ព័ត៌មានជាតិ

អាសន្នថ្នល់ដង្កោ៖ ម៉ូតូឃ្លីកបុកពីក្រោយ បណ្តាលឱ្យប្តីប្រពន្ធមានផ្ទៃពោះរងរបួសធ្ងន់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅរាត្រីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចស្តុបឬស្សីផ្អែម ផ្លូវ៥០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ នៅពេលដែលបុរសម្នាក់ជិះម៉ូតូឃ្លីកលឿនបុកពីក្រោយម៉ូតូស្កូបពីដែលមានប្តីប្រពន្ធមួយគូរជិះ។ តាមការអះអាងពីប្រភពព័ត៌មាន ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣នាទីយប់ នៅពេលដែលបុរសម្នាក់ជិះម៉ូតូស្កូបពីពណ៌ខ្មៅ លេខភ្នំពេញ1KE 1939 កំពុងឌុបប្រពន្ធដែលមានផ្ទៃពោះជិតគ្រប់ខែ ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ។ ភ្លាមនោះ បុរសម្នាក់ទៀតជិះម៉ូតូឃ្លីកពណ៌ស លេខភ្នំពេញ1FP 7503…

ជនសង្ស័យ៧នាក់ ស្លៀកស្បង់ក្លែងក្លាយជាព្រះសង្ឃ ដើរបិណ្ឌបាតបោកប្រាក់ប្រជាពលរដ្ឋ ត្រូវឃាត់ខ្លួននៅកណ្ដាលស្ទឹង

ខេត្តកណ្តាល – សមត្ថកិច្ចស្រុកកណ្តាលស្ទឹង បានឃាត់ខ្លួនជនសង្ស័យចំនួន ៧ នាក់ ដែលស្លៀកពាក់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ ដើម្បីដើរបិណ្ឌបាតបោកប្រាក់ប្រជាពលរដ្ឋ។ ឧក្រិដ្ឋកម្មនេះកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១០ព្រឹក នៅភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង។ ជនសង្ស័យទាំង ៧ នាក់ដែលត្រូវឃាត់ខ្លួនមាន៖ ហ៊ុន ព្រឿន…

កម្ពុជា-វៀតណាម ចុះហត្ថលេខាកិច្ចសហប្រតិបត្តិការថ្មី ពង្រឹងទំនាក់ទំនងអ្នកជិតខាងល្អ

ភ្នំពេញ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានជួបពិភាក្សាជាមួយ លោកស្រី បួយ ធីមិញហ៊យ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នៅសណ្ឋាគារ Melia រដ្ឋធានីហាណូយ។ ក្នុងជំនួបនេះ ភាគីទាំងពីរបានព្រមព្រៀងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការថ្មី ដើម្បីបន្តពង្រឹងទំនាក់ទំនងល្អរវាងប្រទេសអ្នកជិតខាង។ សម្ដេច ម៉ែន សំអន…

អ្នកដឹកនាំយុវជននិងអភិបាលខេត្តព្រះវិហារអបអរសាទរសង្ក្រាន្តជាមួយប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាព

ខេត្តព្រះវិហារ – លោក ហេង សុខណាង សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចូលរួមកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីខ្មែរ នៅក្នុងមណ្ឌលសុវត្ថិភាពខេត្តព្រះវិហារ។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅវត្តកំពង់សង្កែ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប និងវត្តឧត្តរគិរីទួលអណ្តែត ភូមិថ្នល់បែក…

ក្រសួងប្រៃសណីយ៍ បណ្តុះបណ្តាលមន្ត្រីខេត្ត៧ លើប្រព័ន្ធសេវាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពការងារ

ខេត្តសៀមរាប៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ដល់មន្ត្រីមន្ទីរជំនាញពីខេត្តចំនួន៧ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ។ សិក្ខាសាលានេះរៀបចំឡើងក្រោមអធិបតីភាពលោក ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារបរិវត្តកម្មឌីជីថល។ ខេត្តដែលចូលរួមមាន៖ សៀមរាប បាត់ដំបង ឧត្តរមានជ័យ កណ្តាល កំពង់ចាម…

