ឆបោកប្រាក់៖ កងរាជអាវុធហត្ថព្រះសីហនុ ឃាត់ខ្លួនបុគ្គលក្លែងឯកសារសាលាខេត្ត ប្រមូលលុយឧបត្ថម្ភទាហានព្រំដែន
ខេត្តព្រះសីហនុ ៖ សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ មានបុគ្គល១រូប បានយកឈ្មោះរដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយលិខិត១ច្បាប់ដែលមានខ្លឹមសារថា «ក្នុងនាមខ្ញុំជារដ្ឋបាលសាលាខេត្តសូមអំពាវនាវដល់អាជីវកម្មទាំងអស់ក្នុងខេត្តឱ្យចូលរួមបរិច្ចាគថវិកាបន្តិចបន្តួច ដើម្បីឧបត្ថម្ភជួយទៅដល់បងៗជាទាហានការពារព្រំដែន។ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តជ្រាបថា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះសីហនុបានទទួលព័ត៌មានពីអាជីវករថាមានបុគ្គល១រូប បានយកឈ្មោះរដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយលិខិត១ច្បាប់ដែលមានខ្លឹមសារថា «ក្នុងនាមខ្ញុំជារដ្ឋបាលសាលាខេត្តសូមអំពាវនាវដល់អាជីវកម្មទាំងអស់ក្នុងខេត្តឱ្យចូលរួមបរិច្ចាគថវិកាបន្តិចបន្តួច…
