង្វើមួយដែលនាំឱ្យមានការស្អប់ខ្ពើម និងការរើសអើងជាតិសាសន៍។ ក្នុងវីដេអូនោះ…

ខេត្តព្រះវិហារ៖ សេវាច្រកចេញចូលតែមួយ បន្តបម្រើប្រជាពលរដ្ឋយ៉ាងសកម្ម ទោះជួបវិបត្តិព្រំដែន ៩ខែដើមឆ្នាំ២០២៥

ភ្នំពេញ៖ ខុសប្លែកពីបណ្ដារាជធានី-ខេត្តដទៃ ការផ្ដល់សេវាច្រកចេញចូលតែមួយនៅខេត្តព្រះវិហារ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៥ នេះ ត្រូវប្រឈមនឹងការរអាក់រអួលខ្លះៗ ដោយសារតែស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ។ ទោះជាយ៉ាងណាក្ដី ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីលោកអភិបាលខេត្ត មន្ត្រីច្រកចេញចូលតែមួយគ្រប់លំដាប់ថ្នាក់ បានបន្តប្ដេជ្ញាចិត្តផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងអស់ពីលទ្ធភាព។ ជាក់ស្ដែង ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៥នេះ អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តព្រះវិហារ បានផ្ដល់សេវាជូនប្រជាពលរដ្ឋបានចំនួន ៤.២៧២សេវា ដោយទទួលបានចំណូលសរុប ៥០៩.៥៤០.២៦០រៀល។…

ក្រចេះ៖ ឃុំខ្លួនក្មេងទំនើង៥នាក់ករណីហិង្សាប្រដាប់អាវុធយ៉ាងសាហាវ!

ខេត្តក្រចេះ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសម្រេចឃុំខ្លួនក្មេងទំនើងចំនួន៥នាក់ជាបណ្តោះអាសន្ន ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការរបស់សាលាដំបូងខេត្តក្រចេះ។ អ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះ បានគូសបញ្ជាក់ថា ក្មេងទំនើងទាំងនោះមានគ្នាចំនួន៦នាក់ រួមមាន៖ ទី១. ឈ្មោះ ឡា តារាសុខរាជ្យ អាយុ១៧ឆ្នាំ, ទី២.ឈ្មោះ ស៊ាប…

កម្ពុជា រកឃើញករណីកូវីដ-១៩ សូន្យករណី ជាថ្ងៃទីពីរជាប់គ្នា! គ្មានអ្នកឆ្លង គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់

ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីជូនដំណឹងដ៏គួរឱ្យរីករាយ ដោយបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ពុំមានករណីឆ្លងជំងឺកូវីដ-១៩ ថ្មី អ្នកជាសះស្បើយ ឬអ្នកស្លាប់បាត់បង់ជីវិតនោះទេ។ នេះជាដំណឹងល្អ បន្ទាប់ពីកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក៏គ្មានករណីឆ្លងថ្មី អ្នកជាសះស្បើយ និងអ្នកស្លាប់ដូចគ្នា។…

ឯកឧត្តម ថោ ជេដ្ឋា ដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យបញ្ហាលំហូរទឹកនៅភ្នំពេញ-កណ្តាល!

ភ្នំពេញ ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃចន្ទ ១៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួងមួយ ចុះពិនិត្យដោយផ្ទាល់ពីស្ថានភាពជាក់ស្ដែងនៃចំណុចប្រសព្វសំខាន់ៗរវាងប្រឡាយ និងផ្លូវជាតិ…

រាជរដ្ឋាភិបាលបើកយុទ្ធនាការបោសសម្អាត! បិទកាស៊ីណូ៤កន្លែងនៅខេត្តព្រះសីហនុ ពាក់ព័ន្ធបទល្មើសឆបោកអនឡាញ

ខេត្តព្រះសីហនុ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹក បានបើកយុទ្ធនាការទ្រង់ទ្រាយធំមួយ ដើម្បីបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានចុះផ្អាក និងបិទអាជីវកម្ម (បិទ Seal) កាស៊ីណូធំៗចំនួន៤ នៅក្នុងខេត្តព្រះសីហនុ ដែលត្រូវបានសង្ស័យថា​ពាក់ព័ន្ធ​នឹងមេខ្លោងឆបោកអន្តរជាតិឈ្មោះ Chen Zhi។ វិធានការដ៏ក្តៅគគុកនេះ…