សមត្ថកិច្ចចុះបង្ក្រាបករណី Scam Online នៅព្រះសីហនុ ឃាត់ខ្លួនជនបរទេស២០នាក់ និងរកឃើញទូរស័ព្ទ៣៨៩គ្រឿង

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបករណីឆបោកតាមអនឡាញ (Scam Online) មួយកន្លែងនៅវីឡាភូមិគ្រឹះស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជារបស់លោក ម៉ាងស៊ីណេត អភិបាលគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ លទ្ធផលប្រតិបត្តិការគឺ៖ • ឃាត់ខ្លួនជនបរទេស…

រដ្ឋាភិបាលបញ្ចុះអាករប្រេងសាំងពី ១០% មកត្រឹម ៤% ចាប់ពីថ្ងៃទី២០ មីនា ២០២៦

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសអនុវត្តវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា១០% មកអត្រា៤% ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ ការសម្រេចចិត្តនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ និងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ រដ្ឋាភិបាលនឹងទទួលបន្ទុកជំនួសចំនួន៦% ដែលបាត់បង់ពីការបញ្ចុះអត្រាអាករ។ ក្រសួងបានចេញសេចក្តីណែនាំដូចខាងក្រោម៖ ១. សហគ្រាសនាំចូល និងចែកចាយបន្ត ត្រូវគិតអាករលើតម្លៃបន្ថែមអត្រា៤% លើការផ្គត់ផ្គង់ប្រេងសាំងធម្មតា…

អភិបាលខេត្តស្វាយរៀង ណែនាំដាក់ផែនការសម្អាតអនាម័យបរិស្ថាននៅទីសាធារណៈ

ខេត្តស្វាយរៀង៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងណែនាំរដ្ឋបាលក្រុងស្រុកត្រូវដាក់ផែនការសម្អាតអនាម័យបរិស្ថាននៅទីសាធារណៈក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានស្អាតជាពិសេសនៅតាមបណ្តោយផ្លូវជាតិ ឫទីប្រជុំជននានា។ ការថ្លែងលើកឡើងបែបនេះរបស់អភិបាលខេត្តស្វាយរៀង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៦។ ក្នុងកិច្ចប្រជុំនោះ លោក អភិបាលខេត្តបានថ្លែងនូវការអរគុណចំពោះកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តសហការការការពារសន្តិសុខសណ្តាប់បានល្អជូនដល់ប្រជាពលរដ្ឋ ទន្ទឹមនេះក៏សូមអរគុណ…

អត្រាអាករប្រេងសាំងថយចុះ! រាជរដ្ឋាភិបាលបញ្ចុះពី ១០% មកត្រឹម ៤% ចាប់ពីខែមីនា ២០២៦

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសអនុវត្តវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ ការកាត់បន្ថយអាករនេះមានន័យថា រដ្ឋនឹងទទួលខុសត្រូវលើបន្ទុកជំនួសចំនួន ៦% ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រឆ្លើយតបទៅនឹងការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ និងដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីណែនាំជាក់លាក់ដល់សហគ្រាសនាំចូល និងចែកចាយប្រេងសាំង ដោយតម្រូវឱ្យគិតអាករលើតម្លៃបន្ថែមអត្រា ៤%…

នារីបើករថយន្តស្រវឹងជាតិអាល់កុលត្រូវចោទប្រកាន់ បុរសរួមដំណើរត្រូវបានដោះលែង

ភ្នំពេញ៖ អយ្យការបានសម្រេចចោទប្រកាន់នារីម្នាក់ដែលបើករថយន្តខណៈស្រវឹងជាតិអាល់កុល បណ្តាលឱ្យក្មេងប្រុសអាយុ១១ឆ្នាំរបួសធ្ងន់ និងគេចខ្លួនពីកន្លែងកើតហេតុ។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា នារីឈ្មោះ សុខ ច័ន្ទបូណ៌មី (ហៅ យាន) អាយុ២៣ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួសអ្នកដទៃ ក្នុងស្ថានភាពស្រវឹងមានជាតិអាល់កុល ០.៥២មីលីក្រាមក្នុងមួយលីត្រ។ គ្រោះថ្នាក់នេះបានកើតឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៨:២៤នាទីយប់ នៅចំណុចផ្លូវបេតុងប្រសព្វផ្លូវលេខ១៧១៧ ភូមិក្រោលគោ…