ព័ត៌មានជាតិ

យុវជនជិះម៉ូតូលឿនបុកខឿនបោកក្បាលស្លាប់នៅជ្រោយចង្វា

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗក្រោយពេលជិះម៉ូតូលឿនពេលចូលផ្លូវកោងមិនប្រយ័ត្ន បណ្តាលឱ្យបុកខឿនសួនផ្លូវ បោកក្បាល និងបង្គោលដែកយ៉ាងពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២:៥០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ តាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1GJ-5553…

រថយន្តព្រូសបុករថយន្តដឹកទឹកកកយប់ជ្រៅ ទារសំណង១៥០០ដុល្លារ តែបានត្រឹម៥០ដុល្លារតែប៉ុណ្ណោះ

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយបានកើតឡើងនៅយប់ជ្រៅ នៅតាមបណ្ដោយផ្លូវ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។ ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តម៉ាក KIA ដែលមានឃ្លប់ដឹកទឹកកក ពាក់ស្លាកលេខភ្នំពេញ 2AF-4075 បានចតនៅលើចិញ្ចើមផ្លូវ ដោយគ្មានការដាក់សញ្ញាសម្គាល់ចរាចរណ៍ត្រឹមត្រូវ។ ក្នុងពេលនោះ រថយន្តព្រូសមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2CC-8451…

រដ្ឋមន្ត្រីវប្បធម៌សោកស្តាយយ៉ាងខ្លាំងចំពោះការខូចខាតដ៏ធ្ងន់ធ្ងរនៃប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោករងការវាយប្រហារដោយអាវុធ

ភ្នំពេញ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះពិនិត្យការខូចខាតដ៏ធ្ងន់ធ្ងរនៃប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោក ដែលរងគ្រោះដោយជម្លោះប្រដាប់អាវុធកាលពីឆ្នាំ២០២៥។ លោកស្រីបានបង្ហាញការសោកស្តាយ និងតក់ស្លុតយ៉ាងខ្លាំងចំពោះការបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌ដ៏មានតម្លៃនេះ។ ក្នុងដំណើរបេសកកម្មកាលពីម្សិលមិញ លោកស្រី និងប្រតិភូទាំងអស់បានសម្តែងនូវមនោសញ្ចេតនារន្ធត់ ក្តុកក្តួល និងតក់ស្លុតយ៉ាងខ្លាំងចំពោះការបំផ្លិចបំផ្លាញដ៏ធំធេងបំផុតចំពោះបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ ដែលជាសម្បត្តិរបស់មនុស្សជាតិទាំងមូល។ លោកស្រីរដ្ឋមន្ត្រីបានថ្លែងថា “ការខូចខាត បាក់បែក…

បុរាណវិទ្យានិងបុរេប្រវត្តិវិទ្យាចុះស្រាវជ្រាវភ្នំបាយ៉ង់ ស្វែងរកបេតិកភណ្ឌបុរាណនៅតាកែវ

ខេត្តតាកែវ៖ ក្រុមជំនាញពីនាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា បានចាប់ផ្ដើមដំណើរការស្រាវជ្រាវ និងកំណាយបុរាណវិទ្យាយ៉ាងទូលំទូលាយនៅតំបន់ភ្នំបាយ៉ង់ ស្រុកគិរីវង់ ខេត្តតាកែវ។ គម្រោងស្រាវជ្រាវនេះមានគោលបំណងសំខាន់ៗចំនួន៤យ៉ាង៖ ១. ស្រាវជ្រាវ កំណត់អត្តសញ្ញាណ និងចុះបញ្ជីបុរាណដ្ឋានទាំងឡាយ រួមមានប្រាសាទ ទួលបុរាណ ឡបុរាណ ផ្លូវបុរាណ កំពែងក្រុង និងប្រព័ន្ធធារាសាស្ត្របុរាណ។ ២. កសាងផែនទី និងថតរូប…

រថយន្តបុកម៉ូតូខ្លាំង ស្រ្តី២នាក់រងរបួសធ្ងន់ ក្រោយបត់ត្រឡប់ក្រោយនៅផ្លូវជាតិលេខ១

ភ្នំពេញ៖ ស្រ្តី២នាក់រងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់ ក្រោយពីម៉ូតូដែលពួកគេជិះត្រូវរថយន្តបុកខ្លាំង នៅពេលបត់ត្រឡប់ក្រោយនៅលើផ្លូវជាតិលេខ១។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧:៣០នាទីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ១ ចំណុចក្បែរវត្តនិរោធ ក្នុងសង្កាត់និរោធ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ស្រ្តីរងគ្រោះ២នាក់ជិះម៉ូតូម៉ាក Honda Scoopy ពណ៌ស ផ្លាកលេខ ភ្នំពេញ…

