ព័ត៌មានជាតិ

ចិនមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរទៀតនៅកម្ពុជា

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ចិនមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរទៀតនៅកម្ពុជា។ តាមការបញ្ជាក់បានឱ្យដឹងថា លោក ចាវ ជានជីន អភិបាលក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិនបានអោយដឹងថា ភាគីចិនបានមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរទៀតនៅកម្ពុជា គឺទី១-តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងទី២-តំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម។ យោងតាមប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអោយដឹងថា គម្រោងនេះបានលើកឡើងនៅក្នុងឱកាសដែលលោកអភិបាលក្រុងអ៊ូស៊ី…

អគ្គលេខាធិការ ISC កោតសរសើរសម្តេចតេជោថា គឺជាមេដឹកនាំដ៏ឆ្នើមនៅក្នុងពិភពលោក

(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឯក ណាត ដាកាល់ (Ek Nath Dhakal) អគ្គលេខាធិការនៃសន្និសីទប្រធានសភា នៃអន្តរសភា (ISC)បានលើកសរសើរពីវីរភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ផ្ដល់អាហាររូបករណ៍ ២០០០កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ រួមទាំងមានប្រាក់ឧបត្ថម្ភ

(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ផ្ដល់អាហាររូបករណ៍ ២០០០កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ រួមទាំងមានប្រាក់ឧបត្ថម្ភ។ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសផ្ដល់អាហាររូបករណ៍ចំនួន ២០០០កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ…

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចគ្រប់គ្រងគណនីតេឡេក្រាម ហើយបន្លំខ្លួនជាម្ចាស់គណនីរួចផ្ញើសារទៅអ្នករកស៊ីជាមួយ ឆបោកប្រាក់អស់ចំនួន ៤០លានរៀល

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៣ ឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចគ្រប់គ្រងគណនីតេឡេក្រាម បន្លំខ្លួនជាម្ចាស់គណនីរួចផ្ញើសារទៅអ្នករកស៊ីជាមួយឆបោកប្រាក់អស់ចំនួន ៤០លានរៀល។ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី…

អាជ្ញាធរជាតិព្រះវិហារ រកឃើញចម្លាក់តោមួយក្នុងរណ្តៅកំណាយជម្រៅប្រមាណ ១ម៉ែត្រ នៅខាងត្បូងខ្លោងទ្វាគោបុរៈទី៤ ប្រាសាទព្រះវិហារ

(ខេត្តព្រះវិហារ)៖ នៅរសៀលងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា មន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ រកឃើញចម្លាក់តោមួយ ពីក្នុងរណ្តៅជម្រៅប្រមាណ ១ម៉ែត្រ នៅខាងត្បូងខ្លោងទ្វាគោបុរៈទី៤ នៃប្រាសាទព្រះវិហារ។ មន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ ជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំប្រាសាទព្រះវិហារ បានលើកចម្លាក់តោរកឃើញក្នុងរណ្តៅកំណាយស្រាវជ្រាវរចនាសម្ព័ន្ធគ្រឹះគោបុរៈទី៤ ដែលអនុវត្តដោយនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ…

អភិបាលខេត្តតាកែវ ណែនាំមន្រ្តីច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវធ្វើការពិនិត្យឱ្យបានច្បាស់លាស់ រាល់បន្លែផ្លែឈើដែលនាំចូលមកកាន់ទីផ្សារកម្ពុជា

(ខេត្តតាកែវ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា អភិបាលខេត្តតាកែវ ណែនាំមន្រ្តីច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវធ្វើការពិនិត្យឱ្យបានច្បាស់លាស់ រាល់បន្លែផ្លែឈើដែលនាំចូលមកកាន់ទីផ្សារកម្ពុជា។ នៅក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយមន្រ្តីពាក់ព័ន្ធនានា ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិភ្នំដិន កាលពីរសៀលថ្ងៃទី ២២ ខែឧសភា ឆ្នាំ…

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ៖ ពានរង្វាន់ Soccer League បានចូលរួមចំណែកពង្រីកផ្សព្វផ្សាយវិស័យបាល់ទាត់នៅកម្ពុជា

យោងតាម ក្រសួងព័ត៌មាន បាន​ឱ្យ​ដឹងថា ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ Soccer League បានចូលរួមចំណែកពង្រីកផ្សព្វផ្សាយវិស័យបាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជា និងបង្កើនភាពរីករាយដល់ស្រទាប់យុវជនតាមរយៈការចូលរួមប្រកួតប្រជែងគ្នា នេះជាប្រសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណ:កម្មការរៀបចំ ការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE…

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល ត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងទីតាំងជាស្រេច ដើម្បីអន្តរាគមន៍បន្ទាន់ក្នុងករណីដែលជំងឺកូវីដ-១៩ ផ្ទះឡើងវិញជាទ្រង់ទ្រាយធំ

(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្នុងផេកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងសុខាភិបាល ត្រៀមវ៉ាក់សាំង គ្រូពេទ្យ…

ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ៤ករណីទៀត ខណៈអ្នកជាសះស្បើយ ៤នាក់

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នេះ ចេញនូវសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥នាក់ ខណៈអ្នកជាសះស្បើយ ៤នាក់ និងអ្នកបាត់បង់ជីវិត គ្មាន។ សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែឧសភា…

ព្រលានយន្តហោះអន្តរជាតិតេជោ នឹងត្រូវបើកឱ្យប្រតិបត្តិការផ្លូវការ នៅថ្ងៃទី ៩ ខែកញ្ញា ខាងមុខនេះ

(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធារណៈ នៅរសៀលថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ព្រលានយន្តហោះអន្តរជាតិតេជោ នឹងត្រូវបើកឱ្យប្រតិបត្តិការផ្លូវការ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ។ ក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល…