មិត្តភក្តិជិតស្និទ្ធល្បួងសម្លាប់ប្លន់ទ្រព្យសម្បត្តិនៅបាត់ដំបង
ខេត្តបាត់ដំបង៖ សមត្ថកិច្ចបានបំបែកសំណុំរឿងឃាតកម្មប្លន់សម្លាប់ដ៏សាហាវមួយករណី ដោយចាប់ខ្លួនជនសង្ស័យដែលជាមិត្តភក្តិជិតស្និទ្ធជាមួយជនរងគ្រោះបានជាស្រេច។ ព្រឹត្តិការណ៍នេះកើតឡើងនៅឃុំតាគ្រាម ស្រុកបាណន់ កាលពី១០ថ្ងៃមុន នៅពេលដែលជនរងគ្រោះឈ្មោះ ឆោម ឆៃយ៉ា អាយុ៣៥ឆ្នាំ បាត់ខ្លួនក្រោយពីទទួលទូរស័ព្ទហៅណាត់ជួបគ្នា។ ប៉ុន្តែ៩ថ្ងៃក្រោយមក សាកសពរបស់គាត់ត្រូវបានគេរកឃើញនៅក្នុងទឹកស្រះក្បែរជើងភ្នំ១៥០។ លោក ឈឿង គឹមសុង ស្នងការរងទទួលផែនព្រហ្មទណ្ឌបានឱ្យដឹងថា៖ “ជនសង្ស័យឈ្មោះ ភឿក សារ៉ាវុធ…
