ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺជូនដល់ក្មួយៗកុមារកំព្រា ជនចាស់ជរា និងបុគ្គលិកក្នុងសមាគមជនឥតទីពឹង (មណ្ឌលមែកឈើ) និងអង្គការសង្រ្គោះជនអស់សង្ឃឹម

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតបានដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺជូនដល់ក្មួយៗកុមារកំព្រា ជនចាស់ជរា និងបុគ្គលិកក្នុងសមាគមជនឥតទីពឹង (មណ្ឌលមែកឈើ) និងអង្គការសង្រ្គោះជនអស់សង្ឃឹម ស្ថិតនៅភូមិលិចវត្ត…

ទ័ពមួកខៀវកម្ពុជា២នាក់ ដែលពលិកម្មនៅស៊ូដង់ខាងត្បូង នឹងដឹកមកដល់មាតុភូមិនៅរសៀលថ្ងៃនេះ!

យោងតាម គណនីហ្វេសប៊ុកអ្នកសារព័ត៌មានក្នុងស្រុក លោក ស៊ន សុភក្រ្ត បាន​ឱ្យ​ដឹងថា នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ សពកងទ័ពមួកខៀវកម្ពុជាចំនួន ២រូប​ គឺសព ដួង ម៉ាហ្គាលី និងសពលោក ផាត មុន្នី ដែលបានពលីអំឡុងពេលបំពេញបេសកកម្មក្នុងទីក្រុង Malakal នៅសាធារណរដ្ឋស៊ូដង់ខាងត្បូងនឹងដឹកត្រូវមកដល់មាតុភូមិវិញ…

ប្រទេសសិង្ហបុរី ចាប់ផ្ដើមទទួលយកពលករខ្មែរឱ្យធ្វើការក្នុងប្រទេសរបស់ខ្លួន ក្នុងវិស័យ កម្មន្តសាល សេវាកម្ម សំណង់ និងផលិតនាវា

(រាជធានីភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនឱ្យបានដឹងថា ប្រទេសសិង្ហបុរី ចាប់ផ្ដើមទទួលយកពលករខ្មែរឱ្យធ្វើការក្នុងប្រទេសរបស់ខ្លួន ក្នុងវិស័យ កម្មន្តសាល សេវាកម្ម សំណង់ និងផលិតនាវា។ ក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា សាធារណជនទាំងអស់ ជាពិសេសអ្នកដែលមាន បំណងទៅធ្វើការនៅប្រទេសសិង្ហបុរី និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ឱ្យបានជ្រាបថា រដ្ឋាភិបាលនៃ…

សមត្ថកិច្ច បង្ក្រាបបានស៊ុតមាន់ជាង ២ ម៉ឺនគ្រាប់ទៀតហើយ ដែលដឹកចេញពីប្រទេសវៀតណាមដោយខុសច្បាប់ បម្រុងយមកចែកចាយនៅរាជធានីភ្នំពេញ

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះ លើទំព័រហ្វេសប៊ុករបស់ លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា នៅវេលាម៉ោង ០៦និង ៥០នាទី នាថ្ងៃទី ២៦ ខែឧសភា…

អគារដែលមានអាយុកាលជាង១០០ឆ្នាំ គ្រោងនឹងប្រើប្រាស់ឡើងវិញ ដើម្បីបម្រើឱ្យផ្នែកវិស័យទេសចរណ៍ និងការសិក្សាស្រាវជ្រាវ

យោងតាម អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានជួសជុលអគារដែលមានអាយុកាលជាង១០០ឆ្នាំ ដែលមានទីតាំងនៅផ្នែកពាយ័ព្យនៃប្រាសាទបាយ័ន ឱ្យមានសោភ័ណភាពឡើងវិញ ព្រមទាំងមានគម្រោងប្រើប្រាស់ជាថ្មី ដើម្បីបម្រើឱ្យផ្នែកវិស័យទេសចរណ៍ និងការសិក្សាស្រាវជ្រាវជុំវិញកិច្ចការអភិរក្សអង្គរ នៅពេលឆាប់ៗ។ ឯកឧត្តម ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា អគារនេះ គឺជាឃ្លាំងនៃអភិរក្សដ្ឋានទី១ ដែលបានកសាងឡើងតាំងពីសម័យបារាំងនោះ មានលក្ខណៈជារោង សម្រាប់បម្រើឱ្យការងារជួសជុសប្រាសាទបុរាណនានានៅក្នុងតំបន់អង្គរ។…

កម្ពុជាស្វាគមន៍កូនផ្សោតថ្មី ១ក្បាល នៅខេត្តក្រចេះ ដែលធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១១ក្បាល

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះ កម្ពុជាស្វាគមន៍កូនផ្សោតថ្មី ១ក្បាល នៅខេត្តក្រចេះ ដែលធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១១ក្បាល។ ចំពោះចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់ ១១១ក្បាល ហើយ គិតត្រឹមថ្ងៃទី ២៥…

មន្ទីរពេទ្យគន្ធបុប្ផាសង្រ្គោះកុមារ និងស្រ្តីជាង ២៣ លានករណី

យោងតាម ក្រសួងព័ត៌មាន បានឱ្យ​ដឹងថា ចាប់តាំងពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២, មន្ទីរពេទ្យនេះបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣ លានករណី, បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ៤១ម៉ឺននាក់។ ដើម្បីចូលរួមគាំទ្រ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”…

ក្រុមហ៊ុន Guowang State Food Co., Ltd ត្រូវបានចាត់ការតាមច្បាប់ បន្ទាប់ពីបានបញ្ចេញទឹកកខ្វក់ បំពុលតំបន់ទឹកសាធារណៈ នៅក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រសួងបរិស្ថានបានអនុវត្តវិធានការច្បាប់យ៉ាងតឹរឹង នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុន Guowang State Food Co.,…

សូមថែសុខភាព! ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ៦ករណីទៀត

(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នេះ ចេញនូវសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦នាក់ ខណៈអ្នកជាសះស្បើយ គ្មាន ព្រមទាំងអ្នកបាត់បង់ជីវិត គ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ថ្ងៃទី២៣ ខែឧសភា…

សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ នៅម៉ាឡេស៊ី

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា​ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ នៅម៉ាឡេស៊ី។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជា…