ព្រះវិហារ៖ យុវជនបង្ហោះវីដេអូ «ទាហានឈុតខ្មៅកាត់របងបន្លាលួសនៅព្រំដែនព្រះវិហារ» ចេញមុខសុំទោសជាសាធារណៈហើយ
ព្រះវិហារ ៖ យុវជនដែលបង្ហោះវីដេអូ ដោយអះអាងថា ទាហានឈុតខ្មៅបើករបងបន្លាលួសចូលមកខាងទឹកដីយើង នៅតំបន់ប្រាសាទព្រះវិហារ បានចេញវីដេអូសុំទោសជាសាធារណ: ព្រោះវីដេអូនេះនាំឲ្យមានការយល់ច្រឡំយ៉ាងខ្លាំង ហើយដែលវីដេអូរបស់គាត់ត្រូវបានចែកចាយព្រោងព្រាតតាមបណ្តាញសង្គម។ មន្រ្តីយោធាជាន់ខ្ពស់របស់កម្ពុជា បានប្រាប់ថា មិនមានហេតុការណ៍នេះកើតឡើងដូចនៅក្នុងវីដេអូ ដែលទាហានឈុតខ្មៅថៃ បើករបងចូលដីយើងឡើយ ពីព្រោះកម្លាំងទាហានយើងនៅឈរជើងការពារយ៉ាងរឹងមាំ និងគ្រប់ពេលវេលា។ បើតាមមន្រ្តីជាន់ខ្ពស់ដដែលរូបនេះ, ពួកគេ បើកបន្លាលួសនោះ គឺស្ថិតនៅក្នុងទឹកដីរបស់ពួកគេ…
