កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ៖ កម្ពុជា-អាម៉េរិក ឯកភាពលើបញ្ញត្តិជាច្រើន ក្នុងកិច្ចចរចាជុំទី២
ក្នុងកិច្ចប្រជុំចរចាជុំទី២នេះ ភាគីទាំងពីរបានបន្តពិភាក្សាគ្នាលើអត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដោយឈរលើស្មារតីយោគយល់គ្នាខ្ពស់ និងបានឈានទៅឯកភាពគ្នាលើបញ្ញត្តិជាច្រើន។ កិច្ចប្រជុំចរចាជុំទី៣ នឹងបន្តធ្វើឡើងនាពេលឆាប់ៗខាងមុខនេះដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ នាថ្ងៃទី៤ ដល់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ឯកឧត្តម ស៊ុន ចាន់ថុល…