រាជរដ្ឋាភិបាលចេញវិធានការសន្សំប្រេង-អគ្គិសនី និងរឹតរុំព្រំដែនជាមួយថៃ

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានចេញសារព័ត៌មានសំខាន់ៗពីរចំណុចក្នុងកិច្ចប្រជុំសារព័ត៌មាននាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។ ១. វិធានការសន្សំប្រេងឥន្ធនៈនិងអគ្គិសនី ដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានធ្វើឱ្យតម្លៃប្រេងឥន្ធនៈសកលកើនឡើងយ៉ាងខ្លាំង រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញវិធានការសន្សំសំចៃដូចខាងក្រោម៖ ការសន្សំប្រេងឥន្ធនៈ៖ • ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវពិនិត្យកាត់បន្ថយចំណាយលើប្រេងឥន្ធនៈ និងបេសកកម្ម • ក្រសួងមហាផ្ទៃត្រូវណែនាំអាជ្ញាធរមូលដ្ឋានឱ្យសម្រួលចរាចរណ៍ ជៀសវាងការកកស្ទះ • លើកទឹកចិត្តឱ្យប្រើប្រព័ន្ធអនឡាជំនួសកិច្ចប្រជុំផ្ទាល់ ការសន្សំអគ្គិសនី៖ • ក្រសួងរ៉ែនិងថាមពលត្រូវរៀបចំសេចក្តីណែនាំសន្សំថាមពល…

អាវុធហត្ថភ្នំពេញបង្ក្រាបក្រុមទំនើងដ៏ខ្លាំងក្លា រួមទាំងតារារ៉េបពាក់រថយន្ត Porsche និងជនជាតិចិនជិះ Ford Mustang

ភ្នំពេញ៖ ការបង្ក្រាបក្រុមក្មេងទំនើងរបស់អាវុធហត្ថរាជធានីភ្នំពេញ បន្តធ្វើឡើងដោយសកម្មភាពដូចភ្លៀងរលឹម ដោយមិនប្រកែកពីក្រុមណាមួយទាំងក្រុមបន្លំលួចឆក់ប្លន់ ក្រុមបង្ហោះម៉ូតូ ក្រុមវាយកាប់ចាក់ ក្រុមជក់ថ្នាំញៀន និងក្រុមកែច្នៃបំពង់ស៊ីម៊ាំងរថយន្តដែលបើកបរល្បឿនលឿនលើសច្បាប់។ កាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២២:៣០នាទី កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌដូនពេញ បានធ្វើការឃាត់ម៉ូតូ១១គ្រឿង និងរថយន្ត០២គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស និងបើកបរល្បឿនលឿនក្នុងទីប្រជុំជន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ អ្នកបើកបររថយន្តទាំងពីរគ្រឿងមានម្នាក់ឈ្មោះ…

ញៀនញ៉ាមលួចម៉ូតូ៣ដងរួច លើកទី៤ជិះកង់មកលួចវិញ ត្រូវជាប់ខ្នោះដៃសមត្ថកិច្ច

ខេត្តកណ្តាល – ជនសង្ស័យញៀនញ៉ាមដែលធ្លាប់លួចម៉ូតូបានសម្រេចរួចហើយ៣លើក បានជិះកង់មកលួចលើកទី៤ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅក្នុងព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧:៤៣យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវកៅស៊ូក្នុងភូមិព្រែកក្មេង សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង៣:០០រសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។ លោកវរសេនីយ៍ទោ រស់ បាលីន…

ទិដ្ឋភាពអស្ចារ្យ! ភ្ញៀវទេសចរជាង៣ម៉ឺននាក់កុះករមកផ្ដិតយកព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត

ខេត្ត​សៀមរាប៖ ទិដ្ឋភាពដ៏អស្ចារ្យនៃព្រឹត្តិការណ៍សមរាត្រីអង្គរបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៣០,០០០ នាក់ នាព្រឹកព្រលឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដែលបានធ្វើដំណើរមកពីគ្រប់ទិសទីដើម្បីទស្សនាព្រឹត្តិការណ៍សមរាត្រី (Equinox) ដ៏ពិសេសនេះ។ សមរាត្រីអង្គរ ឬ Angkor Equinox គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បង្កើតជាទិដ្ឋភាពដ៏ស្រស់ស្អាត និងអស្ចារ្យដែលបង្ហាញពីជំនាញវិទ្យាសាស្ត្រពិតប្រាកដរបស់ដូនតាខ្មែរ។ ព្រឹត្តិការណ៍នេះបង្កើតភាពទាក់ទាញយ៉ាងខ្លាំងដល់អ្នកទេសចរទូទាំងពិភពលោក។ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា…

ស្នងការបញ្ជាក់៖ បញ្ចូនទៅតុលាការទាំង ២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ខណ្ឌឫស្សីកែវ បណ្តាលឲ្យក្មេងរបួសធ្ងន់

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ថា ជនប្រុសស្រីចំនួន ២នាក់ ដែលពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់នៅខណ្ឌឫស្សីកែវ នឹងត្រូវបញ្ចូនទៅតុលាការ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោយការពិនិត្យតាមជំនាញរបស់សមត្ថកិច្ច បានរកឃើញថា…